Category Archives: ព័ត៌មានស៊ីជម្រៅ
លោក គង់ វិចិត្តប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ឡេង ចិត្រា ពង្រាយមន្រ្តីក្រោមឪវាទឲ្យដើរប្រមូលលុយពីឈ្មួ្ញញដឹកឈើ និងទំនិញគេចពន្ធគ្រប់ប្រភេទ
ខេត្តត្បូងឃ្មុំ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ មិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងត្រៀមរថយន្ត សម្រាប់ប្រដេញ ឡានដឹកទំនិញ ឲ្យចូលបង់លុយ ទៅតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះ របស់នគរបាលសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ…
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លីប្រព្រឺត្តអំពើពុករលូយពេញទំហឹងអង្គភាពប្រឆាំងពុករលួយគ្នានចំណាត់ការ
បន្ទាយមានជ័យ៖ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកជញ្ជូនតាមរទេះពីទឹកដីថៃមកកម្ពុជា ក្រោមរូបភាពប្រកាសពន្ធ២រទេះនាំចូល១០រទេះ ហើយឈ្មួញនិងមន្ត្រីគយចែកលុយគ្នា ធ្វើមានធ្វើបានដោយមិនខ្លាចរអាជាមួយច្បាប់ និងធ្វើឲ្យបាត់ចំណូលជាតិរាប់រយលានក្នុងមួយឆ្នាំៗ។ ប្រជាពលរដ្ឋប្រកបរបរស៊ីឈ្នួលអូសរទេះដឹកទំនិញពីផ្សាររោង គ្លឿប្រទេសថៃយកមកកម្ពុជា តាមច្រកប៉ោយប៉ែតបាននិយាយថាចាប់តាំងពីលោកឈួន ហៃចូលកាន់តំណែងជាមេគយមក ពួកគាត់ពិបាករកស៊ីណាស់ស៊ីឈ្នួលអូសទំនិញបានប្រាក់បន្តិចបន្តួចគយ…
មេប៉ុស្តិ៍ប៉ោយប៉ែត ឃុបឃិតឲ្យមានការ ហូរចូលទំនិញគេចពន្ធ និងបើកឲ្យពលករឆ្លងដែនខុសច្បាប់
បច្ចុប្បន្ននេះគេសង្កេតឃើញ មានក្រុមពលករជាច្រើន បានសម្រុកចេញចូល លួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងមួយកន្លែង គឺប៉ុស្តិ៍ប៉ោយប៉ែត គ្រប់គ្រងដោយលោក ណុល ម៉ាប់ ហៅខ្លាធំ ដែលជាមេប៉ុស្តិ៍ចំណុះឲ្យវរសេនាតូច ការពារព្រំដែនគោក លេខ៨៩១ កំពុងតែឃុបឃិត ជាមួយក្រុមមេខ្យល់…
កូនប្រុសលោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាលយកសាឡង់ធំៗបូមខ្សាច់តាមតែអំពើចិត្តសមត្ថកិច្ចណាមិនហ៊ានបង្ក្រាប
ខេត្តកណ្តាល ៖ក្រុមឈ្មួញធំៗទាំងនោះ គេស្គាល់ ឈ្មោះ លឹម ធារិទ្ធនិងលោក ឈឿន ឆន ត្រូវជាកូនប្រុស របស់លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាលកំពុងតែធ្វើសកម្មភាព បូមខ្សាច់ នៅចំណុចក្នុងភូមិព្រែកសំរោងសង្កាត់តាខ្មៅ…
លោក ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ទើបឡើងថ្មី និងប្រពន្ធ រកស៊ីឈើប្រណីតសុសច្បាប់ទៅវៀតណាម
សកម្មភាពដឹកឈើប្រណីតខុសច្បាប់ នៅតែបន្តយ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ ក្នុងភូមិសាស្ត្រស្រុកមេមត់ យកទៅលក់អោយវៀតណាមតាមរបៀងច្រកចាន់មូល ក្រៅតែពីអាជ្ញាធរដែនដីមានចៅហ្វាយស្រុក អធិការនគរបានស្រុក និងអាវុធហត្ថស្រុក អាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញពាក់ព័ន្ធជាច្រើនទៀតដូចជារដ្ឋបាលព្រៃឈើ គយ នគរបាលសេដ្ឋកិច្ចខេត្ត/ ក្រសួង ឈរជើងបណ្តាក់គ្នាដូចខ្យងចាប់ពីផ្លូវជាតិលេខ៧ រហូតដល់ច្រព្រំដែន…
លោក លី សាវេត អភិបាលខណ្ឌសែនសុខសម្បូររឿងអាស្រូវពុករលួយការពារឈ្មួញរកស៊ីដីធ្លីខុសច្បាប់
លោកលី សាវេត អភិបាលខណ្ឌសែនសុខ សម្បូររឿងអាស្រូវពុករលួយរូបនេះបានចេញមុខការពារឈ្មួញរកស៊ីទិញលក់ ដី និងខ្សាច់ ខុសច្បាប់ក្នុងទីក្រុងភ្នំពេញ និងឈ្មួញមកពីតាមបណ្តាខេត្តជាប់ទីក្រុងភ្នំពេញ ទាំងបំពានបទបញ្ជារបស់រដ្ធាភិបាល ។ ផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានក្នុងទីក្រុងភ្នំពេញដែលកើតចេញពីការ ធ្វើជំនួញដីធ្លីមិនត្រឹមត្រូវខុសបែបបទបច្ចេកទេស និងច្បាប់ សាលាក្រុងភ្នំពេញបានចេញសេចក្តីណែនាំឲ្យបញ្ឈប់ការជីករណ្តៅដី…
លោក ប៉ែន ស៊ីម៉ន និង ប៉ែន សំអាតឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រពន្ទ៏
អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានងាប់ត្រគាកស្តូកទុកឲ្យលោក ប៉ែន ស៊ីម៉ន និងប្អូនប្រុសឈ្មោះ ប៉ែន សំអាតយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ ក្រុមគ្រួសារខ្លួន។ មន្ត្រីគយនិងរដ្ឋាករបន្តលាតត្រដាងអំពើពុករលួយរបស់មេគយពីរ នាក់បងប្អូនគឺប៉ែន ស៊ីម៉ននិងប៉ែន សំអាត ជាបន្តបន្ទាប់ដើម្បីឲ្យដឹងឮដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិង…
លោក គយច្រកជាំស្រងាំជាអ្នកបើកភ្លើងខៀវឲទំនិញគេចពន្ធនិងទំនិញខូចគុណភាពយ៉ាងអាណាធិបតេយ្យ
ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានឲ្យដឹងថា ច្រកសេដ្ឋកិច្ចអន្តរជាតិជាំស្រងាំនេះ មិនសូវមានសកម្មភាពដឹកជញ្ជូន ទំនិញគគ្រឹកគគ្រេងដូចច្រកអន្តរជាតិប៉ោយប៉ែតនោះទេ តែច្រកជាំស្រងាំនេះ ក៏មិនមានភាពស្ងាត់ពេកដែរ ព្រោះការនាំចូលទំនិញពីប្រទេសសៀមមកកាន់ប្រទេសកម្ពុជា ក្នុងមួយថ្ងៃៗក៏មានកម្រិតធម្មតា ដែលអាចឲ្យមន្ត្រីគយនៅច្រកជាំស្រងាំ រកប្រាក់ចំណូលបានខ្ពស់ ហើយមន្ត្រីគយទាំងនោះភាគច្រើនមិនចង់ផ្លាស់ចេញពីច្រកសេដ្ឋកិច្ចនេះទេ។ តែបញ្ហាសំខាន់ចំណូលដែលមន្ត្រីគយទាំងនោះទទួលបាន គឺមិនមែនជាចំណូលស្របច្បាប់នោះទេ តែវាជាចំណូលបានមកពីប្រភពខុសច្បាប់…
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ប្រព្រឹត្តអំពើពុករលួយដោយចំហរមិនញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយ
រឿងអាស្រូវពុករលួយរបស់លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សូ វិសុទ្ធី ប្រធាននាយកដ្ឋានសិក្សា ទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍ គឺជារឿងមិនអាចបិទបាំងបាន ព្រោះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចេញលិខិតមួយឲ្យពួកគេបំន្លឺ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣…
លោក សំ សុខា កំពុងប្រព្រឹត្តអំពើពុករលួយកឹបកេងថវិកាជាតិ!
តាមសេចក្តីរាយការណ៍ ពីខេត្តកំពតបានឲ្យដឹងថា មួយថ្ងៃៗមានឈ្មួញ ទាំង តូច ទាំងធំ រកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធ តាមរថយន្តនិងតាមទូក ចូលដែនសមុទ្រខេត្តកំពត មិនដែលមាននរណាហ៊ានក្អកជាមួយទេ ហើយបើតាមការត្រួតពិនិត្យ ទិន្នន័យជាក់ស្តែង ឈ្មួញធំៗមានមិនដល់ ៦នាក់ផងទេ កំពុងធ្វើសកម្មភាពដឹកជញ្ជូនប្រេងសាំងគេចពន្ធ…
មេព្រៃកន្ទូតបើកដៃឲឈ្មូញដឹកជញ្ជូនឈើប្រណីតទាំងយប់ទាំងថ្ងៃឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើកន្ទួតដោយសេរី
ប្រភពព័ត៌មានបានឲ្យដឹងថាឈើប្រណីតត្រូវបានគេដឹកជញ្ជូនតាមថយន្ត ទំនើបជាច្រើនប្រភេទ ដែលឈើប្រណីតទាំងនោះមានប្រភពមកពីខេត្តមណ្ឌគិរី ហើយត្រូវបានគេដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ខេត្តក្រចេះ។ តាមប្រភពព័ត៌មានបានបន្តឲ្យដឹងថាឈើប្រណីតទាំងនោះត្រូវបានគេ ដឹកជញ្ជូនបន្តចេញពីភូមិសាស្ត្រទឹកដីខេត្តក្រចេះ តាមរយៈរថយន្តទំនើបៗ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ដោយមានឈ្មួញធំចាំប្រមូលទិញយកទាំងអស់នៅទីនោះ។ ការសន្យារបស់លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ…
លោកផ្កាយ២ សុខ ប៉ាង ផ្គើននឹងអនុសាសន័ លោក ហ៊ុន សែន
ប្រជាពលរដ្ឋភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ជាង១០០គ្រួសារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះបានបង្ខំចិត្តទៅឃាំងដំណើររបស់លោកឧត្តសេនីយ៍ឯកហ៊ុន ម៉ាណែត កូនប្រុសរបស់លោកហ៊ុន សែន ឲ្យជួយអន្តរាគន៍ដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយវរៈការពារអាកាស៩១ ខណៈលោកហ៊ុន ម៉ាណែត ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់អង្គភាពវរៈការពារអាកាស៩១។…
លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១ ឃុបឃិតនាំជាមួយឈ្មួញទាំងតូចទាំងធំចូលទំនិញគេចពន្ធគ្រប់ប្រភេទ
ថ្មីៗគេរាយការណ៍ឱ្យដឹងថា នគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលឈរជើងនៅចំណុច ខាងត្បូងផ្លូវជាតិលេខ ៥ ក្រោមការគ្រប់គ្រងនិងបញ្ជាផ្ទាល់ដោយលោក ហាំ វណ្ណៈ បានបណ្តែតបណ្តោយឱ្យកូនចៅក្រោមឱវាទឃុបឃិត ជាមួយឈ្មួញនាំទំនិញគេចពន្ធ ចេញចូលតាមច្រករបៀងដូចគេហែកឋិនទាំងថ្ងៃទាំងយប់។ ហើយដែលមន្ត្រីប៉ុស្តិ៍ច្រក របៀងនីមួយៗ បែរជាសប្បាយនឹងរាប់ក្បាលឡាន ដឹកទំនិញគេចពន្ធយកលុយច្រកហោប៉ៅយ៉ាងសប្បាយដៃបំផុតទៅវិញ…
ក្រុមហ៊ុន សុខ សំណាង ទទួលបានសិទ្ធិពីក្រុមហ៊ុន ដាតារ៉ាប់ប៊ើ និង ទំរីង រ៉ាប់ប៊ើកាប់បំផ្លាញព្រៃឈើតាមអំពើចិត្ត
សៀមរាប៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាននិងកំពុងតែសម្រុក កាប់បំផ្លាញព្រៃឈើស្ទើររលាយសាបសូន្យក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់រថយន្តខ្នាតយក្សធំៗ ដឹកជញ្ជូនឈើរាប់សិបតោន លើសទម្ងន់ពីច្បាប់កំណត់ ដែលជាការបំផ្លិចបំផ្លាញ…
លោក ឈួន ហៃ មិនញញើតចំណាត់ការ អង្គភាពប្រឆាំងអំពើពុករលួយ
ក្រុងប៉ោយប៉ែត ៖ លោក ឈួន ហៃ ក្នុងអំណាចជាប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែត ចាត់តាំងមន្ត្រីជំនិតៗរបស់គាត់ឲ្យចេញប្រមូលលុយគ្រប់ ច្រកល្ហកយកទៅចែកគ្នាធ្វើមានធ្វើបាន មិនទាន់ព្រឺរោមជើងចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ សូម្បីតែបន្តិច។ មកដល់ពេលនេះគេមិនដែលឃើញអគ្គនាយកដ្ឋានគយនិងរដ្ឋាករចាត់វិធានការ ស៊ើបអង្កេតភាពមិនប្រក្រតីរបស់មន្ត្រីគយនៅច្រកប៉ោយប៉ែតម្តងណាឡើយ ទើបមន្ត្រីគយអស់ទាំងនោះចេះតែមានឱកាសប្រព្រឹត្តខុសឆ្គងម្តងហើយ ម្តងទៀត។ លោក ឈួន…
លោក ជុង លឹមហានមេប៉ូលិសសេដ្ឋកិច្ចដាក់ប៉ុស្តិ៍ ដាក់ជជុះជំរិតយកលុយពីអ្នកដឹកទំនិញទាំងត្រូវច្បាប់និងខុសច្បាប់
រថយន្តដឹកទំនិញទាំងខុសច្បាប់និងស្របច្បាប់មកពីខេត្តកោះកុង និងខេត្តព្រះសីហនុ ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ រាប់រយគ្រឿងក្នុងមួយថ្ងៃៗសុទ្ធតែជាប់កាតព្វកិច្ចចូលបង់លុយឲ្យ មន្ត្រីរបស់លោក ជុង លឹមហាន ដែលដាក់ប៉ុស្តិ៍ជជុះប្រចាំការទាំងយប់ទាំងថ្ងៃ នៅក្បែរផ្លូវបំបែកស្រែអំបិល និងនៅក្បែរផ្លូវបំបែកវាលរេញស្រុកព្រៃនប់ ហើយទីតាំងប៉ុស្តិ៍ជជុះដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្បែរផ្សារឧដុង្គតាមផ្លូវជាតិលេខ៥ នៃខេត្តកំពង់ស្ពឺ។ លោក ជុង…
លោក ហ៊ុន ជា និងលឹម ប៊ុណ្ណា ដឹកឈើខុសច្បាប់ទៅលក់នៅស្រុកយួនតាមច្រកដាក់ដាំដោយសេរី
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា អ្នកមានអំណាចនិងអ្នកមានលុយបានកេណ្ឌប្រជាពលរដ្ឋឲ្យយកម៉ាស៊ីនត្រង់ស៊ីន័រចូលព្រៃឧទ្យានជាតិមណ្ឌលសីមា និងព្រៃសហគមន៍កាប់ឈើប្រណីតយកទៅលក់ឲ្យពួកគេ។ ក្រោយពីប្រមូលទិញពីប្រជាពលរដ្ឋហើយឈ្មោះហ៊ុន ជា និងលឹម ប៊ុណ្ណា បានដឹកជញ្ជូនតាមរថយន្តគ្រប់ធុនជាជំហរយកទៅលក់នៅស្រុកយួនគ្មានសមត្ថកិច្ចណាទប់ស្កាត់ទ្បើយ។ ឈ្មោះ ហ៊ុន ជា និងលឹម ប៊ុណ្ណា ជាឈ្មួញរកស៊ីឈើដ៏ធំនៅក្នុងខេត្តមណ្ឌលគិរី…
លោក មិក សាផាណារ៉េតហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ
សៀមរាប៖ (ដោយវិចិត្រ) លោក មិក សាផាណារ៉េត (ហៅជ័យ) បានប្រើស្បែកលោកជាស៊ុនមន្ត្រីជាន់ខ្ពស់គណះបក្សប្រជាជន និងមន្ត្រីធ្វើការនៅព្រឹទ្ធសភាធ្វើជំនួញឈើកក្រើកនៅភូមិភាគខាង ជើងបឹងទន្លេសាប ជ្រកក្រោមផ្លាកក្រុមហ៊ុន ហួតម៉េងរីតា ជាយូណាស់មកហើយដែលបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើដោយរថយន្តធំៗបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរបំផុត ហើយការកាប់បំផ្លាញនេះមិនចាញ់ការកាប់ឈើនៅព្រៃឡ៍នោះឡើយ។ ក្រោយពី ក្រុមហ៊ុន…
លោក សាក់ សារ៉ាង មេបញ្ជាការប៉េអឹមខេត្តមណ្ឌលគិរីនិងមេប៉េអឹមស្រុកកែវសីមាជាអ្នកបង្កើតឲមានបទល្មើសកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេត្យ?
មន្ត្រីប៉េអឹមមួយចំនួននៅស្រុកកែវសីមាបានឲ្យដឹងថា អ្នកដែលមានជំនាញជំរិតយកលុយពីក្រុមអ្នកកាប់ឈើនោះគឺជាកូនចៅរបស់លោក សាក់ សារ៉ុន មេប៉េអឹមស្រុកកែវសីមា ហើយត្រូវជាប្អូនបង្កើតរបស់លោក សាក់ សារ៉ាង មេប៉េអឹមខេត្តមណ្ឌលគិរី។ មន្ត្រីប៉េអឹមរូបនោះបានបញ្ជាឲ្យកូនចៅរបស់ខ្លួនបង្កើតកុងត្រូលជជុះពង្រាយតាមផ្លូវនៃព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះនៅចំណុច១០៥។ ប្រសិនបើនរណាម្នាក់ហ៊ានតវ៉ាមិនព្រមបង់លុយតាមការកំណត់គេប្រាកដជាយកឈ្មោះលោក សាក់ សារ៉ុន មេបញ្ជាការប៉េអឹមស្រុកកែវសីមានិងយកឈ្មោះលោក…
គង់ គឹមនី អភិបាលស្រុកស្នូលជាអ្នកបំផ្លាញសន្លឹកឆ្នោតគណះបក្សប្រជាជន?
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយឲដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលបានបញ្ជាឲមនុស្សជំនិតរបស់ខ្លូនឈ្មោះខេន ទូចហៅនុបគឿនដើរប្រមូលលុយពីឈ្មួញដឹកឈើទាំងតូចទាំងធំគ្មានយោគយល់ឡើយសូម្បីទតែប្រជាពលរដ្ធដឹកឈើបន្តិចបន្តូចយកទៅធ្វើកូនខ្ទមក័មិនអធ្យាស្រ៍យឲដែរ។ សព្វថ្ងែនេះគង់ គឹមនី អភិបាលស្រុកស្នូលបានបើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុត ហើយលោក គង់ គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ថែមទាំងចាត់ទុកសមត្ថកិច្ចនិងអ្នកកាសែត…
លោក កៅ សារ៉ាប្រមូលលុយពីឈ្មួញតូចធំឲ្យដែលនាំទំនិញគេចពន្ធចូលតាមច្រកទ្វារអន្ដរជាតិចាំយាម
ខេត្តកោះកុង លោក កៅ សារ៉ាណា បានយកមន្ត្រីដែលមានជំនាញកាប់ដាវ ឲ្យកាន់ការងារសំខាន់ៗ ដើម្បីប្រមូលសេដ្ឋកិច្ច ពីការហូរចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងការយកលុយ ពីអ្នកដំណើរឆ្លងដែន តាមរបៀបពុករលួយយកទៅចែកគ្នាធ្វើមានធ្វើបាន យ៉ាងស្រួលគ្នានញញើតនិងអង្កភាពប្រឆាំងអំពើពុករលួយ ។ អ្នករកស៊ីដឹកទំនិញ…
ឥទ្ធិពលជាមេការទ្រីភាពកាប់បំផ្លាញព្រៃឈើ ស្រេង ម៉េង កំពុងតែរាតត្បាតយ៉ាងមហន្តរាយព្រៃឈើពេញខេត្តស្ទឹងត្រែង
ដោយសារតែអាងឥទ្ធិពលជាមេការឈ្មួញ ទ្រី ភាព កាប់បំផ្លាញព្រៃឈើនោះ ទើប ស្រេង ម៉េង កំពុងតែឃុបឃិត ជាមួយ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដោយដាក់កម្លាំងរាតត្បាតចេញកាប់ឈើយ៉ាងមហន្តរាយ ពេញខេត្តស្ទឹងត្រែង ទាំងមូលដោយមិនខ្វល់ពីកំណែទម្រង់ព្រៃឈើដែលរដ្ឋាភិបាលដាក់ចុះឡើយ ។ ពីខេត្តស្ទឹងត្រែង ៖…
នាយសង្កាត់ជលផលប៉ោយប៉ែត សី ស៊ីល័យ និងលី ហៅខ្លាឃ្មុំ ប្រឈមមុខប្តឹងពីប្រជាពលរដ្ឋពីបទរំលោភយកដីសាធារណៈ និងបិទផ្លូវដើរ !
បើតាមក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ាថា ពួកគាត់រស់នៅក្នុងភូមិនេះជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយ គ្រួសារ មានដីទំហំ១២គុណនឹង២០ម៉ែត្រ សម្រាប់សាងសង់លំនៅដ្ឋាន តាមគ្រួសារនីមួយៗ។ ដូចជា ស្រាប់តែថ្មីៗនេះផ្លូវសម្រាប់ដើរឆ្លងកាត់រាល់ថ្ងៃត្រូវបានអាជ្ញាធរចាត់ចែងក្នុងដី៤០ម៉ែត្រ មានផ្លូវមួយខ្សែ សាងសង់ផ្ទះទល់គ្នាមុខក្រោយ ដោយនៅក្នុងភូមិមានប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារ និងមានគម្រោងផ្លូវ ខ្វាត់ខ្វែងទៅតាមការកំណត់របស់អាជ្ញាធរតាមតែទំនើងចិត្ត។ ហើយបែរជាធ្វើរបងបិទផ្លូវធ្លាប់ដើរជាប្រចាំរាល់ថ្ងៃ…
លោក រ៉ង រដ្ឋា និង ជន់ រចនាទើបចូលបំរើការងារគយឥឡូវឡើងធ្វើជាអនុប្រធានការិយាល័យប្រព្រឹត្តអំពើពុករលួយជាចំហរ ?
ខេត្តត្បូងឃ្មុំ ៖ មន្ត្រីទាំង ២រូប រួមមានឈ្មោះ រ៉ង រដ្ឋា អត្តលេខ១៣៤៩ និងឈ្មោះ ជន់ រចនា អត្តលេខ១៣១៤ ពោលគឺការតែងតាំងមន្ត្រីគយ ទាំងពីរនាក់នេះ ជាអនុប្រធានការិយាល័យ…
លោក នូ ស៊ីថា អតីតជាឈ្មួញឈើខុសច្បាប់ក្លាយជាមេគយខេត្តត្បូងឃុំដ៏មានឥទ្ឋិពល
លោក នូ ស៊ីថាជាអតីតឈ្មួញរកស៊ី ឈើខុសច្បាប់ និងមានខ្នងបង្អែក ពីលោក លឹម ប៊ុនណា ហៅខ្នា ដែលជាឈ្មួញរកស៊ីឈើខុសច្បាប់ ធំ ជាងគេប្រចាំភូមិភាគឦសានហើយលោកនូស៊ីថាបានប្រែក្លាយវាសនារប ស់ខ្លួនពីឈ្មួញឈើទៅជាមេគយខេត្តត្បូងឃុំដ៏មានឥទ្ឋិពល ។ លោក…
លោក ផ្កាយ៣ តេង សួន អួតអាងពីការគ្មាននរណាហ៊ានដកខ្លួនរឺតតែប្រមូលលុយកាក់តែខ្លាំងពីបទល្មើសនេសាទ និងទំនិញគេចពន្ធលើផ្ទៃសមុទ្រ
ផ្ទៃក្នុងមន្ត្រីប៉ូលិសនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ ដឹងថាលោក ផ្កាយ ៣ តេង សួន ដែលមានតួនាទីជាប្រធាននាយកដ្ឋានកណ្តាលព្រំដែននោះ កំពុងតែទំយើនិយាយអួតអាងពីការប្រមូលលុយយ៉ាងពើង ទ្រូងបំផុតថា សំបូរលុយចាយទប់តំណែង និងព្រោះតែខ្លួនមានខ្នងបង្អែកធំ ហើយចេះចាយលុយទប់តំណែងយ៉ាងស្ទាត់ ជំនាញបំផុត ទើបគ្មាននរណាមួយហ៊ានដកតំណែង និងប៉ះពាល់ខ្លួនបានទេ…
ល្បីពេញខេត្តក្រចេះថា ក្រុមឈ្មួញបទល្មើសព្រៃឈើក្នុងស្រុកស្នួលទាំងតូចទាំងធំ ជាឈ្នាន់របស់ គង់ គឹមនី អភិបាលស្រុកស្នូលចាប់ខ្លួនអ្នកកាសែតបំបិទមាត់
ខេត្តក្រចេះ ៖ យោង តាមសេចក្តីរាយការណ៍បានអោយដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួល កំពុងតែ បើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុត ហើយលោក គង់ គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ថែមទាំងចាត់ទុកសមត្ថកិច្ចនិងអ្នកកាសែត គឺជាឆ្អឹងទទឹងកដល់ការរកស៊ីខុសច្បាប់របស់ក្រុមឈ្មួញបទល្មើស…
Recent Comments