លោក​ សាក់ ​សារ៉ាង​ មេ​បញ្ជា​កា​រប៉េ​អឹម​ខេ​ត្តមណ្ឌ​លគិរី​និង​មេ​ប៉េអឹ​មស្រុ​កកែ​វសី​មាជា​អ្នក​បង្កើ​តឲ​មានប​ទល្មើ​សកាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អាណាធិបតេត្យ?

មន្ត្រី​ប៉េអឹម​​មួយចំនួន​នៅ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​ជំនាញ​ជំរិត​យក​លុយ​ពី​ក្រុម​អ្នក​កាប់​ឈើ​នោះ​គឺជា​កូនចៅ​របស់លោក សាក់ សារ៉ុន មេ​ប៉េអឹម​ស្រុក​កែវ​សីមា ហើយ​ត្រូវជា​ប្អូនបង្កើត​របស់លោក សាក់ សា​រ៉ាង មេ​ប៉េអឹម​ខេត្តមណ្ឌលគិរី​។ មន្ត្រី​ប៉េអឹម​រូប​នោះ​បាន​បញ្ជា​ឲ្យ​កូនចៅ​របស់ខ្លួន​បង្កើត​កុងត្រូលជជុះ​ពង្រាយ​តាមផ្លូវ​នៃ​ព្រំប្រទល់​ខេត្ត​មណ្ឌល​គិរី និង​ខេត្តក្រចេះ​នៅ​ចំណុច​១០៥​។ ប្រសិនបើ​នរណាម្នាក់​ហ៊ាន​តវ៉ា​មិន​ព្រម​បង់លុយ​តាម​ការ​កំណត់​គេ​ប្រាកដជា​យកឈ្មោះ​លោក សាក់ សារ៉ុន មេបញ្ជាការ​ប៉េអឹម​ស្រុក​កែវ​សីមា​និង​យក​ឈ្មោះ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​ប៉េអឹម​ខេត្តមណ្ឌលគិរី​មក​គំរាម​តែម្តង​។

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំដែន​​ខេត្ត​​មណ្ឌល​​គិ​​រី​​និង​​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ចំណុច​១០៥ ដែលជា​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ​មាន​រទេះគោ​ដឹកឈើ​ចេញពី​ព្រៃ​ប្រមាណ​១០០​រទេះ​។ កម្មករ​ស៊ី​ឈ្មួញ​ដឹកឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹកឈើ​ចេញពី​ព្រៃ​បាន​គឺ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​មន្ត្រីនគរ​បាល មន្ត្រី​ប៉េអឹម និង​មន្ត្រី​យោធា​ក្នុង​មួយ​រទេះ​៧០​ដុល្លារ ហើយ​ប្រសិនបើ​នរណា​មិន​ជូនដំណឹង​មុន​ទេ​ត្រូវ​ពិន័យ​ដល់​១៥០​ដុល្លារ​។ ក្នុងនោះ​មន្ត្រី​ប៉េអឹម​ម្នាក់​ត្រូវបាន​គេ​ដឹងថា ជា​ជើង​ខ្លាំង​ក្នុង​ការបង្ខំ​ឲ្យ​អ្នក​ចូល​ព្រៃ​កាប់​ឈើ​បង់លុយ​តាម​ការកំណត់​របស់ខ្លួន​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​សង្ស័យថា មេ​ប៉េអឹម​ស្រុក​កែវ​សីមា និង​មេ​ប៉េអឹម​ខេត្តមណ្ឌលគិរី​ដែលមាន​ឈ្មោះ​ដូច​ខាងលើនេះ​គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​ខិលខូច​នៅ​ចំណុច​ភូមិ​១០៥​ជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី​និង​ខេត្តក្រចេះ​តែ​ម្តង​។ ​ ​សូម​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពិនិត្យ​មើល​បញ្ហា​នេះ​ផង ព្រោះ​មេ​ប៉េអឹម​ស្រុក​កែវ​សីមា​ឈ្មោះ សាក់ សារ៉ុន និង​មេ​ប៉េអឹម​ខេត្ត​មណ្ឌល​គិរី​ឈ្មោះ សាក់ សា​រ៉ាង កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ៕