Category Archives: ព័ត៌មានសំខាន់
ប្រេងសាំងគេចពន្ធតាមច្រករបៀងជប់គគីរចូលម៉ាសេរីមានការឃុបឃិតជាលក្ខណប្រព័ន្ធ?
មន្ត្រីរាជការក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងគយចល័តក្នុងខេត្តនេះ ក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មួញខិលខូចទើបបណ្ដោយឲ្យកើតមានបទល្មើស នាំប្រេងសាំងគេចពន្ធចូលតាមច្រករបៀងជប់គគីរ ប្រមាណ៥ខែមកហើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ…
ឧកញ៉ា ទូច សៀ បង្កើតចំណតរថយន្តក្រៅច្បាប់?
ប្រភពពីអ្នកធ្វើដំណើរតាមរថយន្តដឹកភ្ញៀវ រថយន្តទេសចរណ៍ បានឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះឧកញ៉ា ទូច សៀ បានបង្កើតឲ្យមានចំណតរថយន្តតាក់ស៊ីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែង ដោយសារតែមានការឃុបឃិតពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ មួយចំនួនដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកប្រកបអាជីវកម្មបើករថយន្តតាក់ស៊ី រថយន្តទេសចរណ៍ដឹកភ្ញៀវ បានឲ្យដឹងថា គ្រាន់តែនៅលើផ្លូវជាតិលេខ៦ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ទៅដល់មុខផ្លូវចូលបុរីសៀងណាំ មានចំណតរថយន្តអនាធិបតេយ្យជាច្រើនកន្លែង។…
លោក គង់ ផល្លាគុណមេគយព្រលានយន្តហោះខេត្តសៀមរាប បើកភ្លើងខៀវឲ្យមានអំពើពុករលួយជាចំហរ?
ខេត្ដសៀមរាប ៖លោក គង់ ផល្លាគុណ មេគយច្រក អាកាសយានដ្ឋាន អន្តរជាតិសៀមរាប ទទួលបានចំណូល នូវអំពើពុករលួយយ៉ាងច្រើន ក្នុង ១ខែៗ តាមរយៈការមិនបង្ក្រាប សកម្មភាពនាំចូល ទូរស័ព្ទគេចពន្ធ គ្រឿងសំអាង…
ព្រៃលិចទឹកក្នុងឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្រូវឈ្មួញទន្ទ្រានយកដីធ្វើជាកម្មសិទ្ទិ?
ប្រភពពីមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងខេត្តនេះ បានឃុបឃិតជាមួយក្រុមឈ្មួញដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិតាមអំពើចិត្តដូចជា នៅតំបន់អូរដក់ត្រី តំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ជាដើម។ បច្ចុប្បន្ននេះក្រុមឈ្មួញដែលមានការបើកដៃពីមន្ត្រីអាជ្ញាធរកំពុង ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងស្រុកចំនួន៤ គឺស្រុកបរិបូរណ៍ ស្រុកជលគិរី ស្រុកកំពង់លែង…
លោក មាស សុភាពប្រធានមន្ទីរកសិកម្មខេត្តកោះកុងលួចលក់ដីរដ្ឋ?
តាមប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថា ពួកគេបានបំភ្លឺទៅកាន់មន្ត្រីមកពីក្រសួងយ៉ាងច្បាស់លាស់រួចទៅហើយ រឿងលោក មាស សុភាព លក់ដីរដ្ឋរបស់មន្ទីរកសិកម្មស្ងាត់ៗយកលុយទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ។ ដូច្នេះសង្ឃឹមថាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងចាត់វិធានការតាមច្បាប់ទៅលើលោក មាស…
មេគយលោកនាងវណ្ណាខេត្តក្រចេះកំពុងធ្វើឲ្យរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនដោយសារតែអំពើពុករលួយ??
ខេត្តក្រចេះ៖ អំណាចជាមេសាខាគយយ៉ាងណាក៏ដោយក៏គាត់អាចនូវតែមាន សិទ្ធិក្នុងការបញ្ជាទៅឱ្យមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ ជួយសម្រួលឯកសារសម្រាប់ការចុះប្រតិវេទន៍គយទៅជាឯកសារ ទំនិញវិនិយោគជាផលិតផលក្នុងស្រុក ហើយពន្ធអាករជាបន្ទុករបស់រដ្ឋដដែលប្រភពពីឈ្មួញនិងមន្ត្រីនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹកទំនិញត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា…
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំប្រព្រឹត្តពំពើពុករលួយ?
ប្រភពពីមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីលោក កែវ វណ្ណៈ ទាមទារប្រាក់៥០០០ដុល្លារពីមន្ត្រីជាប់កិច្ចសន្យាជាថ្នូរនឹង ទទួលបានក្របខ័ណ្ឌជាមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ គឺជាភស្ដុតាងនៃអំពើពុករលួយយ៉ាងច្បាស់ក្រឡែត។ ជាងនេះទៅទៀតចាប់តាំងពីមានការបង្កើតមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មកដល់បច្ចុប្បន្ន គឺលោក កែវ វណ្ណៈ និងបក្ខពួកមួយក្ដាប់តូចកេងប្រវ័ញ្ចថវិការដ្ឋមិនតិចជាង១០០០លានរៀល នោះទេ?។…
អាជ្ញាធរខេត្តបាត់ដំបងបណ្ដោយឲ្យល្បែងភ្នាល់ទឹកភ្លៀងនិងភ្នាល់បាល់ទាត់ម៉ាសេរី?
ពលរដ្ឋនិងមន្ត្រីរាជការក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ក្រៅពីល្បែងភ្នាល់ទឹកភ្លៀង គឺល្បែងភ្នាល់បាល់ទាត់ក៏កំពុងរាលដាលយ៉ាងអនាធិបតេយ្យផងដែរ ក្នុងខណៈបាល់ទាត់ដណ្ដើមជើងឯកនៅតំបន់អឺរ៉ុបជិតឈានមកដល់។ ដោយសារតែល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងក្រុងបាត់ដំបងដូច សព្វថ្ងៃនេះ ទើបបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួចប្លន់ គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ កើតឡើងគួរឲ្យព្រួយបារម្ភ។ ចំណែកមេល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់…
គយចល័តចាប់រថយន្តដឹកឈើល្មើសច្បាប់ចំនួនបួនគ្រឿងនៅស្រុកអូយ៉ាដាវមិនបានមួយចំអិនកំពឺសដោះលែងមកវិញ
រតនគីរី៖សមត្ថកិច្ចជំនាញគយចល័តបានដេញស ្ទាក់ចាប់រថយន្តលួចដឹកឈើប្រណីតល្មើសច្បាប់ចំនួនបួនគ្រឿងសំដៅឆ្ពោះ ចេញទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកអូយ៉ាងដាវ។ ប្រតិបត្តិការបង្ក្រាបដ៍ប្រឈមនោះដឹកនាំឲ្យលោកព្រាបការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអ៊ូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរីទើបចាប់បានរថយន្តល្មើសនៅតាមបណ្តោយផ្លូវ លេខ៧៨ចំណុច…
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាសម្បាយប្រមូលលុយពីអ្នកជំនួញឈើ?
មន្ត្រីរាជការនិងពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើក្រោមឰឱវាទរបស់ខ្លួនត្រូវបានលោក ជុយ សុឃាង ទុកចោលមិនឲ្យបំពេញការងារតាមតួនាទីក្នុងការទប់ស្កាត់បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ឡើយ។ ផ្ទុយទៅវិញលោក ជុយ សុឃាង បានយកសាច់ញាតិបងប្អូនរបស់ខ្លួនឲ្យដើរប្រមូលលុយពីម្ចាស់រថយន្ត ដឹកឈើ និងអ្នកដឹកឈើតាមម៉ូតូស្រេចតែអំពើចិត្តគ្មានញញើតអ្វីទាំងអស់។ សាច់ញាតិបងប្អូនរបស់លោក ជុយ…
សណ្ឋាគារអង្គរអេរ៉ាជាកន្លែងស្តុកឈើប្រណីតមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបជាអ្នកនៅពីក្រោយខ្នង?
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីរាជការក្នុងខេត្តសៀមរាប បានឲ្យដឹងថា លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើសៀមរាប និងលោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប ទំនងទទួលបានផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ…
ប្រធានស្នាក់ការគយច្រកទន្លេចាមលោក នឹម ផល្លី ល្បីឈ្មោះរឿងឃុបឃិតជាមួយឈ្មួញនាំឈើប្រណីតខុសច្បាប់ទៅលក់នៅស្រុកយួនម៉ាសេរី
ភ្នាក់ងារគយនៅច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនតាម ច្រកព្រំដែន និងច្រករបៀងដែលខ្លួនគ្រប់គ្រង គឺលោក នឹម ផល្លី ប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះលោក នឹម ផល្លី…
ល្បិចរកលុយរបស់លោកសៅប៊ុនរិទ្ឋប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង
ខេត្តបាត់ដំបង ៖លោកសៅប៊ុនរិទ្ឋប៉ូលិស អន្តោប្រវេសន៍ច្រកទ្វា រអន្តរជាតិដូង។ បច្ចុប្បន្នកំពុងត្រូវប៉ាន់ តាមរយៈបើក អោយពលករខ្មែរចំ ណាកស្រុកចេញ ទៅរកការងារធ្វើនៅ ក្នុងប្រទេសថៃ ដោយ ខុសច្បាប់ ជាថ្នូរ នឹងការ ទទួលបាន…
អាជ្ញាធរស្រុកជលគីរីនិងមន្ត្រីជលផលសង្កាត់ត្រូវបានប្រជាព លរដ្ឋរិះគន់ថាឃុបឃិតគ្នានាំទ្រាក់ទ័រឈួសឆាយដីព្រៃលិចទឹកយ៉ាងអានា ធិបតេយ្យក្នុងឃុំពាមឆ្កោក
ខេត្តកំពង់ ឆ្នាំង៖នៅឃុំពាមឆ្កោកមាន បីភូមិ គឺភូមិក្បាល កន្លង់ភូមិ អន្លង់ មេត្រី និងភូមិភ្លង មានភូមិសាស្រ្តស្ថិត នៅជាប់ដងទន្លេ ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ នកំពុង កើតមាន…
លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប្រមាណ១សប្ដាហ៍កន្លងទៅនេះ ឈ្មួញដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបជាច្រើនគ្រឿងទៅស្រុកយួន តាមច្រករបៀងតាដោក ហៅច្រក៧៨ យ៉ាងរលូន។ ច្រករបៀងតាដោក ត្រូវបានគេដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក នឹង ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករទន្លេចាម ហើយបទល្មើសអាចដំណើរការបានគឺដោយសារមានការឃុបឃិតពីលោក…
ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកធ្វើជាកម្មសិទ្ទ?
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងរដ្ឋបាលជលផលខេត្តកណ្ដាល បានចុះបង្ក្រាបគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ២គ្រឿង និងអាប៊ុល១គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹក និងកំប្លោក នៅប្រឡាយអតីតដែនឡូត៍នេសាទក្នុងភូមិអកពាង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ខេត្តកណ្ដាល។ គ្រឿងចក្រទាំងនោះត្រូវបានគេដឹងថាជារបស់ឧកញ៉ា លឹម…
ឧកញ៉ា ខូវ អ៊ុយប៉ាង ចាក់ដីលុបបឹងយកធ្វើជាកម្មសិទ្ធិ ?
ប្រភពពីមន្ត្រីអាជ្ញាធរឃុំរកាខ្ពស់ និងមន្ត្រីសាលាស្រុកស្អាង បានឲ្យដឹងថា ឧកញ៉ា ខូវ អ៊ុយប៉ាង បានឃុបឃិតជាមួយអាជ្ញាធរស្រុកស្អាង ប្រធានភូមិបាលស្រុក និងមន្ត្រីរដ្ឋបាលជលផលស្រុកស្អាង ក្នុងការទិញលក់ដីបឹងអតីតឡូត៍នេសាទលេខ១ នៅខាងលិចបឹងទឹកជោរាប់រយហិកតា។ ក្រោយពេលទិញរួចឧកញ៉ា ខូវ អ៊ុយប៉ាង បានរត់ការដោយឃុបឃិតជាមួយមន្ត្រីពុករលួយធ្វើប័ណ្ណកម្មសិទ្ធិ…
លោក ឆែ សុធា មេគយខេត្តបន្ទាយមានជ័យ បណ្ដោយឲ្យកូនចៅប្រព្រឹត្តអំពើពុករលូយ?
ប្រភពពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញ បានឲ្យដឹងថា ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា បានបង្ហាញយ៉ាងច្បាស់នូវអំពើអាក្រក់របស់មន្ត្រីគយប្រចាំកុងត្រូលជជុះ លើផ្លូវជាតិលេខ៥។ ករណីមន្ត្រីគយប្រដេញរថយន្តតាក់ស៊ី ហើយបើកបំបុកនិងចាប់វាយអ្នកបើករថយន្តតាក់ស៊ីដូចក្រុមចោរប្លន់ គឺជារឿងមួយដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលនិងចាត់វិធានការលើក្រុមមន្ត្រីដ៏អាក្រក់ជូជាតិ ទាំងនោះតាមច្បាប់។…
សកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹកនៅឃុំកញ្ជរ ស្រុកកណ្ដៀង មានការឃុបឃិតជាមួយមន្ត្រីពាក់ពន្ធ៏?
តំណាងសហគមន៍នេសាទស្រីចឹក បានឲ្យដឹងថា ការចាប់ឃាត់ត្រាក់ទ័រ១គ្រឿងនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចថ្លុកចកនិងបឹងរ៉ូងរ៉ាង ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង។ ត្រាក់ទ័រនោះចូលឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣យកដីធ្វើស្រែ ចម្ការ ហើយជាកម្មសិទ្ធិរបស់ឈ្មោះ ណេះ…
រឿងលោក ឡាយ ម៉ារីវ៉ូ រួចខ្លួនឯលោក ចែម សង្វារ ជាប់គុក
មន្ត្រីរាជការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កាលពីប៉ុន្មានខែមុននេះពេលដែលលោក ឡាយ ម៉ារីវ៉ូ នៅកាន់តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ត្រូវមន្ត្រីក្រោមឱវាទបើកកកាយពីរឿងពុករលួយធ្វើឲ្យបាត់លុយជាង២៣ ម៉ឺនដុល្លារអាមេរិក។ ក៏ប៉ុន្តែជុំវិញអំពើពុករលួយនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានត្រឹមតែដកហូតតំណែងលោក ឡាយ ម៉ារីវ៉ូ ហើយតែងតាំងអ្នកថ្មីជំនួសប៉ុណ្ណោះ ដោយមិនទាន់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ…
ពលរដ្ឋចោទអភិបាលខេត្តកណ្តាល លោក ម៉ៅ ភារុណ ជាប់ពាក់ព័ន្ឋសង្វៀនប្រជល់មាន់នៅក្នុងបន្ទាយវរៈព្រំដែន៦០៥?
ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់ នៅស្រុកកោះធំបានរិះ គន់អភិបាលខេត្ តថា ជាអ្នក នៅពីក្រោយ ខ្នងវង់ល្បែងប្រជល់មាន់ ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមាន សង្វៀនប្រជល់មា ន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយ វរៈព្រំដែន៦០៥ ស្រុកកោះធំ …
ជនសង្គមងងឹតឈ្មោះតាល់បើកល្បែងភ្នាល់ទឹកភ្លៀងអាងខ្នងលោកយឹម វិចិត្រអធិការនគរបាលក្រុងបាត់ដំបង?
ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង រាយការណ៏ មកអង្គភាព សារពត៌មានយើងថា ល្បែងភ្នាល់ ទឹកភ្លៀងកំពុងត្រូវ គេបើកលេងយ៉ាង អានាធិបតេយ្យ ហើយមិនឃើញ មន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងសមត្ថកិច្ច…
ឧកញ៉ា លឹម ហេង ចាក់ដីរំលោភយកបឹងព្រៃប្រស់?
ប្រជាពលរដ្ឋរស់នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីរឿងខា្លចបាត់បង់ រមណីយដ្ឋានបឹងព្រៃប្រស់ បន្ទាប់ពីឧកញ៉ា លឹម ហេង ប្រើគ្រឿងចក្រនិងឡានដឹកដីចាក់លុបមួយផ្នែកយកធ្វើជាកម្មសិទ្ធិ ដោយសកម្មភាពនោះបានកើតឡើងជាច្រើនថ្ងៃមកហើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា បឹងព្រៃប្រស់ ដែលនៅខាងលិចស្ពានព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ…
លោកហ៊ី វ ពុទ្ធារិទ្ធ មេគយថ្មី នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញក្នុងសម័យ គុណ ញឹម ជាអគ្គនាយកគយប្រព្រឹត្តអំពើពុករលួយដដែល?
ភ្នំពេញ៖ តាមប្រភពពីអ្នករត់ការ នាំទំនិញចេញ-ចូល តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្ត្រីៗគយប្រចាំនៅ ច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គ្រប់គ្រងដោយលោក ហ៊ីវ ពុទ្ធារិទ្ធ សម័យសព្វថ្ងៃនេះ មិនខុសគ្នាពីមន្ត្រីៗគយ កាលពីសម័យ…
លោក គង់ ផល្លាគុណ មេគយព្រលានយន្តហោះ ខេត្តសៀមរាបឃុបឃិតជាមួយឈ្មួញឲ្យមានអំពើពុករលួយជាចំហរ?
ខេត្ដសៀមរាប ៖ តាមប្រភពពីមន្ត្រីបានឲដឹងថាទំនិញប្រភេទទូរស័ព្ទដៃម៉ាកថ្លៃៗ គ្រឿងបន្លាស់ទូរស័ព្ទ ភ្លុកដំរី គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿងសម្អាង ឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប ទាំងយប់ទាំងថ្ងៃ ដោយមានរថយន្ដទំនើបៗ ធ្វើជាមធ្យោបាយដឹកជញ្ជូន ចេញពីព្រលាន និងឆ្ពោះទៅរាជធានីភ្នំពេញ…
លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងជាអ្នកបើកភ្លើងខៀវឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដដែល?
មន្ត្រីរាជការនៅក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថារថយន្តសាំយ៉ុង ដឹកឈើបេងដែលក្រឡាប់ជាច្រើនត្រឡប់នោះ គឺជារបស់ឈ្មួញឈ្មោះ ណាក់ ហើយឈ្មួញរូបនេះមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធពីស្ថាប័នផ្សេងៗទៀតយ៉ាងជិតស្និទ្ធ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារឈ្មួញឈ្មោះ ណាក់ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចទើបឈ្មួញរូបនេះ អាចយករថយន្តផ្សេងមកលើកឈើពីរថយន្តដែលក្រឡាប់ ហើយដឹកចេញពីកន្លែងកើតហេតុយ៉ាងរលូនតែម្តង។ បញ្ហានេះលោក ឆេង…
លោក ជា សុផារ៉ា សម្ងំគាំទ្រ ឬក៍ត្រូវសើរើ រឿងអ៊ឺម ឈុនលឹមការ តែងតាំងលោក ប្រាក់ ប៉ូលី ជាប្រធានមន្ទីរ រំលងអនុប្រធានចាស់ៗ ៤-៥នាក់ ?
បន្ទាយមានជ័យ ៖ ការសម្រេច របស់អតីតរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម ក្នុងការតែងតាំងលោក ប្រាក់ ប៉ូលី ក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត…
Recent Comments