ភ្នំពេញៈ ក្លឹបអ្នកកាសែតឯករាជ្យ ដឹកនាំដោយ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យបានដឹកនាំសហការីក្នុងក្លឹបអ្នក កាសែតឯករាជ្យព្រមទាំងមានលោកមេភូមិ សេន រ៉េត និងប្រជាពលរដ្ឋជាច្រើនបានចូលរួមផងដែរ ក្នុងពិធីចុះជួយដល់ស្រ្តីមេម៉ាយទុរគតនៅខេត្តកំពតនោះ។
ដើម្បី យកអំណោយទៅប្រគល់ឱ្យស្រីមេម៉ាយកូន ៣ នេះ ក្លឹបអ្នកកាសែតឯករាជ្យបានធ្វើដំណើរឆ្លងកាត់ទឹកភក់ ទៅដល់ខ្ទមកំសត់ ១ នៅ លើទួលកណ្តាលវាលស្រែ ដែល មានជញ្ជាំងរហែក ដំបូលលិច គួរឱ្យអាណោចអាធ័ម ។ ស្ត្រី មេម៉ាយកូនប្រុស៣នាក់ ឈ្មោះ ឃៀ ម៉ាន់វ៉ាក់ បានរៀបរាប់ថា ប្តីបានស្លាប់ចោលជាង ០១ឆ្នាំ មកហើយដោយសារខ្យល់គរ នៅពេលឡើងពីនេសាទនៅ សមុទ្រ ។ ការរៀបរាប់នេះធ្វើ ឱ្យ លោក ហ៊ុន សុខា និងក្រុម ការងារទាំងអស់សម្តែងនូវទឹក មុខក្រៀមក្រំ ។
លោក ហ៊ុន សុខា បានសាក សួរអំពីប្រវត្តិគ្រួសាររបស់ស្ត្រី មេម៉ាយឈ្មោះ ឃៀ ម៉ាន់វ៉ាក់ ដោយ នាងបាន រៀបរាប់ប្រាប់ ថា ប្តីនាងបានស្លាប់ចោលនាង ជាង ១ឆ្នាំហើយ ដោយបន្សល់ ទុកកូនប្រុសង ៣ នាក់នេះ ។ កាលពីប្តីនាងនៅរស់នាងក៏មាន ជីវភាពយ៉ាប់យ៉ឺនដែរ ដោយ ការនេសាទត្រីបន្តិចបន្តួចដើម្បី ដោះស្រាយជីវភាព ប៉ុន្តែពេល ដែលប្តីនាងស្លាប់ទៅនាងមាន ជីវភាពកាន់តែមហាលំបាកជួន កាលគ្មានអង្ករដាំបបរហូប បបរ រាវកក្លូកចែកកូនទាំងបី ជួន មានប្រាក់កាក់ដែលបងប្អូនជិត ខាងឱ្យបន្តិចបន្តួចទិញអង្ករ ១ គីឡូក្រាម ដាំបាយចែកកូនហូប។
ក្រោយពី បានឮនូវការរៀប រាប់របស់ស្ត្រីមេម៉ាយកំសត់នេះ លោក ហ៊ុន សុខា និងក្រុមការងារទាំងអស់ មានការអាណិតអាសូរជាពន់ ពេក លោក ហ៊ុន សុខា បានចែកជូនអំណោយបន្តិចបន្តួចស្តួច ស្តើងរួមមាន ៖ អង្ករ ១បាវ ធុង ទឹក ១ កៅស៊ូតង់ ១ ប្រេងឆា ទឹកដោះគោ មី ទឹកសុទ្ធ និង ថវិកាចំនួន ២០ម៉ឺនរៀល (៥០ ដុល្លារ) ។ ចំណែកលោកមេឃុំ ព្រែកត្នោត ក៏បានជួយអង្ករ ១ បាវ ដល់ស្ត្រីមេម៉ាយនេះផងដែរ ។
អំណោយ ដែលប្រគល់ជូនដល់ជនទីទាល់ក្រទាំងអស់នោះ គឺបានមកពីសប្បុរសជននានា ដែលបានឧបត្ថម្ភលោក ហ៊ុន សុខា រួមនិងថវិការបស់លោក ហ៊ុន សុខា និងក្រុមការងារ ដែលយកទៅប្រគល់ជូនដល់ជនទីទាល់ក្រនោះ ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ ។
ក្នុងឱកាស នោះដែរ លោក ហ៊ុន សុខា មានប្រសាសន៍ថា ខ្ញុំ នឹងធ្វើផ្ទះមួយជូនស្រីមេម៉ាយ កូន ៣ ខាងលើ តែមិន មែនជាផ្ទះធំដុំនោះទេ គឺផ្ទះប្រក់សង្ក័សីមួយជូន ហើយ សម្ភារៈន្តិចបន្តួចនេះគ្រាន់តែ បណ្តោះការខ្វះខាតមួយគ្រា ។
ក្រោយ ពីការផ្តល់អំណោយ ជូនស្ត្រីមេម៉ាយរួចមក លោក ហ៊ុន សុខា នឹងក្រុមការងារបានចុះទៅ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋគឺរឿងពួកឈ្មួញនេសាទ ខុសច្បាប់ ប្រើមងហោះមកនេសាទត្រី ដែលធ្វើឱ្យ ប្រជាពលរដ្ឋ ពិបាកនឹងប្រកបមុខរបរនេសាទ ដោយពួកគេមានទូកធំៗនិង មងវែង កៀយកត្រីអស់ ។
លោក ហ៊ុន សុខា ប្រធាន ក្លឹបអ្នកកាសែតឯករាជ្យបាន មានប្រសាសន៍ថា ខ្ញុំនឹងខំប្រឹង ប្រែងដាក់ បណ្តាញតាមដានពី បុគ្គលឈ្មួញនេសាទនេះឱ្យទាល់ តែឃើញនិងជម្រាបជូនជាដំណឹងដល់មន្ត្រីជលផលឱ្យធ្វើការ ទាល់តែបានសម្រេចជូនប្រជាពលរដ្ឋ ៕
Recent Comments