លោក​ងួន​ ​កុស​លប្រធា​ន​​ការិយាល័យ​​​គយច្រកទ្វារអ​ន្តរ​ជា​តិ​ប៉ោយ​​ប៉ែត​​​ល្បីខា​ងប្រ​ព្រឹ​ត្តអំ​ពើពុ​ក​​​​រ​លួយ​​ស្រ​​ង់​​​​ដើ​ម

បន្ទាយមានជ័យ៖ ប្រភព​ដែល​ស្និទ្ធ​នឹង​លោកងួន  កុសលប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បានបង្ហើប ឲ្យដឹង ថា​លោក ងួន កុសល  ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង ការ​ទទួលបាន​តំណែង​ជា មេ​គយ​ច្រក​ប៉ោយប៉ែត ទើប​ខំប្រឹង​ស្រង់ ដើម​​តាមរបៀបពុករលួយបាន សម្រេចដ៍លើសលប់។  ប្រភព​បានដឹង​ទៀតថា  ប្រសិនបើ​មិន​ចំណាយ​ដើម ទុន​ច្រើន​ទេ នោះគឺ ​លោក ងួន កុសល មិនអាច​ទទួល បាន​តំណែង​ជា​ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ស្រួលៗ​បែប នេះ​ទេ​។ ដូ​ច្នេះ​ហើយ​ទើប​ត្រឹម​មួយរយៈ​ ពេល​ខ្លី​សោះ​លោក ងួន កុសល  សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុក រលួ យ​ខ្លាំង ​ជាង​លោក ហ៊ុយ សុជាតិ  អតីត​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត  ទៅទៀត​។ប្រភព ពី​មន្ត្រី​គយ​ក្នុង​ខេត្ត បន្ទាយ មានជ័យមួយចំនួន​បាន​ឲ្យ​ដឹងថា  គ្រាន់តែ​ទទួលបាន​តំណែង​ ជា​ប្រធានការិយាល័យ​គយ​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែត ភ្លាម​គឺ​លោក ងួន កុសលប្រើ​តួនាទី ​និង​អំណាច​របស់ខ្លួន​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។ ការដែល​លោក  ងួន កុសល ហ៊ាន ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អា ង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន ​គយ​និង​រដ្ឋាករ​កម្ពុជា  ហើយក៏​មាន ការ​ឃុប ឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​មួយ ចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យផងដែរ​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ ​នៅ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែតបាន​ខ្សឹបឲ្យ​ដឹងថាបច្ចុប្បន្ន​ទំនិញដែ ល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ ​ត្រឹម​៣៥​ទៅ​៤០​ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​បែង ចែក​ផលប្រយោជន៍​ជាមួយ​លោកងួន  កុសលប្រធានការិយាល័យ ​គយ​ច្រក​ប៉ោយប៉ែតដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​ខ្លះ​បានឲ្យ​ដឹងថា ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិត ស្និទ្ធ​ ជាមួយ​លោក ងួន កុសល ដើម្បី​ពួកគេ​អាច​នាំចូល ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់ ​យ៉ាង​រលូន​។ ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់ ​ចំណូល​ពន្ធ​រដ្ឋគឺជា​រឿង ​ដែល​លោក គុណ ញឹម អគ្គនាយក​គយ  មិនគួរ​មើលរំលង​តទៅ ទៀត​នោះទេ​។​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភពពី​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ងួន កុសល កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រើប្រាស់ ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើជា​បង្អែក​ទៀតផង​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន  កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក ​ប៉ោយប៉ែត ដោយ​គ្មាន​យោគយល់​ឡើយ​។ ពាក់ព័ន្ធពត៌មានពុករលួយនេះសារពត៌មានយើង បានទាក់ទងទៅលោក  ងួន កុសល ដែរតែមិនលើកទូរស័ព្ទ នៅថៃ្ងនេះ។ គួររំលឹកថាលោក  ងួន កុសល អតីតប្រធានការិយា ល័យគយនិងរដ្ឋាករ ផែស្ងួត អ៊ុយញ៉ុង ភ្នំពេញ ត្រូវបានប្រកាសតែងតាំង ជា ប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ជំនួសលោកហ៊ុយសុជាតិ។ពិធីនេះត្រូវ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ មករា២០១៩ នេះ នៅសាល ប្រជុំសាលាខេ ត្តបន្ទាយមានជ័យ ក្រោមអ ធិប តីភា  ពលោកផា អេងវ៉េង  អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួ លបន្ទុកអគ្គនា យកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។(មានត)

60601505_2390263187692618_4558791898449313792_n