រថយន្ដ​​បែន​​ជា​​ច្រើ​ន​គ្រឿង​រ​​​បស់​រដ្ឋជា​អំ​ណោយ​រប​ស់​ស​ម្ដេច​តេ​ជោត្រូវ​បាន​លោក​​វរៈសេនីយ៍ឯ​ក​សូ ចាន់​ណា​រី​​យកទៅ​​ដឹក​​ដី​ធ្វើ​​អា​ជីវក​ម្មប្រមូល​លុ​យ​​ផ្ទា​ល់​ខ្លួន​

បន្ទាយមានជ័យ​៖ តាមពីប្រជាពលរដ្ឋ​រស់នៅ ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍ ​ប្រាប់​អ្នកកាសែត​អោយដឹងថា លោក​វរ​:​សេនីយ៍​ឯក​ សូចាន់ណា​រីមេបញ្ជាការកងវរៈ សេនាតូច​នគ​របាល​ការពារ​ព្រំដែន​ គោក​លេខ​៩១១ ដែលជា​ម្ចាស់​ អាជីវកម្ម​រណ្ដៅ ​ដី​ជម្រៅ​ក្បាល​ប្រេត  បាន​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ ជាច្រើន​គ្រឿង ដែលជា​អំណោយ​របស់  សម្ដេច​តេ ​ជោហ៊ុន សែន ដឹកជញ្ជូន​ដី​លក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ប៉ោយប៉ែត ។ប្រភព​បាន​បន្ថែមថា លោក​វរៈសេនីយ៍ឯកសូរ ចាន់ណា​រី មិន​ត្រឹមតែ​ជា​មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៩១១​រកស៊ី​បើក​ច្រករបៀង​ឲ្យ​ពលករ​និង​ទំនិញគេចពន្ធ​ចេញចូល​យកលុយ​ដាក់​ហោប៉ៅ​ទេ តែ​ក៏​ជា​ជំនួយការ​របស់​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ខេង សា​ម៉េ​តអគ្គ​ស្នងការរង​នគរបាលជាតិ​ផង​ទើប​មានអំណាច​ពេញដៃ ហ៊ាន​យក​រថយន្ដ​​រដ្ឋ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន មក​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​
ការជីក​កកាយ​ដី​ជម្រៅ​ឃើញ​ក្បាល​ប្រេត​របស់លោក​វរៈសេនីយ៍ឯក សូរ ចាន់ណា​រី ស្ថិតនៅ​ចំណុច ភូមិ​សិលា​ខ្មែរ ឃុំ​អូ​បី​ជាន់ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ គេ​មិនដឹងថា ការធ្វើ​អាជីវកម្ម​ជីក​កាយ រណ្តៅ​ដី​ដឹកជញ្ជូន​លក់​របស់លោក សូ ចាន់ណា​រី នៅ​ចំណុច ខាងលើនេះ​មានច្បាប់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែរឬអត់​នោះទេ ?ប៉ុន្តែ​អ្វីដែល​មហាជន​ចាប់អារម្មណ៍​ខ្លាំង គឺ​ការយក រថយន្ត​បែន​របស់​រដ្ឋ​ជាច្រើន​គ្រឿង​ដែលជា​អំណោយ​របស់សម្តេច​តេ​ជោ ហ៊ុន សែនយកទៅ​ដឹក​ដី​លក់​យ៉ាង​អនាធិបតេយ្យ តាម​អំពើ​ចិត្ត ប្រៀបដូចជា​កម្ម​សិទ្ធរ​បស់​ខ្លួន​អ៊ីចឹង! ។ មហាជន​និង​មន្ត្រីរាជការ ពិសេស​កងកម្លាំង​នគរបាលជាតិ​ក្រោម​ឱវាទ​របស់លោក សូរ ចាន់ណា​រី មានការថ្នាំងថ្នាក់​ចិត្ត​ចំពោះ ករណី​លោក សូ ចាន់ណា​រី យក​ឡាន​រដ្ឋទៅធ្វើ​អាជីវកម្ម​ប្រមូល ​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​បែបនេះ​នោះ?​ ។ប្រជាពលរដ្ឋ​សំណូមពរ  សុំអោយ​អគ្គស្នង ការ​នគ របាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឧត្តម ខេង សា​ម៉េ​ត​អ​គ្គរងចាត់វិធានការ​ទប់ ស្កាត់ ឬដកហូត យក​រថយន្ត របស់​សម្តេច​តេ​ជោ ​ទុក​បំរើ​ផលប្រយោជន៍​ជាតិ និងប្រជា​ពលរដ្ឋ​វិញ​ផង  ។ជុំវិញ​សេចក្តី រាយ ការ ណ៍​ របស់​ប្រជាពលរដ្ឋ​ខាងលើនេះ ការិយារិយាល័យ សារព័ត៌មាននិងគេហទំព័រយើងបានទាក់ទង សុំ​ការបំភ្លឺ​ពី​លោកសូរ ចាន់ ណា​រីតាមទូរស័ព្ទផ្ទាល់ ខ្លួនរបស់លោក(០៧៧៧៧៧៧៨៨) នាព្រឹកថៃ្ងទី២៩ខែឧសភា ឆ្នាំ២០១៩នេះដែរលោក បានឆ្លើយ ថាចង់សម្ភាស លោកមក បន្ទាយមានជ័យមកទើប ធើ្វបទសម្ភាសន៍ជាមួយ បានព្រោះលោក មិនដឹងថាជា អ្នកកាសែត ឬមិនមែន ជាអ្នកកាសែត។គួរជម្រាបផងដែរថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨  មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត  បាន​ចាប់​រថយន្ត​គេចពន្ធ​១ ​គ្រឿង​ម៉ាក​តូ​យូ​តា​  ហ៊ី​លុ​ច្ស​រី​វ៉ូ ស៊េរី​ឆ្នាំ​២០១៧ ១​ គ្រឿង​យក ទៅ​ទុក​នៅ​ស្នាក់ការ​ គយ​ក្រុង ​ប៉ោយ ប៉ែត​ ។ ក៏ប៉ុន្តែ​សមត្ថកិច្ចគយ​ចាប់​រថយន្ត​គេចពន្ធ​នោះ បាន​តែមួយ​ស្របក់​ក៏​ដោះលែង​វិញ ក្រោយពេល​ដឹងថា​រថយន្ត​គេចពន្ធ​ នោះ​ជា​របស់លោក​វរៈសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​។ ​លោក សូ ចាន់ណា​រី បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន ពាក់​ស្លាក​លេខ​សៀម ដើម្បី​ជា​របាំង​សម្រាប់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​ទង្វើ​បែបនេះ​លោក សូ ចាន់ណា​រី អាច​រកប្រាក់​ចំណេញ​ពី​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​។​នៅក្នុង​អង្គភាព​វរៈការពារ​ព្រំដែន​លេខ​៩១១ លោក សូ ចាន់ណា​រី តែងតែ​ដោះដូរ​ស្លាក​លេខ​សៀម​ពី​រថយន្ត​ស្របច្បាប់​របស់គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ ហើយ​បើក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​វរៈនគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។កន្លងមក​លោក សូ ចាន់ណា​រី មេ​នគរបាល​វរៈការពារ​ព្រំដែន​លេខ​៩១១ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផងដែរ៕ដោយ៖ពុតសាម៉ាត់

@@ 61339152_2021849397926612_1502330915341205504_n