Category Archives: Uncategorized
លោក មាជ សុវណ្ណារ៉ា និង សកម្មជន CNRP ១០នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាថ្មី,
ភ្នំពេញ៖ ជនជាប់ចោទមកពីគណបក្សសង្រ្កោះជាតិទាំង ១១នាក់ ដែលតុលាការសម្រេចឃុំខ្លួននៅថ្ងៃនេះ រួមមាន៖ ទី១-ឈ្មោះ មាជ សុវណ្ណារ៉ា, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន,…
មន្ត្រីរដ្ឋបាលព្រៃឈើស្ទឹងត្រែងម្នាក់ត្រូវបានគេសង្ស័យពាក់ព័ន្ធនិងជំនួញឈើសុក្រំជាមួយឈ្មួញ
ស្ទឹងត្រែង ៖ ថ្មីៗ លោកសំ បូរិន ដែលជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ និង សៀមបូក ត្រូវបានគេ សង្ស័យថា ពាក់ព័ន្ធជាមួយឈ្មួញ ធ្វើជំនួញឈើសុក្រំទ្រុងទ្រាយធំ នៅខេត្តស្ទឹងត្រែង ។…
សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរជាង៣០០នាក់មកវិញតាមច្រករបៀងគីឡូត៏១៣ .ស្រុកសំពៅលូនក្រោមការបើកដៃរបស់លោក ខ្លឹង ម៉ាប់
ស្រុកសំពៅលូនៈ សមត្ថកិច្ច ថៃនៅតាម បន្ទាត់ ព្រំដែនចាប់ ពលករ ខ្មែរប្រុស ស្រីជាង ៣០០នាក់ បញ្ជូន មកកម្ពុជាតាម ច្រករបៀង ក្នុងស្រុក សំពៅលូន…
ចាប សុផារិទ្ធ និង ឡុង សំអឿនបង្កើតកុងត្រូលជជុះបង្ខំឲឈ្មួញបង់លុយដាក់ហោប៉ៅតាមអំពើចិត្ត
ខេត្តបន្ទាយមានជ័យ ៖ប្រភពពីឈ្មួញដឹកទំនិញ បានឲដឹងថា លោក ចាប សុផារិទ្ធ និងលោក ឡុង សំអឿន បានបង្កើតកុងត្រូលជជុះ ឲ្យកូនចៅជំនិតៗ ចុះប្រមូលលុយពីក្បាលឡាន ឬប្រដេញចាប់ឡានដឹកទំនិញ ឲ្យចូលបង់លុយ តាមបណ្តោយផ្លូវជាតិលេខ៥…
លោក ហ៊ុន សែន ព្រមានដាក់ទោសមន្រ្តីទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញដោយបន្ទាបតម្លៃកសិផល
សម្តេចនា យករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិ លេខ៥៥នៅ ខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យ មានការយកចិត្ត ទុកដាក់ លើបញ្ហាទិញ ផលិតផលកសិកម្ម ដោយយកយន្តកា រទីផ្សារជាអ្នក…
លោកហ៊ុនសុខាតាមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៏ផ្កាយមាស៤ជាតារាបានពាំនាំនូវថវិកាចំនួន450$មកប្រគេនព្រះសង្សគង់នៅវត្តថ្មពួក
លោកហ៊ុនសុខា ប្រធានក្លឹបអ្នកកាសែត ឯករាជ្យតាម ការចង្អុលបង្ហាញ នាយឧត្តមសេនីយ៏ផ្កាយ មាសបួន ជា តារាបាន ពាំនាំនូវថវិកាចំនួន 450$មកប្រគេនព្រះ សង្សគង់នៅវត្តថ្ម ពូកដែលនៅភូមិ ត្រពាំងបី ឃុំត្រពាំងបី ស្រុក…
សម្តេចតេជោ ហ៊ុន សែន គួរមានចំណាត់ការទៅលើមន្ត្រីខិលខូចរំលោភយកដីប្រជាពលរដ្ឋហើយ
ខេត្តកំពត ៖ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ទាំងមន្ត្រីរាជការតូច-ធំ និងប្រជាពលរដ្ឋក្នុងខេត្តកំពត ជាពិសេសពលរដ្ឋភូមិព្រៃពាយ និងភូមិៃព្រស្តៅ ឃុំត្រពាំងភ្លាំងចាំមិនភ្លេចនោះទេ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រើកណ្តាប់ដៃដែកចាត់ការលើមន្ត្រីខិលខូចមួយចំនួន ក្នុងខេត្តកំពត ក្នុងនោះក៏មានអភិបាលខេត្តកំពតម្នាក់ឈ្មោះ…
ខេត្តឈុនបូរីមានពលករខ្មែរ ទៅធ្វើការមានចំនួនច្រើនលំដាប់ទី២ បន្ទាប់ប្រទេសថៃទាំងមូល
ថៃ: លោក ស៊ីបមឿនឆៃ ប៉ូទីស៊ីន អ្នកគ្រប់គ្រងបច្ចេកទេស បុគ្គលិកជាន់ខ្ពស់ នៃក្រមហ៊ុនពលករ GFPT Nichirei របស់ថៃ នៅខេត្តឈុនបូរី ប្រាប់អ្នកសារព័ត៌មានកម្ពុជា ក្នុងវេទិកាស្វែងយល់ពីការរស់នៅ និងលក្ខខ័ណ្ឌពលកម្ម នៃកម្មវិធីមិត្តភាព សម្ព័ន្ធមេត្រីភាពអ្នកសារព័ត៌មាន…
លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ បានឧបត្ថម្ភដល់លោកជាសត្រាចាងហ្វាងកាសែត“ខ្មែរថ្មី” ដែលកំពុងមានជំងឺយ៉ាងធ្ងន់
លោក ជា សត្រា ចាងហ្វាងកាសែត“ខ្មែរថ្មី” (បច្ចុប្បន្នមានជំងឺជាទម្ងន់) ជំងឺលើសឈាមកំពុងសំរាកព្យាបាលស្ថិតក្នុងស្ថានភាពក្រីក្រខ្វះលុយខ្វះកាក់ព្យាបាល ។ ប៉ុន្តែលោកត្រូវបានក្លឹបអ្នកកាសែតឯករាជ្យដឹកនាំ ដោយលោកហ៊ុនសុខាបានទៅសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លារអាមេរិក ។ ក្នុងនាមលោក ជា សត្រា ចាងហ្វាងកាសែត“ខ្មែរថ្មី”ដែលជាអ្នកកាសែតម្នាក់ព្រមទាំងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក…
សុខ រ័ត្ន មេប៉ូលិសទទួលផែនសេដ្ឋកិច្ចខេត្តរតនគិរី ជំនាញជម្រិតឈ្មួញឈើឱ្យបង់លុយ ?
ពីរតនគិរីៈ លោក សុខ រ័ត្ន ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែល មានជំនាញដាក់កុងត្រូលជជុះ ប្រមាញ់រថយន្តដឹកឈើ ដាក់ខែជាមួយឈ្មួញឈើគ្រប់ ច្រកល្ហកនោះ ប៉ុន្មានថ្ងៃ នេះកំពុងតែបែកធ្លាយរឿងអាស្រូវ រឿងអំពើពុករលួយរបស់ខ្លួនត្រូវបានកម្លាំងនគរបាល សេដ្ឋកិច្ច…
លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ អំពាវនាវដល់អ្នកសារព័ត៌មានប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ
នាឱកាស១០ ធ្នូ ខាងមុខនេះ ដែលជា ទិវាសិទ្ឋមនុស្សអន្តរជាតិ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យអំពាវ នាវដល់អ្នកកាសែតឲ្យប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ពស់ ក្លឹបអ្នកកាសែតឯករាជ្យក៏ អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីចៀសសវាង នូវការគំរាមកំហែង…
លោក ហ៊ុន សុខា ប្រធាន ក្លឹបអ្នកកាសែតឯករាជ្យ ជួយឧបត្ថម្ភដល់លោក ជា ម៉ាប់ ចំនួន៣០០ដុល្លាដែលទទូលរងទុក្ខលំបាក
កាលពីថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០១៤ វេលាម៉ោង៤.៣០រសៀលនទី ស្នការក្លឹបអ្កកា សែតឯករាជ្យដឹកនាំ ដោយ លោកប្រធាន ហ៊ុនសុ ខានឹងគណៈក ម្មាធិការនា យកបានរៀ បចំធ្វើពិធី ជួយឧបត្ថម្ភលុ យជូនដល់លោ កជាម៉ាប់អ្នក…
លោក ង៉ាន់ ចិន្តា ឡើងតំណែងលឿនដោយសារចេះក្តោបសេដ្ឋកិច្ចបានល្អ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានអួតសរសើរពីជោគវាសនា ល្អរបស់លោក ង៉ាន់ ចិន្តា ដែលមានសំណាងជាងគេ និងឡើងតំណែង លឿន ដែលបច្ចុប្បន្នបានឡើងធ្វើ ស្នងការរងទទួល ផែនសេនាធិការ ដែលជាតួនាទីមានអំណាចគ្រាន់បើ…
មេគយច្រកអូរអន្លក់លោក មាស សំអឿន បើកភ្លើងខៀវឲ្យឈ្មួញដឺកពន្ធទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្លះក៏មានការនាំចូលប្រភេទគ្រឿងសំណង់ ភាគច្រើនបង់ពន្ធតិចតួច ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ គេមិនដែលឃើញជំនាញគយរបស់លោក មាស សំអឿន ចាត់វិធានការបង្ការបង្ក្រាបនិងទប់ស្កាត់ម្តងណាឡើយ។ បើទោះបីជាសមត្ថកិច្ចដទៃ…
មន្ត្រីប៉ូលីសសេដ្ឋកិច្ចឈ្មោះ ហាក់ សុខគាជាឈ្មួញកណ្តាលផងនិងជាមេការប្រមូលទិញឈើ ឲ្យក្រុមហ៊ុន ទ្រី ម៉ាខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារ ដោយមេការក្រុមហ៊ុន ទ្រី ភាព គឺលោក ហាក់ សុខគាដែលមានឃ្លាំងស្តុកឈើ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាប្រភេទឈើប្រណីត បានកើតឡើងគួរឲ្យញាក់សាច់។ លោក…
មេគយខេត្តតាកែវ លោក អេន សំអុល ប្រើតួនាទីរកស៊ីប្រព្រឹត្តអំពើពុករលួយ
តាកែវៈ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងលោក ប៉ែន ស៊ីម៉ន ដែលជាអគ្គនាយកគយនិងរដ្ឋាករមិនរវល់ចាត់វិធានការលុបបំបាត់អំពើពុករលួយដែលលោក អេន សំអុល ប្រធានសាខាគយខេត្តតាកែវកំពុងតែប្រព្រឹត្តអំពើពុករលួយជំរិតយកលុយស្រេចតែអំពើចិត្តហើយត្រូវបានក្រុមអាជីវករធ្លាប់ធ្វើពាក្យបណ្តឹងទៅកាន់ក្រសួងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយជាច្រើនលើកឲ្យជួយចាត់វិធានការទប់ស្កាត់ប៉ុន្តែរហូតមកដល់ពេលនេះស្ងាត់ជ្រៀប។ ហេតុនេះហើយទើបលោក អេន សំអុល ចាត់តាំងឲ្យមន្ត្រីគយស្និទ្ធនឹងខ្លួនបង្កើតកុងត្រូលជជុះជាច្រើនកន្លែងហើយថែមទាំងរក្សាទុកមន្ត្រីគយដែលចូលនិវត្តន៍រួចទៅហើយឲ្យជួយប្រព្រឹត្តអំពើពុករលួយលួចជាតិ…
ព្រៃឈើនៅក្នុងតំបន់ហាមឃាត់ អភិរក្សជិវៈចំរុះសីមារងការកាប់បំផ្លិចបំផ្លាញ ខ្លាំងឡើងៗគ្រាដែលលោកប្រធានថ្មីមកគ្រប់គ្រង
មណ្ឌលគិរី៖ តំបន់ព្រៃឈើហាមឃាត់អភិរក្សជីវៈចំរុះសីមា លាតសន្ធឹងលើផ្ទៃដីប្រមាណជិត៣០០០០០ហិចតា ក្នុងស្រុកកែវសីមា ស្រុកអូរាំង និងក្រុងសែនមនោរម្យ សព្វថ្ងៃត្រូវបានប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើក្នុងស្រុកសំដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកគ្រប់គ្រងនៅតំបន់នេះមានការបណ្ដែតបណ្ដោយកើតមានបទល្មើសនៅក្នុងទីតាំងនេះពេញបន្ទុកយ៉ាងអនាធិបតេយ្យមិនគិតពីភាពរិចរិលធនធានធម្មជាតិនិងពពួក អំបូរជីវៈចំរុះកំពុងរស់នៅផងដែរ។ ប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងថា ចាប់តាំងពីលោក មាគ វុឌ្ធី ប្រធានគំរោង អភិរក្សជីវៈចំរុះសីមា ឡើងមកគ្រប់គ្រងតំបន់នេះត្រូវបានគេមើលឃើញថាបានបណ្ដែតបណ្ដោយជនខិលខូចចូលកាប់…
លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យជួយឧបត្ថម្ភស្ត្រីមេម៉ាយទុរគតក្រីក្រ
ភ្នំពេញៈ ក្លឹបអ្នកកាសែតឯករាជ្យ ដឹកនាំដោយ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យបានដឹកនាំសហការីក្នុងក្លឹបអ្នក កាសែតឯករាជ្យព្រមទាំងមានលោកមេភូមិ សេន រ៉េត និងប្រជាពលរដ្ឋជាច្រើនបានចូលរួមផងដែរ ក្នុងពិធីចុះជួយដល់ស្រ្តីមេម៉ាយទុរគតនៅខេត្តកំពតនោះ។ ដើម្បី យកអំណោយទៅប្រគល់ឱ្យស្រីមេម៉ាយកូន ៣…
លោក មេគយឆាយ សុធា ខេត្តឧត្តរមានជ័យបើកឲ្យឈ្មួញនាំម៉ូតូគេចពន្ធម៉ាសេរី
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យបានឲ្យដឹងថា កន្លងមកប្រធានសាខាគយខេត្តឧត្តរមានជ័យបានឃុបឃិតជាមួយប្រធានស្នាក់ការគយច្រកអន្តរជាតិអូរស្មាច់បើកដៃឲ្យឈ្មួញខិលខូចនាំម៉ូតូគេចពន្ធចូលមកលក់ពេញខេត្តឧត្តរមានជ័យ។ ហេតុនេះហើយទើបនៅក្នុងខេត្តនេះសម្បូរទៅដោយប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូអត់ពន្ធយ៉ាងអនាធិបតេយ្យ។ អ្វីដែលគួរឲ្យងឿងឆ្ងល់នោះគឺនៅក្នុងស្រុកត្រពាំងប្រាសាទមានកន្លែងលក់ម៉ូតូគេចពន្ធរាប់ភ្លេច ប៉ុន្តែសមត្ថកិច្ចគយនិងកងរាជអាវុធហត្ថឃុបឃិតគ្នាបង្ក្រាបតែ៣កន្លែងប៉ុណ្ណោះ ចំណែកកន្លែងដទៃទៀតគេបែរជាមិនបង្រ្កាបទៅវិញ ។ មេគយខេត្តឧត្តរមានជ័យសហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៣កន្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះរឹបអូសបានម៉ូតូចំនួន២២គ្រឿង និងនាំខ្លួនអ្នកលក់ម៉ូតូយកទៅធ្វើកំណត់ហេតុ ។ ជុំវិញបញ្ហាខាងលើនេះដែរអ្នកលក់ម៉ូតូអត់ពន្ធមួយរូបបានទទួលស្គាល់ថា គាត់ពិតជាបានលក់ម៉ូតូអត់ពន្ធដោយខុសច្បាប់មែន…
កូនប្រុសប្រធានពន្ធដារខេត្តកណ្តាលត្រូវចាប់ខ្លួន ពីបទឆបោក រថយន្ត ម៉ូតូ និងលុយ
ភ្នំពេញ ៖ កូនប្រុស ប្រធានពន្ធដារ ខេត្តកណ្តាល ឈ្មោះ វ៉ន ដាវិន អាយុ៣៥ឆ្នាំ ត្រូវបានជនរងគ្រោះ ចាប់ខ្លួនប្រគល់ទៅ ឲ្យនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ពីបទឆបោក ។…
ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរស៊ើប អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍ នគរបាលឃុំដារតាមអំពើចិត្តដោយ មេឈ្មួញរកស៊ីឈើគ្រញូងឈ្មោះ លី សុគន្ធ (ហៅ យាយក្តាម)
ខេត្តកំពង់ចាម ៖ លោក សៀ ត្រៃ មានតួនាទីជា អនុប្រធាននគរបាល អន្តោប្រវេសន៍ ប្រចាំច្រកដូង ដែលមានប្រពន្ធឈ្មោះ លី សុគន្ធ ហៅយាយក្តាម ជាអ្នករកស៊ីឈើក្រញូងដែលមានឥទ្ធិពលជាងប្តីនោះ បានរត់ការដោះដូរទី…
មេគយលោក ឆាយ សុធា និងមេគយច្រកទ្វារអូរស្មាច់ ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ
តាមការសង្កេត ពីសកម្មភាពបទល្មើស ទំនិញគេចពន្ធ ស្ទើរគ្រប់ប្រភេទដែលកំពុងតែហូរចូលតាមច្រកទ្វារអូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេតឃើញមេសាខាគយ ឆាយ សុធា និងមេច្រកទ្វារអូរស្មាច់ ហង្ស វណ្ណ ទំនងដូចជា សហការគ្នាយ៉ាងរលូន…
លោក សុខ ថុល ជំនួយការចៅហ្វាយខេត្តសៀមរាបប្រមូលទិញឈើខុសច្បាប់ដោយមិនរំខានសមត្ថកិច្ចពាក់ពន្ធ័ណាឡើយ
ខេត្តសៀមរាប ៖ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ មានរថយន្ត១គ្រឿងម៉ាកប៉ាសារ៉ូពាក់ផ្លាកលេខ១.ឆ.៨៨២៥.ភព២ បានដឹកឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំបានទម្លាក់លក់ឲ្យលោកសុខ ថុល ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបន្ទាយចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ។ លោក សុខ ថុល…
អំពើហិង្សាចាប់ផ្តើមផ្ទុះហើយនៅជុំវិញទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ៖ កងកម្លំាងប្រដាប់អាវុធចម្រុះនិងក្រុមបាតុករបានចាប់ផ្តើមផ្ទុះអំពើហិង្សាគប់ដុំថ្មដាក់គ្នាទៅវិញទៅមកហើយនៅម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៦ មរា ២០១៤នៅជុំវិញទីលានប្រជាធិបតេយ្យខាងក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជាស្ថិតក្នុងខណ្ឌដូនពេញ។សេចក្តីរាយការណ៏បានឲ្យដឹងថា នៅពេលនេះមានអ្នករងបួសទំាងសងខាង ប៉ុន្តែមិនទាន់មានតួលេខបឋមនៅឡើយទេ ៕
ភរិយាលោក វន់ ពៅ ប្រឈមនឹងការបាត់បង់ជីវិត
ភរិយាលោក វន់ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ស្វាមីរបស់គាត់នឹងត្រូវបាត់បង់ជីវិតក្នុងមណ្ឌលអប់រំកែប្រែម៣ នៅត្រពាំងថ្លុង ខេត្តកំពង់ចាម ប្រសិនបើមិនមានការព្យាបាលជម្ងឺទាន់ពេលវេលា។អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ឲ្យដឹងថា…
អង្គភាពប្រឆាំងអំពើពុករលួយ អាចចាត់វិធានការមន្ត្រីៗ ៧-៨នាក់ ជាពិសេសប្រធានមន្ទីរ លី សារី ?
បន្ទាយមានជ័យ៖ប្រភពបានបញ្ជាក់ថា មូលហេតុដែលពួកគាត់ ហ៊ាននិយាយថា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ លោក លី សារី ជាមន្ត្រីល្បីឈ្មោះប្រព្រឹត្ត អំពើពុករលួយខ្លាំងជាងគេនោះ ព្រោះថា ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមន្ត្រីៗ ៧-៨នាក់នោះ មកធ្វើការស៊ើបសួរ ពាក់ព័ន្ធនឹងការប្រព្រឹត្ត…
ឡេង ប៊ុណ្ណាត រកចំណូលបទល្មើស ទូកនេសាទថៃ អត់ស្លាកលេខ លើផ្ទៃសមុទ្រខ្មែរ ក្នុងខេត្តកោះកុង
ប្រភពដដែលនិយាយទៀតថា ទូកនេសាទដែលចូលចត និងយកផលនេសាទទៅលក់នៅក្នុងកំពង់ផែ ខ្លងស៊្រុន ប្រ ទេសថៃនោះ ភាគច្រើនជាទូកភ្លើង និងទូកអូសគូ ហើយទូកទាំងនេះតែងតែចូលមកនេសាទក្នុង ដែនសមុទ្រកម្ពុជា ជាពិសេសក្នុងទឹកដីខេត្តកោះកុង និងក្រុងព្រះសីហនុ ។ សេចក្តីរាយការណ៍ពីខេត្តកោះកុងថា នៅកំពង់ផែខ្លងស៊្រុន…
Recent Comments