ក្រុមម​ន្ត្រីស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​កណ្ដោ​លដុំប្រមូ​លលុយ​តាមរ​បៀប​ពុករលួ​យ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ  បាន​ឲ្យ​ដឹងថា ការដែល​ប្រធាន​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង ​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ជាពិសេស​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ដែល​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថា​នី​យី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ កណ្ដោលដុំ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ខ្សាច់ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ដោះស្រាយ​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​រថយន្ត​ភ្លៅ​៥​ដែល​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ត្រូវបាន​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ តម្រូវ​ឲ្យ​បង់លុយ​ពី​៤​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក៏មានដែរ​។

​សេចក្ដីរាយការណ៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ផ្លូវជាតិ​លេខ​៤ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ មិនអាច​តវ៉ា​បានឡើយ​។ ដូច្នេះហើយ​ទើប​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ពី​១០​តោន​ទៅ​២០​តោន​ក្នុង​មួយ​រថយន្ត​ដើម្បី​សល់​ប្រាក់​សម្រាប់​បង់​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ផ្លូវជាតិ​លេខ​៤ ខេត្តកំពង់ស្ពឺ​។ ប្រភពពី​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​មួយចំនួន​ដែល​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹកទំនិញ​លើស​ទម្ងន់​តែងតែមាន​អ្នករត់​ការសម្របសម្រួល​ជាមួយ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ជាមុន​ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ខ្លះ​ផង​ព្រោះ​អី​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ ។បឋម

P-2019-02-09-20-700x400 fn-2019-02-01-11-08-42-1