Category Archives: ព័ត៌មានស៊ីជម្រៅ
លោក ស្រេង ស្រស់ប្រធានមន្ទីរសាធារណការខេត្តក្រចេះឃុបឃិតឲលោក អ៊ុយ ហឿនប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ឃុំស្រែចារនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក អ៊ុយ ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ បានឲ្យដឹងថា ក្រុមឈ្មួញដែលដឹកជញ្ជូនឈើ ដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ គ្រាន់តែទាក់ទងតាមទូរស័ព្ទជាមួយលោក អ៊ុយ ហឿន គឺអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ដោយមិនចាំបាច់ចូលថ្លឹងឡើយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តធុនធំផ្ទុកលើសទម្ងន់ត្រូវបង់លុយឲ្យលោក…
មេគយខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីដុះស្លែរប្រព្រឹត្តអំពើពុករលួយលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមសម្ងំស្ងៀម
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា បានលើកឡើងថា ឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីទាំង៣កន្លែងនេះជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកមួយក្ដាប់តូច។ លើសនេះទៅទៀតក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីទាំង៣កន្លែងខាងលើក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក…
លោក ប៉ោទ្រី ខឿនប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាតដំបងនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដា មន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តបាត់ ដំបង ចាត់វិធានការទប់ ស្កាត់អំពើពុករលួយរ…
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរីប្រែក្លាយជាជញ្ជីងថ្លឹងលុយលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរមើលរំលង
ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ក៏ដូចជាពលរដ្ឋដែលប្រកបរបរដឹកកសិផល ដឹកខ្សាច់ ដឹកដី បានលើកឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ទើបអាចគេចផុតពីការរំខាន។ ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានអំពាវនាវឲ្យលោក…
លោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជៀម ច័ន្ទសោភ័ណអភិបាលខេត្តមិនហ៊ានបង្រ្កាបល្បែងស៊ីសងកើតពេញបន្ទុកនៅស្រុកមេមត់
ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ គឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា សង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅច្រកដូង៧ដើម…
លោក ណុប សំអាតប្រធានការិយាល័យគយច្រកទំនប់រលកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរក្សាភាពស្ងៀមស្ងាត់
ប្រភពពីឈ្មួញមួយចំនួនដែលនាំចូលទំនិញតាមច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ប្រព្រឹត្តអំពើពុករលួយគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងប្រេងសាំងគេចពន្ធយ៉ាងគំហុក។ បើតាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការដែលលោក ណុប សំអាត…
បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃនៅឃុំតាវែងក្រោមស្រុកតាវែងខេត្តរតនគិរីមន្រ្តីជំនាញក្រាក់ៗក្នុងខេត្តឃុបឃិតជាប្រព័ន្ធ
ប្រភពពីមន្ត្រីសាលាស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា លោកអភិបាលស្រុកតាវែង និងអភិបាលរងខេត្តរតនគិរីម្នាក់ គឺជាអ្នកសម្របសម្រួលឲ្យមានសកម្មភាពប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោងនិងព្រៃសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។ ជុំវិញបញ្ហានេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី…
មេឈ្មួញឈ្មោះ ម៉ាប់ និងឈ្មោះញ៉ាញ់កាប់បំផ្លាញព្រៃឈើនៅឃុំរវៀងស្រុកភ្នំក្រវាញជមន្រ្តីជំនាញរក្សាភាពស្ងៀមស្ងាត់
ប្រជាពលរដ្ឋក្នុងភូមិម៉ុងការី ឃុំរវៀង បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំក្រមុំជ្រើម អូរឆ្ពង់ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះឈ្មួញឈ្មោះ ម៉ាប់ និងឈ្មោះ ញ៉ាញ់ ធ្វើសកម្មភាពបំផ្លាញយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់…
លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
រឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ត្រូវបានលោក គុណ ញឹម…
លោក ម៉ម ពិសិដ្ឋ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ឃុំជើងកើបនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹក ជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ២ បានអំពាវនាវឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិ ងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរ ថយន្តទូទាំងប្រទេស…
មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសណ្ដាន់ឈរចាំប្រមូលលុយពីបទល្មើសព្រៃឈើទាំងយប់ទាំងថ្ងៃ
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនឈើពីឃុំមានរិទ្ធ ឆ្លងកាត់ឃុំទំរីង ស្រុកសណ្ដាន់ បានឲ្យដឹងថា ពួកគេដឹកជញ្ជូនឈើចេញពីភូមិរ៉ងខ្នាយ និងភូមិត្រឡាច ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ឆ្លងកាត់តាមចំការកៅស៊ូទំរីង ផ្លូវមីលាងហេង ក្នុងភូមិលែង ឃុំទំរីង យកទៅលក់នៅតាមដេប៉ូតំបន់កំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។…
ល្បែងស៊ីសងកើតពេញបន្ទុកក្នុងឃុំតាម៉ៅស្រុកព្រែកប្រសព្វខេត្តក្រចេះអាជ្ញាធរពាក់ព័ន្ធបានទទួលផលប្រយោជន៍
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ក្នុងចំការកៅស៊ូភូមិខ្សាត់ កំពុងដំណើរការយ៉ាងរលូន ហើយមានអ្នកចូលរួមលេងមកពីគ្រប់ទិសទីដោយអ្នកខ្លះជិះរថយន្តទំនើបៗចូលមកលេងជាប្រចាំតែម្តង។ ទន្ទឹមនឹងនេះក៏មានអ្នកញៀនល្បែងបញ្ជល់មាន់ជិះម៉ូតូជាច្រើនគ្រឿងចូលមកលេងល្បែងបញ្ជល់មាន់ក្នុងចំការកៅស៊ូភូមិខ្សាត់ ព្រោះមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាម៉ៅ និងមេឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ មិនចាត់វិធានការទប់ស្កាត់ឡើយ។ មានការសង្ស័យថា លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ និងអភិបាលស្រុកព្រែកប្រសព្វ…
លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីល្បីខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធចូលនិងចេញ
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកអនុវត្តន៍។ លើសនេះទៅទៀតលោក ហ៊ុយ សុជាតិ តែងយកឈ្មោះលោក…
មន្រ្តីជំនាញខេត្តកំពង់ឆ្នាំងបើកដៃឲ្យមេឈ្មួញជួយលុយទិញត្រីរត់ការបង្កើតបទល្មើសក្នុងរដូវបិទនេសាទងាយស្រួលប្រមូលប្រាក់ដាក់ហោប៉ៅ
មេឈ្មួញទូកឌុកដឹកត្រីជាច្រើន កំពង់សម្រុកជួយលុយកូនកញ្ច្រែងដើម្បី បង្កើតបទល្មើសក្នុងរដូវបិទនេសាទ ឲ្យ ទៅ ឈ្មោះតាំ សំរាប់បង្កើតឲ្យមានបទល្មើសនិងមាន ជាច្រើនទូកទៀតដែលជា មេឈ្មួញប្រចាំឃុំផ្លូវទូក ដែលប្រើឥទ្ធិ ព ល ទឹកលុយ គ្របដណ្ដប់សមត្ថកិច្ច សង្កាត់…
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមបណ្ដោយឲ្យលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងប្រព្រឹត្តអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក ហ៊ាល ទូច បានឲ្យដឹងថាដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ធា នគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបលោកហ៊ាល ទូច អាចរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម។ ក្រោយពេលរក្សាបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង បន្តទៀតគឺលោក ហ៊ាល ទូច ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់។…
មេគយខេត្តបាត់ដំបងលោកយូហេងត្រូវប៉ាន់កាកសំណល់ពីវៀតណាមឆ្លងទៅប្រទេសថៃក្នុងមួយថ្ងៃមិនតិចជាង៥០រថយន្តយីឌុបតាមច្រកអូរអន្លក់
ប្រភពពីប្រជាពលរដ្ឋ ក៍ដូចជាបណ្តាញសារពត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយ ឲ្យដឹងថាទូទាំង ២៥រាជធានី-ខេ ត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង មួយគត់ ដែលមានទីផ្សារ នាំចេញកាក សំណល់ (សំបក កំ…
លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយល្មមស៊ើបអង្កេតរឿងអាស្រូវពុករលួយ លោក លឹម សម្បត្តិមេគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យស៊ីជម្រៅ
ក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវក្រុមមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម…
លោក ឈុន សុភមង្គលប្រធានសាខាគយខេត្តឧត្ដរមានជ័យឃុបឃិតឃុបឃិតជាមួយឈ្មួញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ
ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានឲ្យដឹងថា បច្ចុប្បន្នមេគយនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង និងមេគយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ក៏ដូចជាមេគយនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ការដែលមន្ត្រីគយប្រចាំច្រកទាំង៣នោះហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់…
ឈ្មោះ ហេង និងឈ្មោះ លឹម បើកល្បែងស៊ីសងដូង៧ដើមខេត្តត្បូងឃ្មុំពេញបន្ទុកមន្រ្តីក្រាក់ៗក្នុងខេត្តឃុបឃិតគ្នាជាប្រព័ន្ធ
ប្រពពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ហេង និងឈ្មោះ លឹម បានបើកសង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោងយូគីនៅចំណុចដូង៧ដើមយ៉ាងពេញបន្ទុក ព្រោះអភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុកមេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេpM បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋក្នុងឃុំដារ បានឲ្យដឹងថា អ្នកចូលលេងល្បែងភាគច្រើនជាពលរដ្ឋខ្មែរនៅក្នុងស្រុកមេមត់ នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមកពីរាជធានីភ្នំពេញ…
មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើតសម្រុកដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរមើលរំលង
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសកម្មជនព្រៃឈើនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ ណុប ឌី ហៅឆើត កំពុងបង្កើនសកម្មភាពដឹកឈើពីតំបន់អូរត្រាវ ខេត្តពោធិ៍សាត់ ចូលមកទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់ខ្លួននៅភូមិដំបងវិញ ស្រុកឱរ៉ាល់ រួចដឹកបន្តចេញទៅស្រុកយួនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ បើតាមប្រភពពីឈ្មួញឈើមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា…
លោក យូ ហេងប្រធានសាខាគយខេត្តបាត់ដំបងមានជំនាញប្រព្រឹត្តអំពើពុករលួយយ៉ាងស្ទាត់ជំនាញយកឈ្មោះលោក គុណ ញឹមមេគយធំទៅប្រើ
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា នៅច្រកអូរអន្លក់ សព្វថ្ងៃនេះឈ្មួញអាចដឹកជញ្ជូនកាកសំណល់ប្រភេទសំបកកំប៉ុងគ្រីបពីស្រុកយួនចូលទៅស្រុកសៀមយ៉ាងរលូន ហើយលោក យូ ហេង ប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ការដែលមេគយប្រចាំច្រកអូរអន្លក់ ហ៊ានសម្របសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញប្រភេទកាកសំណល់ចេញទៅស្រុកសៀមយ៉ាងសុខស្រួល គឺដោយសារមានការឃុបឃិតបើកដៃពីលោក យូ ហេង…
មេឈ្មួញជើងខ្លាំងឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនដោយរលូន
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងស្ទឹងត្រែង បានឲ្យដឹងថា មេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ប្រកបរបរប្រមូលទិញឈើប្រណីតពីខេត្តស្ទឹងត្រែង ដឹកជញ្ជូនមកស្តុកទុកក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយដឹកចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកស្នួល ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការដែលសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់មេឈ្មួញឈ្មោះ ជុំ…
លោកងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតល្បីខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើម
បន្ទាយមានជ័យ៖ ប្រភពដែលស្និទ្ធនឹងលោកងួន កុសលប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានបង្ហើប ឲ្យដឹង ថាលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើនក្នុង ការទទួលបានតំណែងជា មេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់ ដើមតាមរបៀបពុករលួយបាន…
មេឈ្មួញអាងខ្នងឈ្មោះ ចែភក្ដិឈរជើងប្រមូលទិញឈើនៅស្រុកភ្នំក្រវាញដោយសេរីលោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ជាអ្នកនៅពីក្រោយ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី បន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនចេញពីទឹកដីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ មានការរិះគន់ថា…
លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួនប្រព្រឹត្តអំពើពុករលួយម៉ាសេរីលោក គុណ ញឹម អគ្គនាយកគយជាខ្នងបង្អែក?
ប្រភពពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមកលោក ញឹក ប៊ុនលេខ តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រើដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។ ប្រភពដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ…
លោក ឡាយ វិសិដ្ឋ បើកដៃឲ្យលោក សួស សុផានិតនាយផ្នែករដ្ឋបាលព្រៃឈើក្រវាញប្រមូលលុយពីឈ្មួញគ្រប់ច្រកល្ហកលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់រក្សាភាពស្ងៀមស្ងាត់
ប្រភពដែលស្និទ្ធនឹងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានឲ្យដឹងថា ឈ្មួញមួយចំនួនអាចប្រមូលទិញឈើក្នុងស្រុកភ្នំក្រវាញ និងអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូនដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សួស សុផានិត ហើយបង់លុយតាមការកំណត់។ ទន្ទឹមនឹងនេះម្ចាស់រោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងក្នុងស្រុកភ្នំក្រវាញ អាចបន្តអាជីវកម្មរបស់ពួកគេយ៉ាងសុខស្រួលដោយសារមានការសម្របសម្រួលពីសំណាក់លោក សួស សុផានិត…
លោក លឹម សម្បត្តិមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្រង់ដើម
ថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវក្រុមមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម…
Recent Comments