លោក​ ហ៊ុន​ ​ជា ​​និង​​លឹម​ ​ប៊ុ​ណ្ណា ​ដឹក​ឈើ​ខុស​ច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​ដោយ​សេ​រី

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា អ្នកមាន​អំណាច​និង​អ្នកមាន​លុយ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចូល​ព្រៃ​ឧទ្យាន​ជាតិ​មណ្ឌលសីមា និង​ព្រៃ​សហគមន៍​កាប់​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ពួកគេ​។ ក្រោយពី​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ឈ្មោះ​ហ៊ុន ជា និង​លឹម ប៊ុណ្ណា បាន​ដឹកជញ្ជូន​តាម​រថយន្ត​គ្រប់​ធុន​ជា​ជំហរ​យកទៅលក់​នៅ​ស្រុក​យួន​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទ្បើ​យ​។ ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយដោយ​មាន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅ​ពី​ក្រោយខ្នង​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

បទល្មើស​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌល​គិ​រី​​នៅតែ​បន្ត​កើត​មាន​យ៉ាង​ពេញបន្ទុក បើទោះបី​រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ពិបាក​ធ្វើដំណើរ​យ៉ាង​ណាក៏ដោយ​។ សម្រាប់​ច្រក​ដាក់​ដាំ​ត្រូវបាន​គេ​ដឹងថា ត្រូវបាន​អ្នកមានអំណាច​និង​អ្នកមាន​លុយ​ដូចជា​ឈ្មោះ ហ៊ុន ជា និង​មេ​ឈ្មួញ លឹម ប៊ុណ្ណា បាន​ប៉ាវ​ផ្តាច់​សម្រាប់​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​គ្រប់​ធុន​ក្នុង​មួយ​យប់ៗ​មិនតិចជាង​៦០​គ្រឿង​នោះទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​ប្រឈម​នឹង​ ​វិនាស​ហិនហោចជាក់ជាមិនខានឡើយ ​។

សេចក្តីរាយការណ៍​មួយចំនួន​បាន​ឲ្យ​ដឹងថា តាមរយៈ​បរិមាណ​នៃ​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​របស់​ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា គឺ​ក្នុង​មួយខែៗ​ពួកគេ​ចំណាយលុយ​យ៉ាងតិច​ពី​២០​ទៅ​៣០​ម៉ឺន​ដុល្លារ ដើម្បី​ជាការ​សម្រួល​ឲ្យ​សមត្ថកិច្ច​បើកផ្លូវ​ដោយ​រលូន​។ ក្នុងនោះ​អភិបាល​ខេត្ត​មណ្ឌលគិរី​ឈ្មោះ​អេង ប៊ុន​ហៀ​ង​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក៏​អាច​ទទួលបាន​ផលប្រ​យោជន៍​​យ៉ាង​គាប់ចិត្ត​ពី​ឈ្មួញ​ឈើ​ទាំងពីរ​នាក់​ខាងលើ​នេះដែរ ទើប​ពួកគេ​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​តាម​អំពើ​ចិត្ត​។ ហេតុនេះ​សូម​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​លោក ឆេង គឹម​សុន មេ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យមើល​រឿងនេះ​ជាបន្ទាន់​៕

ឡាន-ដឹកឈើ-សា