ស្រុកសំពៅលូនៈ សមត្ថកិច្ច ថៃនៅតាម បន្ទាត់ ព្រំដែនចាប់ ពលករ ខ្មែរប្រុស ស្រីជាង ៣០០នាក់ បញ្ជូន មកកម្ពុជាតាម ច្រករបៀង ក្នុងស្រុក សំពៅលូន ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃ ទី០៧ខែឧសភាឆ្នាំ២០១៥នេះ ។បើតាមប្រភពពីស្រុក សំពៅលូនបានប្រាប់ កាលពីរសៀលថ្ងៃដដែល ថាពលករខ្មែរ ដែលឆ្លងដែនខុស ច្បាប់ចូលទៅប្រទេស ថៃស្វែងរកការងារធ្វើ ដែលសមត្ថកិច្ចថៃចាប់បញ្ជូន មកវិញនោះគីសមត្ថកិច្ចថៃ បានបញ្ជូនមក វិញតាមច្រករបៀង ក្នុងស្រុកសំពៅលូនគ្រប់ច្រករបៀងហើយឧ្យពលករខ្មែរទាំងអស់ដែលឆ្លងដែនខុសច្បាប់នោះត្រូវធ្វើលិខិតឬបណ្ណ័ឆ្លងដែនស្របច្បាប់ទើបអាចឆ្លងដែនទៅរកការងារនៅប្រទេសថៃបាន ហើយការចាប់បញ្ជូនពលករខ្មែរពីសំណាក់សមត្ថកិច្ចថៃតាមច្រករបៀង១ចំនួននៅក្នុងស្រុកសំពៅលូននោះខាងភាគ្គីថៃគ្មានធ្វើបាបមកលើពលករខ្មែរឡើយ។តាមប្រភពបញ្ជាក់ថាពលករដែលសំរ៉ុកឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនោះនៅក្នុងស្រុសំពៅលូន ខេត្តបាត់ដំបងតែម្ដងក្នុង១ថ្ងៃរាប់រយនាក់ហើយដែលចំណុចពលករឆ្លងកាត់ខុសច្បាប់មានច្រើនជាងគេក្នុងស្រុកសំពៅលូននោះនៅគីឡូត៏១៣ត្រង់ចំណុចអង់តែន៦៣ឋិតក្នុងភូមិពោធ៏ជ្រៃឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលោកខ្លឹងម៉ាប់នាយប៉ុស្ដ៏ការពារព្រំដែនគោក៨១៧ប្រចាំនៅទីនោះបានបើកច្រករបៀងខុសច្បាប់បណ្ដោយឧ្យពលករខ្មែររាប់រយនាក់ឆ្លងកាត់ជាថ្នូរនិងប្រាក់ក្នុង១នាក់១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀលហើយគេអាច់និយាយថាលោកខ្លឹងម៉ាប់ជាមេខ្យល់ផងដែរដោយមិនគិតពីសុវត្តិភាពពលករខ្មែរឆ្លងដែនខុសច្បាប់ កន្លងមកពលកខ្មែរមួយចំនួនរងនៅការវាយប្រហាធ្វើបាបពីសំណាក់ទាហានថៃគ្រប់បែបយ៉ាង។ម្យ៉ាងលោកខ្លឹងម៉ាប់ដែលជាសមត្ថកិច្ចគ្រប់គ្រងនៅទីនោះមិនបានអនុវត្តន៏តាមបទបញ្ជារបស់លោកឧត្តមសេនីយ៏ខេង សុមេធឡើយដែលកន្លងមកលោកឧត្តសេនីយ៏រួបនោះបានឧ្យកំលាំងក្រោមឪវាទតាមបន្ទាត់ព្រំំដែនជួយធ្វើការទប់ស្កាត់ចំពោះពលករឆ្លងដែនខុសច្បាប់និងរាល់បទល្មើសផ្សេងៗដែលលូចឆ្លងដែនគ្មានការត្រួតពិនិត្យពីមន្ត្រីជម្នាញវានិងអាចធ្វើឧ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។រាល់បទល្មើសនិងពលករឆ្លងដែនខុសច្បាប់នៅច្រករបៀងលោកខ្លឹងម៉ាប់គេនឹងរងចាំមើលថាតើលោកស.ថេតស្នងការខេត្តបាត់ដំបងបន្ទាប់ពីទទួលបទបញ្ជាពីឧត្តមសេនីយ៏ខេងសុមេធនាពេលកន្លងមកនោះនិងអាចចាត់ការបានចំពោះលោកខ្លឹងម៉ាប់ដែលជាកូនចៅក្រោមឪវាទបានដែររឺយ៉ាងណា?ដែលអនុវត្តផ្ទុយពីច្បាប់?លោកខ្លឹងម៉ាប់ដែលរងនៅការចោទនោះអ្នកសារព័ត៏មានមិនអាចសុំការបំភ្លឺបានឡើយព្រោះមិនស្គាល់លេខទូរសព្ទ័។សាវ៉ាត់
Recent Comments