ប្រភពពីឈ្មួញនិង អាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគេដឹកជញ្ជូន ទំនិញតាមរថយន្តសាំយ៉ុង រថយន្តនី សា ន់ ឬរ៉ឺម៉កម៉ូតូ ត្រូវបានលោក សាយ មករា តម្រូវឲ្យបង់លុយក្នុងមួយជើងចាប់ពី៣ម៉ឺនរៀលដល់៥ម៉ឺនរៀលឬ៨ម៉ឺនរៀល។ ចំណែកអ្នកដឹកជញ្ជូនទំនិញតាមរថយន្តធំៗត្រូវបង់លុយឲ្យលោក សាយ មករា ចាប់ពី១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលរហូតដល់២៥ម៉ឺនរៀល ឬច្រើនជាងនេះមិនអាចគេចវេះបានឡើយ ព្រោះបើឈ្មួញណាហ៊ានគេចវេះត្រូវលោក សាយ មករា ប្រើរថយន្តប្រដេញចាប់ឃាត់ពិន័យធ្ងន់កជាមិនខាន។ ប្រការនេះហើយដែលធ្វើឲ្យឈ្មួញនិងអាជីវករមួយចំនួនលាតត្រដាងជាបន្តបន្ទាប់ជុំវិញរឿងអាស្រូវពុករលួយរបស់លោក សាយ មករា និងបក្ខពួកព្រោះពួកគេរកស៊ីសព្វថ្ងៃស្ទើរតែគ្មានសល់កម្រៃសម្រាប់ដោះស្រាយជីវភាព។ ចំណែកឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត ហើយមិនដែលឃើញលោក សាយ មករា មន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចសាលាក្រហម ស្រុកអូរជ្រៅ ចាត់វិធានការបង្ក្រាបម្តងណាឡើយ។ បញ្ហានេះលោក គុណ ញឹម មិនគួរមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សាយ មករា គឺជារឿងដែលមិនអាចបិទបាំងបានឡើយ បើទោះបីលោក សាយ មករា យកឈ្មោះមន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យ មកប្រើដើម្បីការពារទង្វើរបស់ខ្លួន។
បើតាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក សាយ មករា មន្ត្រីគយចល័តប្រចាំស្នាក់ការនៅចំណុចសាលាក្រហម ភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំជាមន្ត្រីគយធំក្នុងខេត្តនេះ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យ ទេនោះគឺលោក សាយ មករា មន្ត្រីគយចល័តខេត្តបន្ទាយមានជ័យ ប្រចាំការនៅស្នាក់ការចំណុចសាលាក្រហម មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក សាយ មករា មន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចសាលាក្រហម ស្រុកអូរជ្រៅ តទៅទៀតឡើយ។
បើតាមប្រភពពីឈ្មួញនិងអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគេដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម ភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ គឺត្រូវបង់លុយតាមការកំណត់របស់លោក សាយ មករា និងបក្ខពួកមិនអាចតវ៉ាបានទេ។ ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា រាល់ពេលពួកគេបង់លុយលោក សាយ មករា និងបក្ខពួក គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្របង់លុយនោះឡើយ។ ជាងនេះទៅទៀតឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម គឺជាប្រភពចំណូលដ៏សំខាន់របស់លោក សាយ មករា និងបក្ខពួកដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក សាយ មករា តែងយកឈ្មោះមន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យ មកការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់។បឋម
Recent Comments