លោកហ៊ុនសុខា ប្រធានក្លឹបអ្នកកាសែត ឯករាជ្យតាម ការចង្អុលបង្ហាញ នាយឧត្តមសេនីយ៏ផ្កាយ មាសបួន ជា តារាបាន ពាំនាំនូវថវិកាចំនួន 450$មកប្រគេនព្រះ សង្សគង់នៅវត្តថ្ម ពូកដែលនៅភូមិ ត្រពាំងបី ឃុំត្រពាំងបី ស្រុក ឈូក ខេត្តកំពត ថវិកានេះមានការ ចូលរួមពីនាយ ឧត្តមសេនីយ៏ផ្កាយមាសបួន ជា តារា អគ្គមេបញ្ជារង កងយោ ពលខេមរៈភូមិន្ទនឹងជាមេបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ ចំនួន200$នឹងលោកឧត្តមសេនីយ៏ឯក ចៅ យុត្តិបុត្រ នាយរងសេនាចំរុះចំនួន100$លោកហ៊ុន សុខា 150$។ថវិកានេះគឺព្រះចៅអធិការវត្តថ្មពូកទុកកសាងបដ្ដានសាលាឆាន់ក្នុងមួយការេ9$។ដូច្នេះលោកនាយឧត្តមសេនីយ៏ ឧត្តមសេនីយ៏ឯក និងលោកហ៊ុនសុខាបានជួយ50ការ៉េ។ជាទីបញ្ចាប់ព្រះចៅអធិការវត្តថ្មពួកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៏ ឧត្តមសេនីយ៏ឯក និងលោកហ៊ុនសុខាជួប្រទះពុទ្ឋពរទាំង៥ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាងឃ្លាតឡើយ។ប្រសិនបើមានសប្បរសធម៌ជួយបន្ថែមទៀតសូមទាក់ទងលេខ 016609995៕
Recent Comments