លោក​ កែវ​ វណ្ណៈ​ ប្រធានម​ន្ទីរសុខា​ភិបាល​ខេត្តត្បូង​ឃ្មុំប្រព្រឹត្តពំពើពុ​ករលួ​យ?

ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ករណី​លោក កែវ វណ្ណៈ ទាមទារ​ប្រាក់​៥០០០​ដុល្លារ​ពី​មន្ត្រី​ជាប់កិច្ចសន្យា​ជា​ថ្នូរ​នឹង​ ទទួលបាន​ក្របខ័ណ្ឌ​ជាម​ន្ត្រី​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ គឺជា​ភស្ដុតាង​នៃ​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។ ជាងនេះទៅទៀត​ចាប់តាំងពី​មានការ​បង្កើត​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ មកដល់​បច្ចុប្បន្ន គឺ​លោក កែវ វណ្ណៈ និង​បក្ខពួក​មួយ​ក្ដាប់​តូច​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិចជាង​១០០០​លាន​រៀល​ នោះទេ?​។ លោក កែវ វណ្ណៈ ក្នុងនាម​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវ​មន្ត្រីក្រោមឱវាទ​រិះគន់ថា មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដោយ​អាង​មាន​ខ្នងបង្អែក​ រឹងមាំ​នៅក្នុង​ក្រសួងសុខាភិបាល​។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​របស់លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​។ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​លោក កែវ វណ្ណៈ ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ ចំណែក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ត្បូងឃ្មុំ ដែលជា​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ផងដែរ ហើយ​គួរ​ចាត់វិធានការ​តាមច្បាប់​។

តាម​ការអះអាង​របស់​មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ករណី​លោក កែវ វណ្ណៈ តម្រូវ​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា​ជាច្រើន​នាក់​បង់លុយ​ក្នុង​ម្នាក់ៗ​៥០០០ ​ដុល្លារ ដើម្បី​ជា​ថ្នូរ​នឹង​ការទទួលបាន​ក្របខ័ណ្ឌ​រដ្ឋ​នោះ ឥឡូវនេះ​លោក កែវ វណ្ណៈ កំពុង​ព្យាយាម​ទម្លាក់កំហុស​លើ​មន្ត្រី​តូចតាច​មួយចំនួន​។ ទោះជា​យ៉ាងណា​លោក កែវ វណ្ណៈ មិនអាច​បិទបាំង​ការពិត​បានឡើយ ព្រោះ​គ្រប់​រឿងអាស្រូវ​ពុករលួយ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ គឺ​លោក កែវ វណ្ណៈ ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ទាំងអស់ ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនត្រូវ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំធេង​របស់លោក កែវ វណ្ណៈ នោះឡើយ ​៕

13321988_117219382031141_7550445467832114174_n1