លោក​ងួន​​​​កុសលប្រ​ធាន​​ការិយា​​ល័យ​គយច្រកទ្វារ​អ​ន្តរជា​តិ​ប៉ោ​យ​ប៉ែត​ប្រព្រឹ​ត្តអំ​ពើពុក​​​រ​លួ​យ​​ដើ​ម្បី​ស្រ​ង់​​ដើម​​បា​នសម្រេចដ៍​​លើ​សល​ប់

បន្ទាយមានជ័យ៖ ប្រភព​ដែល​ស្និទ្ធ​នឹង​លោកងួន  កុសលប្រធានការិយាល័យ​គយ​ច្រក ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បាន បង្ហើប ឲ្យ ដឹង ថា​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន ​ក្នុងការ​ទទួលបាន​តំណែង​ជាមេ​គយ​ច្រក​ប៉ោយប៉ែត ទើប​ខំប្រឹង​ស្រង់ ដើម​​តាមរបៀបពុករលួយ បានសម្រេចដ៍លើសលប់។  ប្រភព​បានដឹង​ទៀតថា ប្រសិនបើ​មិន ​ចំណាយ​ដើមទុន​ ច្រើន​ទេនោះ គឺ​លោក ងួន កុសល មិនអាច​ទទួល បាន​តំណែង​ជា​ប្រធានការិយាល័យ ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែតបាន​ស្រួលៗ​ បែបនេះ​ទេ​។ ដូ​ច្នេះ​ហើយ​ទើប​ត្រឹម ​មួយរយៈ​ពេល​ខ្លី​សោះ​លោក  ងួន កុសល សាង​ភាពល្បីល្បាញ​ ខាង​ប្រព្រឹត្ត​អំពើ ពុករ លួយ​ខ្លាំង​ជាង​លោក ហ៊ុយ សុជាតិ  អតីត​ប្រធានការិយាល័យ​គយ​ច្រក ​ប៉ោយប៉ែត ទៅទៀត​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយ មានជ័យមួយចំនួន​បាន​ឲ្យ​ដឹងថា  គ្រាន់តែ​ទទួលបាន​តំណែង​ជា​ ប្រធានការិយាល័យ​គយ​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែតភ្លាម​គឺ​លោក  ងួន កុសលប្រើ​តួនាទី​និង​អំណាច​របស់ ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។  ការដែល​លោក  ងួន កុសល  ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង ​រដ្ឋាករ​កម្ពុជា  ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យផងដែរ​។ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ខ្សឹបឲ្យ​ដឹងថាបច្ចុប្បន្ន​ទំនិញ ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​ប ង់ពន្ធ​ត្រឹម​៣៥ ​ទៅ​៤០​ភាគរ យ​ប៉ុណ្ណោះក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​ បែងចែក​ផលប្រយោជន៍​ជាមួយ​លោកងួន  កុសលប្រធានការិយា ល័យ​គយ​ច្រក​ប៉ោយប៉ែត ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​ខ្លះ​បានឲ្យ​ដឹងថា ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងួន កុសល ដើម្បី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​។ ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់​ចំណូល​ពន្ធ​រដ្ឋគឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​គយ មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​។​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភពពី​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ងួន កុសល កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើជា​បង្អែក​ទៀតផង​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត ដោយ​គ្មាន​យោគយល់​ ឡើយ​។ពាក់ព័ន្ធពត៌មាន ពុករលួយនេះសារពត៌មាន យើងបានទាក់ទងទៅ លោក ងួន កុសលដែរ តែមិនលើកទូរស័ព្ទនៅ ថៃ្ងនេះ។  គួររំលឹកថាលោក  ងួន កុសល អតីតប្រធានការិយាល័យ គយនិងរដ្ឋាករផែស្ងួត អ៊ុយ ញ៉ុង ភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា  ប្រធានការិយាល័យគយនិងរដ្ឋាករ ប៉ោយប៉ែតជំនួសលោក ហ៊ុយសុជាតិ។ពិធីនេះត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២១មករា២០១៩ នេះ  នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ភាព លោកផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាក រកម្ពុជា។បឋម

60601505_2390263187692618_4558791898449313792_n