បទល្មើសនេ​សាទកើត​ឡើង​នៅស្រុក​កំពង់ស្វាយ​អាជ្ញាធរពាក់​ពន្ធ័ខេត្ត​កំពង់​ធំអាច​ជាប់​ពាន់ព​ន្ធ័អំពើ​ពុករលួ​យ?

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ  បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក  ប៉ែន វណ្ណ​រិ​ទ្ធ ទទួលបាន​ តំណែង​ជា​ប្រធាន​មន្ទី រ​កសិកម្ម​ខេត្តកំពង់ធំ ជំនួស​លោក  ធី​វ វណ្ណ​ធីរ រួចមក​គឺ​បទល្មើស​នេសាទ​ ប្រើ​ឧបករណ៍​ខុសច្បាប់​ ចាប់​ត្រី​ក្នុង​តំ បន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ពុំមាន​ការថយចុះ​ទេ​។ ប្រជា​នេសាទ​នៅក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ បាន​ត្អូញត្អែរថា នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ស្របច្បាប់​សោះ​បែរជា​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​បំផុត​។ ប៉ុន្តែ​នៅពេល​ឈ្មួញ​ឈ្មោះ គន និង​ឈ្មួញ​ដទៃទៀត​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង យ៉ាង​មហន្តរាយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឈ្មួញ​ទាំងនោះ​ទាល់តែសោះ​។ ប្រជា​នេសាទ​ក្នុងស្រុក​កំពង់ស្វាយ បាន​លើកឡើងថា លោក សៅ វណ្ណ​សេរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ គឺជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែលមាន​ការកើនឡើង​យ៉ាងគំហុក​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សៅ វណ្ណ​សេរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ គន ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​មហន្តរាយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ គឺ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​នោះទេ​។ ប៉ុន្តែ​នៅពេលដែល​ឈ្មួញ​ឈ្មោះ គន ប្រើ​ឧបករណ៍​ខុសច្បាប់​ច្រើន​ប្រភេទ​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ បែរជា​មន្ត្រីរដ្ឋបាល​ជ​ល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ គន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក សៅ វណ្ណ​សេរី​វុ​ធ និង​បក្ខពួក ដូច្នេះហើយ​ទើប​លោក សៅ វណ្ណ​សេរី​វុ​ធ បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រព្រឹត្ត​បទល្មើស​នេសាទ​យ៉ាង​រាលដាល​តែម្ដង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ ជាបន្ទាន់​។(មានត)

71085345_1168819896649009_9067988976308060160_n-1 70973586_2155567021215267_6410020032494960640_n-1 70376702_2526159227467598_4168530944933756928_n 69282476_1406021032896857_2285050110461083648_n