ឈ្មោះ ហេង និងឈ្មោះ លឹម បើកល្បែងស៊ីសងដូង៧ដើមខេត្តត្បូងឃ្មុំពេញបន្ទុកមន្រ្តីក្រាក់ៗក្នុងខេត្តឃុបឃិតគ្នាជាប្រព័ន្ធ
ប្រពពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ហេង និងឈ្មោះ លឹម បានបើកសង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោងយូគីនៅចំណុចដូង៧ដើមយ៉ាងពេញបន្ទុក ព្រោះអភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុកមេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេpM បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋក្នុងឃុំដារ បានឲ្យដឹងថា អ្នកចូលលេងល្បែងភាគច្រើនជាពលរដ្ឋខ្មែរនៅក្នុងស្រុកមេមត់ នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមកពីរាជធានីភ្នំពេញ…
មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើតសម្រុកដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរមើលរំលង
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសកម្មជនព្រៃឈើនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ ណុប ឌី ហៅឆើត កំពុងបង្កើនសកម្មភាពដឹកឈើពីតំបន់អូរត្រាវ ខេត្តពោធិ៍សាត់ ចូលមកទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់ខ្លួននៅភូមិដំបងវិញ ស្រុកឱរ៉ាល់ រួចដឹកបន្តចេញទៅស្រុកយួនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ បើតាមប្រភពពីឈ្មួញឈើមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា…
លោក យូ ហេងប្រធានសាខាគយខេត្តបាត់ដំបងមានជំនាញប្រព្រឹត្តអំពើពុករលួយយ៉ាងស្ទាត់ជំនាញយកឈ្មោះលោក គុណ ញឹមមេគយធំទៅប្រើ
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា នៅច្រកអូរអន្លក់ សព្វថ្ងៃនេះឈ្មួញអាចដឹកជញ្ជូនកាកសំណល់ប្រភេទសំបកកំប៉ុងគ្រីបពីស្រុកយួនចូលទៅស្រុកសៀមយ៉ាងរលូន ហើយលោក យូ ហេង ប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ការដែលមេគយប្រចាំច្រកអូរអន្លក់ ហ៊ានសម្របសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញប្រភេទកាកសំណល់ចេញទៅស្រុកសៀមយ៉ាងសុខស្រួល គឺដោយសារមានការឃុបឃិតបើកដៃពីលោក យូ ហេង…
មេឈ្មួញជើងខ្លាំងឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនដោយរលូន
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងស្ទឹងត្រែង បានឲ្យដឹងថា មេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ប្រកបរបរប្រមូលទិញឈើប្រណីតពីខេត្តស្ទឹងត្រែង ដឹកជញ្ជូនមកស្តុកទុកក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយដឹកចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកស្នួល ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការដែលសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់មេឈ្មួញឈ្មោះ ជុំ…
លោកងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតល្បីខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើម
បន្ទាយមានជ័យ៖ ប្រភពដែលស្និទ្ធនឹងលោកងួន កុសលប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានបង្ហើប ឲ្យដឹង ថាលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើនក្នុង ការទទួលបានតំណែងជា មេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់ ដើមតាមរបៀបពុករលួយបាន…
មេឈ្មួញអាងខ្នងឈ្មោះ ចែភក្ដិឈរជើងប្រមូលទិញឈើនៅស្រុកភ្នំក្រវាញដោយសេរីលោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ជាអ្នកនៅពីក្រោយ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី បន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនចេញពីទឹកដីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ មានការរិះគន់ថា…
លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួនប្រព្រឹត្តអំពើពុករលួយម៉ាសេរីលោក គុណ ញឹម អគ្គនាយកគយជាខ្នងបង្អែក?
ប្រភពពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមកលោក ញឹក ប៊ុនលេខ តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រើដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។ ប្រភពដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ…
លោក ឡាយ វិសិដ្ឋ បើកដៃឲ្យលោក សួស សុផានិតនាយផ្នែករដ្ឋបាលព្រៃឈើក្រវាញប្រមូលលុយពីឈ្មួញគ្រប់ច្រកល្ហកលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់រក្សាភាពស្ងៀមស្ងាត់
ប្រភពដែលស្និទ្ធនឹងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានឲ្យដឹងថា ឈ្មួញមួយចំនួនអាចប្រមូលទិញឈើក្នុងស្រុកភ្នំក្រវាញ និងអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូនដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សួស សុផានិត ហើយបង់លុយតាមការកំណត់។ ទន្ទឹមនឹងនេះម្ចាស់រោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងក្នុងស្រុកភ្នំក្រវាញ អាចបន្តអាជីវកម្មរបស់ពួកគេយ៉ាងសុខស្រួលដោយសារមានការសម្របសម្រួលពីសំណាក់លោក សួស សុផានិត…
លោក លឹម សម្បត្តិមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្រង់ដើម
ថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវក្រុមមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម…
លោក សា ផល្លានាយប៉ុស្ដិ៍ច្រកទ្វេភាគីឡាប៉ាខេឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនលោកឡោ សុខាស្នងការនគរបាលខេត្តជាអ្នកឃុបឃិតបើកដៃ
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនខ្មែរ-យួន ក្នុងស្រុកកែវសីមា បានឲ្យដឹងទៀតថា ឈើដែលឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ និងច្រករបៀងជាច្រើនកន្លែងក្បែរៗនោះ គឺជាឈើដែលឈ្មួញប្រមូលទិញនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អភិរក្សជីវៈចម្រុះកែវសីមា និងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ស្រុកពេជ្រាដា ជាដើម។ បើតាមប្រភពពីក្រុមឈ្មួញនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឲ្យដឹងថា ពួកគេបង់លុយឲ្យលោក សា ផល្លា មេប៉ុស្ដិ៍ច្រកណាំលៀ…
លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់មិនគ្រប់ដោយសេរី?
ថ្មីៗនេះប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រីគយប្រចាំច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកទ្វេភាគីដាក់ដាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះគឺជារឿងដែលលោក គុណ ញឹម…
លោកផ្កាយ១ស៊ុមសុជាតិរងការរិះគន់ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចគោកព្រះជិត១០០០ហិកតា!ក្នុងនោះចៅហ្វាយខេត្តមាន១១៣ហិកតាដែរ!
កំពង់ឆ្នាំង៖ តើករណីខាងក្រោម នេះជាការពិតឬ?តើ ឧត្ដមអគ្គស្នងការនគ របាលជាតិ ជាពិសេសប្រមុខ រដ្ឋាភិបាល សម្ដេច តេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា គួរមាន វិធានការបែបណា?តើគណៈកម្មការ…
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំនិងលោក រី ដាវិនឃុបឃិតជាប្រពន្ធ័ឲ្យឈ្មួញនាំចូលជ្រូកពីស្រុកយួនទាំងយប់ទាំងថ្ងៃ
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងលោក រី ដាវិន មេពេទ្យសត្វខេត្តត្បូងឃ្មុំ គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគេនៅតែឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកមាន់ទា ពីស្រុកយួនយ៉ាងពេញបន្ទុកដដែល។ សកម្មភាពរបស់លោក ហេង…
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមបណ្ដោយឲ្យលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងប្រព្រឹត្តអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក ហ៊ាល ទូច បានឲ្យដឹងថាដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ធា នគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបលោកហ៊ាល ទូច អាចរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម។ ក្រោយពេលរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង បន្តទៀតគឺលោក ហ៊ាល ទូច ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់។…
មន្ត្រីគយច្រកតំបន់ម៉ាឡៃឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដោយសេរី
តាមសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា រយៈពេល៤ខែកន្លងទៅនេះមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងរលូន។ មិនតែប៉ុណ្ណោះកន្លងមកនៅច្រកតំបន់ម៉ាឡៃ មានសមត្ថកិច្ចឃុបឃិតឲ្យឈ្មួញនាំចូលរថយន្តចង្កូតស្ដាំ ម៉ូតូគេចពន្ធ និងគ្រឿងអេឡិចត្រូនិកជាដើម ព្រោះមេគយច្រកតំបន់ម៉ាឡៃ ដែលមានខ្នងបង្អែករឹងមាំកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…
មេឈ្មួញឈ្មោះ ចែអូនប្រមូលទិញឈើដឹកចេញពីស្រុកវាលវែងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់រក្សាភាពស្ងៀមស្ងាត់
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែអូន បានឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គឺជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ចែអូន ជាយូរមកហើយទើបឈ្មួញម្នាក់នេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ប្រសិនបើគ្មានប្រធានមន្ទីរកសិកម្មនិងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំទេនោះ គឺឈ្មួញឈ្មោះ ចែអូន…
លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែហ៊ានប្រព្រឹត្តអំពើពុករលួយអាងខ្នងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍?
ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឲ្យដឹងថា ខ្នងបង្អែកដ៏រឹងមាំរបស់លោក កើត ដារ៉ាស៊ី គឺនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដូច្នេះហើយទើបលោក គៀត ច័ន្ទថារិទ្ធ…
លោក សាយ មករាមន្ត្រីគយចល័តប្រចាំស្នាក់ការចំណុសសាលាក្រហមមានជំនាញខាងប្រមូលលុយ
ប្រភពពីឈ្មួញនិង អាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគេដឹកជញ្ជូន ទំនិញតាមរថយន្តសាំយ៉ុង រថយន្តនី សា ន់ ឬរ៉ឺម៉កម៉ូតូ ត្រូវបានលោក សាយ មករា តម្រូវឲ្យបង់លុយក្នុងមួយជើងចាប់ពី៣ម៉ឺនរៀលដល់៥ម៉ឺនរៀលឬ៨ម៉ឺនរៀល។ ចំណែកអ្នកដឹកជញ្ជូនទំនិញតាមរថយន្តធំៗត្រូវបង់លុយឲ្យលោក សាយ មករា…
លោក ទី ប៊ុនឡង់មេគយច្រកទ្វារអន្តរជាតិព្រំឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទ
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ទី ប៊ុនឡង់ ទទួល បានតំណែងជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រំ រួចមកគឺលោក ទី ប៊ុនឡង់ ប្រើតួនា ទីនិងអំណា ចរបស់ខ្លួន…
ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំប្រមូលលុយតាមរបៀបពុករលួយ
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលប្រធានស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្តកណ្ដោលដុំ និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល…
លោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនគួរមើលរំលងលោក ឈួន សោភាមេគយចល័តតំបន់៥ផ្លូវជាតិលេខ៥ប្រព្រឹត្តអំពើពុករលួយ
ថ្មីៗនេះប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចភូមិទឹកថ្លា ក្រុងសិរីសោភ័ណ បានឲ្យដឹងថាលោក ឈួន សោភា និងបក្ខពួកប្រើអំណាចគាបយកលុយពីពួកគេកាន់តែច្រើនឡើងៗដោយពុំមានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក ឈួន សោភា និងបក្ខពួកឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀម ចូលទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាយ៉ាងរលូនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បញ្ហានេះគឺជារឿងដែលលោក…
លោកងួនកុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើមបានសម្រេចដ៍លើសលប់
បន្ទាយមានជ័យ៖ ប្រភពដែលស្និទ្ធនឹងលោកងួន កុសលប្រធានការិយាល័យគយច្រក ទ្វារអន្តរជាតិ ប៉ោយប៉ែត បាន បង្ហើប ឲ្យ ដឹង ថាលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់…
លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីមានជំនាញខាងប្រមូលលុយស្រង់ដើមមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ថ្មីៗនេះប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…
មេគយខេត្តឧត្ដរមានជ័យ ឈុន សុភមង្គល ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើមមិនញញើតនិងច្បាប់កែរទម្រង់លើការប្រមូលពន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពថ្មីៗពីមន្ត្រីនៅ ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗ មួយចំនួនបន្តនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុកដោយសា រមានការឃុប ឃិតបើកដៃពីសំណាក់លោក គួន សុភាព ប្រធានការិយាល័យគ យច្រកទ្វារអន្តរជាតិអូរស្មាច់។…
មេឈ្មួញជើងចាស់ឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃលោក វ៉ា ថន អភិបាលខេត្តក្រចេះសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ បង្កើនសកម្មភាពដឹកជញ្ជូន ឈើតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង និងរថយន្តកែច្នៃពីតំបន់ ស្រែស្បូវ ខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលទៅខេត្តព្រៃវែង…
លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំជាមេខ្លោងនៅពីក្រោយបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ
ប្រភពដែលស្និទ្ធនឹងលោក គឹម ឈុនលី បានឲ្យដឹងថា ការដែលលោក គឹម ឈុនលី គឺដោយសារអាងមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាខ្នងបង្អែកដ៏រឹងមាំ ហើយសូម្បីតែលោក ជាម ច័ន្ទសោភ័ណ…
រថយន្ដបែនជាច្រើនគ្រឿងរបស់រដ្ឋជាអំណោយរបស់សម្ដេចតេជោត្រូវបានលោកវរៈសេនីយ៍ឯកសូ ចាន់ណារីយកទៅដឹកដីធ្វើអាជីវកម្មប្រមូលលុយផ្ទាល់ខ្លួន
បន្ទាយមានជ័យ៖ តាមពីប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងប៉ោយប៉ែតបានរាយការណ៍ ប្រាប់អ្នកកាសែតអោយដឹងថា លោកវរ:សេនីយ៍ឯក សូចាន់ណារីមេបញ្ជាការកងវរៈ សេនាតូចនគរបាលការពារព្រំដែន គោកលេខ៩១១ ដែលជាម្ចាស់ អាជីវកម្មរណ្ដៅ ដីជម្រៅក្បាលប្រេត បានប្រើប្រាស់រថយន្តរបស់រដ្ឋ ជាច្រើនគ្រឿង ដែលជាអំណោយរបស់ សម្ដេចតេ…
Recent Comments