ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី បានឲ្យដឹងថា ការដែលលោក កើត ដារ៉ាស៊ី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ មួយចំនួនជាបង្អែកដ៏រឹងមាំ។ ជាក់ស្ដែងក្នុងខណៈដែលរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កើត ដារ៉ាស៊ី ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ គឺថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សម្ងំស្ងៀមទុកឲ្យលោក កើត ដារ៉ាស៊ី បង្កើនសកម្មភាពពុករលួយយ៉ាងគឃ្លើន។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ អាងមានបងប្រុសរបស់ខ្លួនជាមន្ត្រីធំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរទើបហ៊ានធ្វើអ្វីៗ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា លោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ នៅតែប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា ឥឡូវនេះលោក កើត ដារ៉ាស៊ី គាបយកលុយពីក្រុមឈ្មួញនិងក្រុមហ៊ុននាំចូលទំនិញតាមច្រកត្រពាំងស្រែ ស្រេចតែអំពើចិត្តរបស់ខ្លួន ហើយថែមទាំងរាប់ក្បាលរថយន្តដឹកទំនិញយកលុយយ៉ាងសុខស្រួល។ ក្រុមហ៊ុនចំនួន៤ដែលរកស៊ីនាំចូលទំនិញពីប្រទេសចិន និងពីស្រុកយួន តាមច្រកត្រពាំងស្រែ គឺជាប្រភពចំណូលដ៏ធំរបស់លោក កើត ដារ៉ាស៊ី និងបក្ខពួក ព្រោះលោក កើត ដារ៉ាស៊ី គាបយកលុយលើតុក្រោមតុពីក្រុមហ៊ុនទាំងនោះស្រេចតែអំពើចិត្ត ព្រោះអាងមានខ្នងបង្អែករឹងមាំ។
បើតាមការបង្ហើបពីអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកត្រពាំងស្រែ បានឲ្យដឹងថា បច្ចុប្បន្នពួកគេត្រូវបង់លុយជាក្បាលរថយន្តឲ្យលោក កើត ដារ៉ាស៊ី ហើយត្រូវបង់ប្រចាំខែថែមទៀតមិនអាចតវ៉ាបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះលោក កើត ដារ៉ាស៊ី និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយរាប់ក្បាលរថយន្តដឹកទំនិញយកលុយក្នុង១គ្រឿងពី២៥០ទៅ៣០០ដុល្លារ ហើយលោក កើត ដារ៉ាស៊ី យកឈ្មោះមន្ត្រីធំៗក្នុងក្រសួងមហាផ្ទៃ មួយចំនួនមកបិទបាំងទង្វើរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាស។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញពីប្រទេសចិន និងពីស្រុកយួន ចូលតាមច្រកត្រពាំងស្រែ ពី៤០ទៅ៦០គ្រឿងដូច្នេះលោក កើត ដារ៉ាស៊ី និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញមួយចំនួនដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនអុស ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងពេញបន្ទុក ហើយគាបយកលុយពីអាជីវករដឹកជញ្ជូនកសិផល ទៅលក់នៅស្រុកយួន។មានត
Recent Comments