លោក​ ម៉ឹង យូឡេង​ប្រធានមន្ទីរ​សាធារណកា​រខេត្តកណ្ដាល​មានជំនាញខា​ងប្រមូល​លុយ​តាមស្ថានី​​​យ៍ជញ្ជីង​ថ្លឹងរថ​យន្តតាម​របៀបពុក​រលួយ

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ក្បែរ​សាលាស្រុក​អង្គស្នួល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ព្រមទាំង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង ដែលជា​ប្រធាន​មន្ទីរ​សា​ធាណ​ការ​ខេត្តកណ្ដាល ព្រមទាំង​លោក ជួរ ឈុន​ឡេង ជា​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត ឃុបឃិត​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ការឃុបឃិត​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​១ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ ត្រូវបាន​គេ​ដឹងថា​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ឡេង និង​លោក ម៉ឹង យូ​ឡេង ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ច្រើន​ឆ្នាំ​មកហើយ​។

​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ស្រុក​កណ្ដាលស្ទឹង ចូលមក​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​ក្នុងស្រុក​កណ្ដាលស្ទឹង គាប​យកលុយ​ពី​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានលើកឡើង​ថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​លើផ្លូវ​ជាតិ​លេខ​២ ស្រុក​កណ្ដាលស្ទឹង ទើប​អាច​គេច​ផុតពី​ការរំខាន​។ ផ្ទុយទៅវិញ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នោះ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​យ៉ាង​សុខ​ស្រួល​ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។ មានន័យថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​២​ទីតាំង​លើផ្លូវ​ជាតិ​លេខ​២ គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ចំណែក​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​កំពង់ទួល ចូលមក​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល ក៏​មិន​ខុសពី​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ នោះដែរ​។ ដោយហេតុថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​ការកំណត់ មិនអាច​តវ៉ា​បានទេ​ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំថ្ងៃ​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៣ ស្រុក​កណ្ដាលស្ទឹង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង ដែលជា​អនុប្រធាន​មន្ទីរ ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​។មានត

hgtfvbb images-3