Category Archives: ព័ត៌មានសំខាន់

លោក ​ឈុន សុភមង្គ​លប្រធាន​សាខាគយខេ​ត្តឧត្ដរមានជ័យ​កំពុងបង្ហាញ​ស្នាដៃប្រ​ព្រឹត្តអំពើពុករលួយកា​ន់តែ​ខ្លាំង

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​ដូចជា សាច់មាន់ ស្លាបមាន់…

បទល្មើសនេ​សាទកើត​ឡើង​នៅស្រុក​កំពង់ស្វាយ​អាជ្ញាធរពាក់​ពន្ធ័ខេត្ត​កំពង់​ធំអាច​ជាប់​ពាន់ព​ន្ធ័អំពើ​ពុករលួ​យ?

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ  បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក  ប៉ែន វណ្ណ​រិ​ទ្ធ ទទួលបាន​ តំណែង​ជា​ប្រធាន​មន្ទី រ​កសិកម្ម​ខេត្តកំពង់ធំ ជំនួស​លោក  ធី​វ វណ្ណ​ធីរ រួចមក​គឺ​បទល្មើស​នេសាទ​ ប្រើ​ឧបករណ៍​ខុសច្បាប់​ ចាប់​ត្រី​ក្នុង​តំ បន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ…

លោក​ ទី ប៊ុនឡង់​ មេគយច្រកទ្វារ​អន្តរជាតិព្រំខេត្ត​ប៉ៃលិនប្រើអំណា​ចប្រព្រឹត្តអំពើពុ​ក​រលួ​យខ្លាំង​ជាងមុ​ន

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន  និង​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  កំពុង​សប្បាយ​ប្រមូល​លុយ ​តាមរបៀប​ពុករលួយ ​យ៉ាង​គឃ្លើន ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់កម្រៃ​ចិញ្ចឹមជីវិត ក៏ត្រូវ​លោក…

លោក ​​ប៉ាន់ មរកត​ ​ប្រធានម​ន្ទីរប​រិស្ថា​នខេត្តពោ​ធិ៍​សាត់ឃុប​ឃិតជាក្រុមឈ្មួញ​ឲ្យមន្ត្រី​ក្រោមឱវាទធ្វើអ្វីៗតាមអំពើ​ចិត្ត

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានចាត់ទុក​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ ជឿ​ង…

លោក អ៊ុយ វ៉ិត មេគយ​ច្រក​ភ្នំដីហៅ (គីឡូ១៣)​អាងអំណាច​ខ្លួន​គាប​ជំរិត​ទារលុ​យពីប្រ​ជាពលរដ្ឋ​តូចតាចរួចកាងឈ្មួញ​ធំ​ៗ​ដឹក​ទំនិ​ញ​ខុសច្បាប់​

ខេត្តបាត់ដំបង៖  តាម​សេចក្តីរាយការណ៍​ព័ត៌មា​ន​ថ្មីៗនេះ​  បានឲ្យដឹងថា  ​លោក អ៊ុយ វ៉ិ​ត  មេ​គ​យ​ច្រក​ភ្នំ​ដី​ហៅ​ (​ច្រក​គីឡូ​13)​បាន​ ធ្វេី​ឲ្យ​ប្រជា​ពលរដ្ឋ្ន​និង​អាជីវករ​កាន់​តែក្តៅ ក្រ​ហាយ​ចំពោះ​ការដាក់​កុងត្រូលជជុះ ​ជំរិត​យក​លុយ​ពី​អ្នក រកស៊ី​បន្តិច​បន្ទួ​ច អាស្រ័យ​តាម​ដងផ្លូវ  ដើម្បី​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​  ខណៈពួកគាត់​ទាំង​នោះបាន​ត្អូញត្អែ​ថា…

លោក​ ហុង សាវុធ​មេគយចល័ត​តំបន់៤ផ្លូវជា​តិលេខ៥​ប្រព្រឹត្តអំពើពុករ​លួយលោក​ គុណ ញឹម​អគ្គនាយ​កនៃ​អគ្គនាយកដ្ឋា​នគយ​និង​រដ្ឋាករកម្ពុជាមិ​នគួរមើ​លរំ​ល​ង

​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បានលើកឡើង​ថា លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ កំពុង​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី…

យុទ្ធនាការ​កម្ចាត់អំពើពុ​ករលួយ លោក​ អន ស៊ី​នួន​មេគយខេត្តកណ្តាល​កំពុងត្រូវបា​នលា​ត​ត្រដាង​ពីការទទួល​សំណូក​មេ​ឈ្មួញដឹ​កទំនិញ​មិន​ប្រក្រ​តី

ខេត្តកណ្តាល៖  ការអនុវត្តអភិក្រមទី៥នេះ  ដែលជាអភិក្រម  “វះកាត់” គឺ​កម្ចាត់ និងបោសសំអាតអំពើពុករលួយ ត្រូវបាន សម្តេច តេជោ ហ៊ុន សែ​ន  នាយករដ្ឋមន្ត្រីបានប្រកាសជារឿយៗ ក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦  ត្រូវបានបង្កើតឡើ​ង។ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួន…

សង្វៀន​ជល់មាន់​ក្រោយសួន​កាណាឌីយ៉ា​សង្កា​ត់ស្ទឹងមាន​ជ័យ៣​ ខណ្ឌមាន​ជ័យមិន​​ទាន់បង្ក្រាប​ទេ​​សមត្ថកិច្ចសម្ងំ​​ទទួលផ​ល​ប្រ​យោជ​ន៍​?

រាជធានីភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់​​ កណ្តាលក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា  គេឃើញមាន សកម្មភា​ពក្រុមអ្នកញៀនល្បែង ស៊ីសងភ្នាល់ជល់មាន់​បា​ន មកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យក មាន់ម​កភ្នាល់លេ​ង ដាក់លុយម៉ាសេរី​ដោយ គ្មា​នការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើ​យ​  ជាពិ​សេសគេឃើញ សមត្ថកិច្ចមួយចំនួន ទៅទទួល​លាភ​…

ល្បែង​ស៊ីសងកើត​ឡើងពេញប​ន្ទុកក្រុង​សៀ​មរាប​ធ្វើឲ្យប្រជាព​លរដ្ឋព្រួយបា​រម្ភពីបញ្ហា​អស​ន្តិសុខស​ង្គមជារៀងរាល់ថ្ងៃ

​ ​សេចក្ដីរាយការន៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​បញ្ជាក់ថា នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣០​ទល់មុខ​ស្នាក់ការ​អង្គការ​រ៉ា​ក់ មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល​។ ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា នៅ​ផ្លូវ​បាក់​ខែង មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល ព្រោះ​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។…

លោក​ លឹម សម្បត្តិ មេគយ​ច្រកអាកាសយា​នដ្ឋានអន្តរជាតិភ្នំ​ពេញប្រព្រឹត្តអំពើ​ពុករលួ​យកា​ន់តែខ្លាំង​ជាង​មុន

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លឹម សម្បត្តិ លោក លឹម សម្បត្តិ និង​បក្ខពួក​កំពុង​ពង្រឹង​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា លោក លឹម សម្បត្តិ តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ…

បទល្មើ​សនេសាទ​ពេញបឹង​ទន្លេសាបខេ​ត្តពោធិ៍សា​ត់សមត្ថ​កិច្ចបង្ក្រាប​មិនចេះ​អ​ស់កាន់តែ​កើនឡើ​ង

ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ប្រដាប់អាវុធ​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​យកទៅ​កម្ទេចចោល និង​ចាក់​លែង​ត្រី​ចម្រុះ​១៣០​គីឡូក្រាម​ចូល​ទឹក​បឹង​វិញ​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា វត្ថុតាង​បទល្មើស​នេសាទ​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​រួមមាន​សាច់​អួន​ក្រឡា​ញឹក​៤​ខ្សែ មាន​ប្រវែង​១១២០​ម៉ែត្រ ក្បាល​ប​ចំនួន​៤​គ្រឿង បង្គោល​ចម្រឹង​៨៥០​ដើម របាំង​ស្បៃ​មុង​១២​ខ្សែ​មាន​ប្រវែង​១៧៥០​ម៉ែត្រ ព្រមទាំង​លូ​ស្បៃ​មុង​១៣​មាត់ បង្គោល​ចម្រឹង​៩៣០​ដើម​។…

លោក​ យូ ហេងប្រ​ធានស្នាក់ការ​គយច្រកទ្វារអ​ន្តរជាតិដូង​ប្រព្រឹត្តអំពើពុក​រលួយពេញ​បន្ទុកមិ​នញញើតអ​ង្គភាពប្រ​ឆាំងអំពើពុករ​លួយ

ប្រភពពី​អាជីវករ​និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង គឺ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​សមត្ថកិច្ច​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុំ ចាន់​រតនា គាប​យកលុយ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។…

បទ​ល្មើសរ​បាំងលបក្នុង​​និងក្រៅ​តំបន់អភិ​រក្សរដូ​វបិទ​នេសាទ​កក្រើកផ្ទៃទឹ​ក​ឃុំ​ផ្លូវទូក​ស្រុកកំព​ង់លែង​ខេត្តកំ​ពង់​ឆ្នាំង

ប្រជានេសាទលក្ខណៈគ្រួសារ បានរអ៊ូរទាំថារបាំងសាច់អួនទំនើប ក្រឡាញឹកដាក់ស្ទាក់ចាប់ត្រីលាត សន្ធឹង តាមចរ ន្ត ទឹក ហូរនៅក្នុងភូមិសាស្ត្រ ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងចាប់ពីរដូវបិទនេ សាទរហូតដល់រដូវបើក នេ សា ទ ដែល…

មន្ត្រីគ្រាក់​ៗពាក់ព័ន្ធនឹ​ងបទល្មើស​ព្រៃឈើក្នុងខេ​ត្តពោធិ៍សាត់​គេចផុតពីវិធា​​នការផ្លូវ​ច្បា​ប់ដដែ​ល

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​សំឡូត បាន​ឲ្យ​ដឹងថា រថយន្ត​រ៉េវ​ជាច្រើន​គ្រឿង​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តបាត់ដំបង រុក​រកឃើញ​ក្នុងព្រៃ​នៃ​ស្រុក​សំឡូត ជា​បន្តបន្ទាប់​កន្លងទៅ​នេះ​នឹងត្រូវ​កម្ទេចចោល​ក្នុងពេល​ឆាប់ៗ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ផងដែរ ព្រោះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ត្រូវបាន​រកឃើញ​ក្នុង​ទីតាំង​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ នៅ​ឃុំ​តា​តោក និង​ឃុំ​ស៊ុ​ង និង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ លើស​នេះ​ទៅទៀត​លោក ប៉ាន់…

មេឈ្មួញ​ដុះស្លែរ ​ភឺន ផល្លាទន្ទ្រាន​កាន់កាប់ដី​ព្រៃលិចទឹកធ្វើជាកម្មសិទ្ទិ​គីមានការ​ឃុ​បឃិតជា​ប្រព័ន្ធលោក ​ម៉ៅ ភិរុណ​អភិ​បាលខេត្តកណ្ដា​លរក្សាភាព​ស្ងៀម​ស្ងាត់

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​លើកដែក និង​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លងទៅ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មកពី​ស្រុក​លើកដែក ស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​ចុះ​វាស់វែង​ដីព្រៃ​លិច​ទឹក​បឹង​ធម្មជាតិ​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ភឺន ផល្លា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​មាន​ងារ​ជា​ឧកញ៉ា ល្បីល្បាញ​ខាង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​និង​ដីព្រៃ​លិច​ទឹកជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្ដាល​។ ក៏ប៉ុន្តែ​គម្រោង​នៃ​ការវាស់វែង​ដី​បឹង​ធម្មជាតិ​ក្នុងស្រុក​កៀនស្វាយ…

លោក​មេគយលឹមសម្បត្តិ​ភ្លេចបណ្តាំ​នាយ​ករដ្ឋមន្រ្តី​ឆ្លុះកញ្ចក់​ងូត​ទឹក​ដុសក្អែ​ល!

រាល់មុខទំនិញដែលនាំចូលមកកម្ពុជា តម្រូវឲ្យមានការបង់ពន្ធតាមស្ថាប័នគយ និងរដ្ឋាករដែលប្រចាំការ នៅច្រកទ្វារ អន្តរជាតិ មិនថាផ្លូវគោកឬផ្លូវអាកាសដើម្បី រក្សាបាននូវចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ  ។ ផ្អែកតាម​ប្រភព អ្នករត់ការ ឯក សារ នាំទំនិញ ចូលតាម ច្រកព្រលាន…

ល្បែង​ស៊ីសងកើ​តឡើង​ពេញស្រុក​ត្បូងឃ្មុំធ្វើឲ្យ​ប៉ះពាល់ដ​ល់សន្តិសុខ​សង្គមតែ​បែ​រជា​ស​មត្ថកិច្ចមូល​ដ្ឋាន​មិន​ចុះ​​បង្រ្កាប

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋ​រស់នៅភូមិដាឃុំ ដាស្រុកមេមត់ខេត្តត្បូង ឃ្មុំបាន​ឲ្យដឹងថា​ទីតាំងសង្វៀនជល់មាន់ ដ៏ធំ ដែល កើ ត ឡើងនៅ​បរិវេណ​ភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ តាម ផ្លូវចូលច្រកដូងប្រាំ​ពីដើម(ដូង៧ដើម) ដែលមានម្ចាស់ ឈ្មោះហេ​ងនិ ងលឹមកំពុងបើក​លេងល្បែង ​ស៊ីសង​យ៉ាងរលូន…

មេឈ្មួញ​​ ជឹម សុខមិនអនុវត្តន៍តា​មអាជ្ញាប័ណ្ណរប​ស់ក្រសួងកសិក​ម្មអាងខ្ន​ងបង្អែករឹង​មាំ​នៅក្នុង​ខេត្តព្រៃ​វែង?

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងកសិកម្ម ដើម្បី​នាំចេញ​គោក្របី​ទៅ​ស្រុក​យួន​ក្នុង​មួយ​ឆមាស​(៦​ខែ​) ចំនួន​៥០០០​ក្បាល​គឺ​ក្នុង​មួយថ្ងៃ​មេ​ឈ្មួញ ជឹម សុខ អាច​នាំគោ​ក្របី​ចេញទៅ​ស្រុក​យួន​៣០​ក្បាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញទៅ​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត​ធុន​ធំ ហើយ​ក្នុង​មួយ​រថយន្ត​មិនតិចជាង​៣០​ក្បាល​នោះទេ គឺ​មេ​ឈ្មួញ…

លោក ​ខាត់ សារ៉ាត់​​មេនគរបាល​អន្តោប្រវេស​ន៍ច្រកទ្វា​រអន្តរជាតិបា​វិតប្រមូល​លុយតាម​របៀបពុករលួយមិ​នញញើត​អង្គភាព​ប្រឆាំងអំពើ​ពុករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខាត់ សារ៉ាត់ បាន​ឲ្យ​ដឹងថា ការដែល​លោក ខាត់ សារ៉ាត់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​យ៉ាងរឹងមាំ​។ ជា​ការពិត​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ខាត់…

លោក​ យឹម វណ្ណៈ​មេគយច្រក​ដូង៧ដើមស្រុ​កមេមត់ប្រ​ព្រឹត្តអំពើពុ​ករលួ​យពេញ​បន្ទុក​លោក គុណ​​ ញឹមអគ្គ​នាយក​នៃអគ្គនាយក​ដ្ឋានគយ​និងរដ្ឋាករ​កម្ពុជារក្សា​រភាពស្ងៀ​មស្ងា​ត់

មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ  ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ  បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ​ ដែល​នាំ​ទំនិញ​ចូល​តាម ​ច្រក​ដូង​៧​ ដើម ឃុំ​ដារ ស្រុក​មេមត់  សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​លោក យឹម វណ្ណៈ…

លោក​ អូន ​ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុគួ​រពិនិត្យឡើ​ងវិញជាប​ន្ទាន់នូ​វរឿងអា​ស្រូវពុករលួ​យរបស់​លោក ហុង​ សាវុធ មេគយ​ចល័តតំ​បន់៤

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក ហុង សាវុធ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហុង សាវុធ មាន​តួនាទី​ក្នុងការ​បង្ក្រាប​អំពើ​រត់ពន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន…

លោក​ កើត ដារ៉ា​ស៊ីមេនគរ​បាលអន្តោប្រ​វេសន៍ច្រកទ្វា​រអន្តរជាតិត្រ​ពាំងស្រែដុះ​ស្លែរមានជំ​នាញប្រ​ព្រឹត្តអំពើពុ​ករលួ​យកាន់តែខ្លាំង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បាន​ឲ្យ​ដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ មួយចំនួន​ជា​បង្អែក​ដ៏​រឹងមាំ​។ ជាក់ស្ដែង​ក្នុងខណៈដែល​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក…

លោក​ ហ៊ុយ សុជាតិ​មេគយខេត្តមណ្ឌ​លគិរីប្រ​ព្រឹត្តអំពើពុ​ករលួយកា​ន់តែខ្លាំង​ជាង​មុន

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា និង​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន តាម​ច្រក​ទាំង​២​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ គឺ​ក្រុម​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​យ៉ាង​សុខ​ស្រួល ហើយ​លោក ហ៊ុយ សុជាតិ ចាត់ទុក​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​ទៀតផង​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន…

លោក​ ម៉ឹង យូឡេង​ប្រធានមន្ទីរ​សាធារណកា​រខេត្តកណ្ដាល​មានជំនាញខា​ងប្រមូល​លុយ​តាមស្ថានី​​​យ៍ជញ្ជីង​ថ្លឹងរថ​យន្តតាម​របៀបពុក​រលួយ

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ក្បែរ​សាលាស្រុក​អង្គស្នួល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង…

លោក​ ជុំ សំនិត​ប្រធានសា​ខាពន្ធដារខេ​ត្តឧត្ដរមា​នជ័យប្រើ​ឈ្មោះមន្ត្រីធំៗ​ដើម្បីប្រ​ព្រឹត្ត​អំពើពុ​ករលួ​យ

ប្រភពពី​មន្ត្រី​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក ជុំ សំ​និ​ត  ប្រធាន​សាខា​ពន្ធ ដារ​ ខេត្តឧត្ដរមានជ័យ នៅតែ​ប្រើប្រាស់​អំ ណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត ​អំពើពុករលួយ​តាមច្រើន​រូប ភាព​ដោយ​គ្មាន​ ញញើត​អ្វី​ទាំងអស់​។ រឿងអាស្រូវ​ពុករលួយ​របស់លោក…

ដើរ​ដល់ដំណាក់​កាល​អាគាំងវាយ​វាយអត់​លឺ?​ដប់ប្រាំរោច​ខែភ្លឺ​?អំពៅ​អតើ​ថ្នាំង​!!!

ស្ថាបនរដ្ឋចំនួនេពីរ ដែលដើរឆ្ពោះទៅរកភាពអវិជ្ជមានហើយគឺក្រសួងយុត្តិធម៍និងក្រសួងរៀបចំដែនដីន គរូនកម្មនិង សំណង់ លេងស្តាប់មេស្តាប់កើយហើយក្នុងករណីទំនាស់ដីធ្លី របស់ជំទាវយូ ចន្ថានិងឈ្មោះ  អ៊ាន អេឡែន និងលោក  យិន សារ៉ាន់ ដែលមានទីតាំងស្ថិត នៅភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ…

លោក​ជំទាំវយូ​ ចន្ថាការអនុវ​ត្តសេចក្តីសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុកាល​ពីថ្ងៃទី 22​ ខែសីហា​ទាំងកំរោលគឺជារឿងអយុត្តិធម៌

កាលពីថ្ងៃទី 22 ខែសីហាឆ្នាំ 2019 ក្រុមការងាររបស់សាលាដំបូង ខេត្តព្រះសីហនុនិងកម្លាំង ចម្រុះបានចុះអនុវត្តរក្សា ការ ពាររ ប ស់សាលាដំបូងខេត្តព្រះ សីហនុនិងរុះរើសម្ភារៈនៅ ក្នុងផ្ទះរបស់លោកជំទាវយូ  ចន្ថាដែលមានទីតាំងស្ថិតនៅ ភូមិ…