ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយឲដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលបានបញ្ជាឲមនុស្សជំនិតរបស់ខ្លូនឈ្មោះខេន ទូចហៅនុបគឿនដើរប្រមូលលុយពីឈ្មួញដឹកឈើទាំងតូចទាំងធំគ្មានយោគយល់ឡើយសូម្បីទតែប្រជាពលរដ្ធដឹកឈើបន្តិចបន្តូចយកទៅធ្វើកូនខ្ទមក័មិនអធ្យាស្រ៍យឲដែរ។ សព្វថ្ងែនេះគង់ គឹមនី អភិបាលស្រុកស្នូលបានបើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុត ហើយលោក គង់ គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ថែមទាំងចាត់ទុកសមត្ថកិច្ចនិងអ្នកកាសែត គឺជាឆ្អឹងទទឹងក ។
តាមប្រភពព័ត៌មាន បានអោយដឹងទៀតថាគង់ គឹមនី អភិបាលស្រុកស្នូល កំពង់ដើរប្រមូលលុយពីបទល្មើសឲបានច្រើនដើម្បីតូរយកតំណែងអភិបាលខេត្តក្រចេះជំនួស សរ ចំរ៉ុង។ជារៀងរាលថ្ងៃមានក្បួនរថយន្តដឹកបទល្មើសព្រៃឈើទាំងខ្សែ មានតូចធំដឹកឈើខុសច្បាប់ធ្វើចរចរាណ៍ដឹកបទល្មើស ព្រៃឈើមិនក្រោម ៣០០ ទៅ ៥០០គ្រឿងនោះទេ ដោយមិន រំខានដល់អភិបាលស្រុកស្នួលឡើយ ។ ក្រុមឈ្មួញបានដឹកឈើឆ្លងកាត់ខេត្តក្រចេះ ឆ្លងកាត់ស្រុកស្នួលបានបង់លុយ និងសែនព្រេន ដល់ គង់-គឹមនី អភិបាលស្រុកស្នួលជាអំពើពុករលួយអង្កភាពប្រឆាំងពំពើពុករលួយដឺកនាំដោយលោកឪម យិនទៀងគូរតែចាត់វិធានជាបន្ទាន់លើបុគ្កលគង់គឹមនីនេះជាបន្ទាន់។សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ លោក គង់-សឹមនី អាងខ្លួនជាអភិបាលស្រុកស្នួល គង់ គឹមនី បានដឹកនាំកម្លាំងចាប់ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បញ្ជូនទៅតុលាការខេត្តដោយចោទពីបទជំរិត ទារប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់។
អភិបាលស្រុកស្នូលដ៏មហិមានេះបានប្រើ អំណាចរំលោភផ្តាច់ការមកលើអ្នកកាសែត ដែលមានតែកាំម៉ារ៉ា នឹងប៊ិច ហើយបែរជាធ្វើសកម្មភាពដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀតកុំឱ្យធ្វើស្រុកស្នូល ទៀត ។ ដើម្បីងាយស្រួលឱ្យក្រុមមេឈ្មួញឈើរកស៊ីកាប់ព្រៃឈើលក់ខុសច្បាប់ ដោយសេរីផ្គើន ទៅនឹងបទបញ្ជា របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាងឈ្មួញយ៉ាងគឃ្លើនបំផុត ។
ដូចជាក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏ កត់សំគាល់ឃើញផងដែរ ពីប្រជាពលរដ្ឋត្អូញត្អែរពី បញ្ហាគ្រោះថ្នាក់ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុកស្នូលដោយសារតែរថយន្តដឹកឈើគ្រប់ ប្រភេទក្រុមឈ្មួញ ។
ជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច និងក្បួនរថយន្តយីឌុបនោះតែម្តង ដែលបង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុ ជីវិតប្រជាពលរដ្ឋជាច្រើន ។ ហើយគេមិនដែលនាក់ឃើញអភិបាលស្រុកស្នួលរូបនេះរកដំណោះស្រាយ អ្វីកាត់បន្ថយកុំឱ្យមានការគ្រោះថ្នាក់ចរាចរណ៏កើតឡើងដោយក្បួន រថយន្តបទល្មើស ព្រៃឈើទាំងនោះឡើយ ។
មិនតែប៉ុណ្ណោះមកទល់ពេលនេះ ក្រោយពេលចាប់បង្ក្រាបអ្នកកាសែតហើយបានធ្វើឱ្យ គង់ គឹមនី ហៅប្រុស អួត
មកទល់ពេលនេះគឺលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលកំពុងតែសកម្មវក់វីត្រូវរ៉ូវជាមួយ និងក្រុមឈ្មួញបទល្មើសព្រៃឈើជាន់ឈ្លី កំណែទម្រង់របស់រដ្ឋាភិបាលហ៊ុន សែន យ៉ាងគឃ្លើនបំផុត ៕
Recent Comments