លោក ​ហេង​ ពិសិដ្ឋ​ ប្រធានម​ន្ទីរកសិកម្ម​ខេត្តត្បូងឃ្មុំ​និងលោក រី​ ដាវិនឃុប​ឃិតជាប្រ​ពន្ធ័ឲ្យឈ្មួញ​នាំចូល​ជ្រូក​ពីស្រុកយួន​ទាំងយប់​ទាំង​ថ្ងៃ

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ និង​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ពួកគេ​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ សកម្មភាព​របស់លោក ហេង ពិសិដ្ឋ និង​លោក រី ដា​វិ​ន ជា​ភស្ដុតាង​បង្ហាញថា មន្ត្រី​២​រូបនេះ​បំពាន​លើ​បទបញ្ជា​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ហើយ​ព្យាយាម​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ជាការ​ពិត​ក្នុងខណៈដែល​លោក ហេង ពិសិដ្ឋ អះអាងថា​គ្មាន​ជ្រូក​នាំចូល​តាម​ច្រក​រប​បៀ​ង​និង​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នោះ​គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ហេតុនេះ​លោក ហេង ពិសិដ្ឋ មិនអាច​បិទបាំង​ការពិត​តទៅទៀត​បានឡើយ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ខេត្ត​នានា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ និង​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានឡើយ​។ ដូច្នេះ​ទោះបី​លោក ហេង ពិសិដ្ឋ ខំប្រឹង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ​ព្រោះ​នៅពេល​សមត្ថកិច្ច​ខេត្តកំពង់ចាម បង្ក្រាប​រថយន្ត​ដឹក​ជ្រូក គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម បានធ្វើការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​ពី​ស្រុក​យួន​ចូលមក​ខេត្តកំពង់ចាម ចំនួន​៧​លើក​រួចមកហើយ ដោយ​ឈ្មួញ​ខ្លះ​បញ្ជាក់ថា ពួកគេ​នាំចូល​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ តែងតែ​ឆ្លើយ​យករួចខ្លួន​ថា គ្មាន​ជ្រូក​នាំចូល​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ នោះទេ​។ ចម្លើយ​ដោះសា​របស់លោក ហេង ពិសិដ្ឋ ប្រធាន​មន្តីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ គឺជា​ការព្យាយាម​បិទបាំង​ការពិត​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ ក្នុងខណៈដែល​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ យកទៅ​ចែកចាយ​នៅ​ក្រុង​កំពង់ចាម​។បឋម

64209108_2355069961245500_107126504520941568_n 62190864_360066274714301_2749162867717570560_n 62250902_358874245030698_2481422333131096064_n 62004420_447034775900858_1041662051841212416_n