សម្តេចនា យករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិ លេខ៥៥នៅ ខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យ មានការយកចិត្ត ទុកដាក់ លើបញ្ហាទិញ ផលិតផលកសិកម្ម ដោយយកយន្តកា រទីផ្សារជាអ្នក កាត់សេចក្តី ។នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យចាត់វិធាន ពោះមន្រ្តី ទាំងឡាយ ណាដែល ឃុបឃិតជាមួយ ឈ្មួញក្នុងការទិញ ផ្តាច់មុខទិញផលិតផល កសិកម្មរបស់ ប្រជាពលរដ្ឋក្នុងតម្លៃទាប។
សម្តេចបញ្ជាឲ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចាត់វិធានការចំពោះឈ្មួញខិលខូចទាំងឡាយណា ដែលកាងផ្តាច់មុខទិញផលិតផលកសិកម្ម។ សម្តេចព្រមានដាក់ទោសមន្រ្តីទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញ ដោយបន្ទាបតម្លៃកសិផល។
សម្តេច ហ៊ុន សែន បញ្ជាក់ថា«ឥឡូវចៅហ្វាយខេត្តមកច្រើនណាស់ បើចៅហ្វាយខេត្តមិនបានមកទេ មើលតាមទូរទស្សន៍ឲ្យច្បាស់ ព្រោះមានអាជើងកាងកន្លែងខ្លះ ឲ្យផ្តាច់មុខហ្មង។ អាហ្នឹងត្រូវមើលអាកន្លែងហ្នឹង។មានការឃុបឃិតគ្នាមួយ តំបន់ហ្នឹងវាមិនធំទេ វាតូច មួយឃុំឬពីរឃុំ ផលិតស្រូវ។ តែមានឃុបឃិត ឲ្យឈ្នួញតែម្នាក់ទិញអាកន្លែងហ្នឹង។ ខុសពីឈ្មួញហ្នឹង ឈ្មួញដទៃដែលចូលមកទិញកន្លែងហ្នឹង ឡានគេមិនឲ្យចូល។ សូមឲ្យអស់លោកខេត្តមើលអាហ្នឹង។ កុំចាំតែក្រសួងពាណិជ្ជកម្ម ឬក្រសួងកសិកម្ម។ រឿងនេះវាធ្ងន់ធ្ងរ បើមានករណីបែបនេះ ត្រូវផ្តន្ទាទោសមន្រ្តីដែលឃុបឃិតជាមួយឈ្មួញ» ៕
Recent Comments