លោក ​យូ ហេង​ប្រធានសា​ខាគយខេត្ត​បាត់ដំបង​មានជំ​នាញប្រ​ព្រឹត្តអំពើពុករ​លួយយ៉ា​ងស្ទាត់ជំនាញ​យកឈ្មោះ​លោក​ គុណ ញឹម​មេគយធំ​​ទៅប្រើ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា នៅ​ច្រក​អូរ​អន្លក់ សព្វថ្ងៃនេះ​ឈ្មួញ​អាច​ដឹកជញ្ជូន​កាកសំណល់​ប្រភេទ​សំបក​កំប៉ុង​គ្រីប​ពី​ស្រុក​យួន​ចូលទៅ​ស្រុក​សៀម​យ៉ាង​រលូន ហើយ​លោក យូ ហេង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​។ ការដែល​មេ​គយ​ប្រចាំ​ច្រក​អូរ​អន្លក់ ហ៊ាន​សម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ប្រភេទ​កាកសំណល់​ចេញទៅ​ស្រុក​សៀម​យ៉ាង​សុខ​ស្រួល គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​ដឹកជញ្ជូន​កាកសំណល់​ចេញទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​អន្លក់ យ៉ាងតិច​៥០​រថយន្ត​ធុន​ធំ ហើយ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់លុយ​តិច​បំផុត​ចាប់ពី​៣០០​ដុល្លារ​ឡើងទៅ ដូច្នេះ​លោក យូ ហេង និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង រួចមក​គឺ​លោក យូ ហេង ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើតាម​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ការដែល​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​នៅ​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​ឈ្មួញ​នាំចេញ​កាកសំណល់​ប្រភេទ​សំបក​កំប៉ុង​គ្រីប​ទៅ​ស្រុក​សៀម យ៉ាង​ពេញបន្ទុក​ដោយ​ប្រើប្រាស់​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​។ ការដែល​ឈ្មួញ​អាច​នាំចេញ​កាកសំណល់​តាម​ច្រក​អូរ​អន្លក់​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ញាត់​ហោប៉ៅ​ផ្ទាល់ខ្លួន​។ សម្រាប់​ច្រកព្រំដែន​តាម​បណ្ដា​ខេត្ត​ដទៃទៀត​ឈ្មួញ​មិនអាច​នាំចេញ​កាកសំណល់​ចូលទៅ​ស្រុក​សៀម​បានឡើយ ព្រោះ​មេ​គយ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​អន្លក់ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​កាកសំណល់​ប្រភេទ​សំបក​កំប៉ុង​គ្រីប​ពី​ស្រុក​យួន​ចូលទៅ​ស្រុក​សៀម​តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក​ដោយ​គេ​បន្លំ​ថា​ជា​សំបក​កំប៉ុង ក្រដាស និង​កាកសំណល់​ផ្សេងៗ​ទៀត​ដែល​ប្រមូល​ទិញ​នៅ​ស្រុក​ខ្មែរ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដោយ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។ ដោយហេតុថា មួយរយៈ​ចុងក្រោយ​នេះ​លោក យូ ហេង ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ហើយ​តែង​យកឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ទៅ​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​។មានត

64715559_456134888532430_946648321462632448_n 64633334_454087255411928_8820817323569971200_n 64255124_360777387970550_903781940803403776_n 64303298_3076531952359829_2848331351889805312_n 4B2E36AD-4552-472C-AF69-AFA48B65145E