ភ្នំពេញ៖ ជនជាប់ចោទមកពីគណបក្សសង្រ្កោះជាតិទាំង ១១នាក់ ដែលតុលាការសម្រេចឃុំខ្លួននៅថ្ងៃនេះ រួមមាន៖ ទី១-ឈ្មោះ មាជ សុវណ្ណារ៉ា, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ទី៤-ឈ្មោះ នាង សុឃុន, ទី៥ -ឈ្មោះ សាន គឹមហេង, ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី, ទី៨- ឈ្មោះ ទេព ណារិន, ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី១០-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ (CNRP) ១០នាក់ផ្សេងទៀត ត្រូវបានតុលា ការចេញដីការបង្គាប់ឲ្យខ្លួនឃុំជាថ្មី នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធសំណុំរឿងហិង្សានៅលើទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ពួកគេត្រូវបានដឹកបញ្ជូនតាមរថយន្តទៅកាន់ពន្ធនាគារព្រៃស នៅម៉ោង ៤រសៀលនេះ។
បន្ទាប់ពីការសាកសួរពេញមួយថ្ងៃ លោក លឹម មករន្ទ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង ១១នាក់ ឲ្យជាប់ពន្ធនាគារ ពីបទ «ដឹកនាំកូបកម្ម និងចូលរូមក្នុងអំពើកូបកម្ម»។
លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ៣នាក់ រួមមាន៖ លោក មាជ សុវណ្ណារ៉ា, អឿ ណារិន និង ឃិន រឿន ត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារ ៨ឆ្នាំ រីឯជនជាប់ចោទ ៨នាក់ទៀត ផ្តន្ទាទោសជាប់បន្ធនាគារ ៧ឆ្នាំ៕
Recent Comments