ឥទ្ធិព​លជា​មេកា​រទ្រីភាព​កាប់​បំផ្លា​ញ​ព្រៃ​ឈើ ស្រេង​ ម៉េង​ កំពុ​ងតែ​រាត​ត្បាត​យ៉ាង​មហន្​តរា​យ​ព្រៃ​ឈើ​ពេញ​ខេត្ត​ស្ទឹង​​ត្រែង

ដោយសារ​តែ​អាង​ឥទ្ធិពល​ជា​មេការ​ឈ្មួញ ទ្រី ភាព កាប់បំផ្លាញ​ព្រៃឈើ​នោះ ទើប ស្រេង ម៉េង កំពុងតែ​ឃុបឃិត ជាមួយ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ដោយ​ដាក់​កម្លាំង​រាតត្បាត​ចេញ​កាប់​ឈើ​យ៉ាង​មហន្តរាយ ពេញ​ខេត្ត​ស្ទឹងត្រែង ទាំងមូល​ដោយ​មិន​ខ្វល់​ពី​កំណែទម្រង់​ព្រៃឈើ​ដែល​រដ្ឋាភិបាល​ដាក់ចុះ​ឡើយ ។​

​ពី​ខេត្ត​ស្ទឹងត្រែង​ ៖ ប្រភព​មន្ត្រី​បាន​បង្ហើប​ឱ្យដឹងថា លោក ស្រេង ម៉េង គឺ​ជា​មេ​ការប្រមូលទិញ​ឈើ​ឱ្យ​ក្រុមហ៊ុន​លោក ទ្រី ភាព ត្រូវបាន​ធ្វើ​ការផ្លាស់ប្តូ​រ​កាលពី​ពេល​ថ្មីៗ​នេះ​អោយទៅ​ប្រមូល​ទិញ​ឈើ​ប្រណីត ដូចជា ធ្នង់ បេង នាងនួន ពេញ​ខេត្ត​ស្ទឹងត្រែង ក្រោយពី​កាប់​បំផ្លាញ​ព្រៃឈើ​ក្លាយជា​វាល​រហោស្ថាន​ក្នុង​ខេត្ត​ព្រះវិហារ​មានការ​កាក់កប និង​ជិត រលាយ​ព្រៃឈើ​ហើយ​នោះ​។​
​តាម​ប្រភព​បង្ហើប​ឱ្យដឹងថា លោក​ស្រេង ម៉េង មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង នៅ​ចំណុច​ក្បែរ​ក្រុម ហ៊ុន​វាយ​ថ្ម របស់​ចិន ស្ថិតក្នុង​ភូមិ​តា​ឃែង ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​យោង​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​សៀម​ប៉ាង បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​សង្កេត ឃើញ​មាន​រថយន្ត ប៉ា​កុង (​រថយន្ត​កែច្នៃ​) និង​គោយន្ត​កន្ត្រៃ រាប់​សិប​គ្រឿង បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង និង អនាធិបតេយ្យ​បំផុត ដូចជា​ដឹក​ចេញពី​តំបន់​សួន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជាប់​ព្រំ ប្រទល់​នៃ​ខេត្ត រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ការពារ​ដោយ​អនុក្រឹត្យ​ដើម្បី​យកទៅ​លក់​អោយ​មេការ​ក្រុម ហ៊ុន លោក​ឧកញ៉ា ទ្រី ភាព គឺ​លោក ស្រេង ម៉េង ដោយ​គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ធ្វើការ​ទប់ស្កាត់ និង​បង្រាប​ទាល់តែសោះ ។​
ជាងនេះទៅទៀត ស្រេង ម៉េង ក៏​ត្រូវបាន​ប្រភព​បង្ហើប​ឱ្យដឹងថា គាត់​គឺជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​២ ប្រចាំ​នៅ​ខេត្ត ព្រះវិហារ និង​ជា​មេ​ការប្រមូលទិញ​ឈើ​ប្រណីត​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី ភាព ជាច្រើន​ឆ្នាំ​មកហើយ និង​ដោយសារ​តែ គាត់​ចេះ​ចែក រំលែក​ផលប្រយោជន៍ ថែមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋ បាល​ព្រៃឈើ​អស់នោះ ទើប​គេ​មិនដែល​ឃើញ​មានការ ចុះបង្ក្រាប​មុខ​ជំនួញ​រកស៊ី ឈើ​និង​ការប្រមូលទិញ​ឈើ​ខុស ច្បាប់​ទាំងនោះ​ឡើយ​។ ដូច្នេះហើយ​បានជា​ធ្វើឱ្យ​គាត់​មានការ​កាក់កប​យ៉ាង​ខ្លាំង​រហូត​ក្លាយជា ឧកញ៉ា​នោះ ។​

​ដូចជា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ព្រៃឈើ​ជាច្រើន​កន្លែង នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​នូវ​ការកាប់​ទន្ទ្រាន​បំផ្លាញ​ដោយ​ខុសច្បាប់​យ៉ាង​រង្គាល ។ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​បាន​នាំគ្នា​ចាប់ របរ​ជា​អ្នករកស៊ី​កាប់​ឈើ​ប្រណីត ដើម្បី​យក​មក​លក់​ឱ្យ​ឈ្មួញ​ធំៗ ឬ​ក្រុមហ៊ុន​តាម​រយៈ​ការ​បំផុសបំផុល​ពី​សំណាក់ ក្រុម​មេការ​ដូចជា ស្រេង ម៉េង នោះ​ជា​ដើម ។ ហើយ​មេការ​ដូច ស្រេង ម៉េង គឺ​អួតអាង​ពី​ការ​គ្មាន​នរណា​ហ៊ាន ប៉ះពាល់​ខ្លួន និង​អួត​ពី​មាន​អ្នកកាសែត​កាន់​លុយ​ខ្លួន​ទាំង​បាច់​ដើរ​បិទ មាត់​អ្នកកាសែត និង​ទូរទស្សន៍ ព្រមទាំង​មន្ត្រី ជំនាញ​មួយ​ចំនួន​ទៀត​ឱ្យធ្វើ​ជា​អ្នក​យាមផ្លូវ​ឱ្យ​ខ្លួន​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​ទ្រង់ទ្រាយ​ធំ​បំផុត ហើយ​ដែល​ថ្នាក់លើ មាន​ចំណែក​នៅ​ពីក្រោយ​ខ្នយ​នោះ មិនគួរ​មើលរំលង​សកម្មភាព​ឈ្មួញ ក្លាយ​ជា​ឧកញ៉ា ស្រេង ម៉េង នោះទេ ។​

​បើ​តាម​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ប្រចាំ​ស្រុក​សៀម​ប៉ាង​មួយរូប បាន​ថ្លែង​ឱ្យដឹង​ក្នុងន័យ​លាក់លៀម​ថា ការទិញ​ឈើ​ប្រណីត និង​ប្រមូល​យក​ទៅ​ស្តុក​ទុក​ក្នុង ឃ្លាំង​នៃ​ទីតាំង​ខាងលើ របស់​ក្រុមហ៊ុន​ឈ្មួញ​ឧកញ៉ា​ទ្រី ភាព ដែល​មាន​មេការ ស្រេង ម៉េង គឺ​ខាង​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ប៉ុន្តែ ចំពោះ​អ្នក​ដែល​កាប់ ឈើ​យកមក​លក់​ឱ្យ​ក្រុមហ៊ុន​ពុំមាន​ច្បាប់​ទេ ។ ហើយ ស្រេង ម៉េង ក៏​កំពុងតែ​អនុវត្ត​ធ្វើជា​ចោរ​លួច​កាប់​ឈើ​នៅ​ពី ក្រោយខ្នង​ប្រជាពលរដ្ឋ និង​ជា​អ្នក​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​យកមក​លក់ និង​ដឹក​ចូល ក្រុមហ៊ុន​របស់​ខ្លួន​ក្លាយជា​ស្រប​ច្បាប់​យ៉ាង​ព្រហើន​បំផុត ។

af