មន្ត្រីរដ្ឋ​បាល​ព្រៃឈើ​ក្នុងស្រុកស​ណ្ដាន់ឈ​រចាំប្រមូល​លុយពីប​ទល្មើស​ព្រៃឈើ​ទាំ​ងយប់ទាំ​ងថ្ងៃ

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ឃុំ​មាន​រិ​ទ្ធ ឆ្លងកាត់​ឃុំ​ទំរីង ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​រ៉ង​ខ្នាយ និង​ភូមិ​ត្រឡាច ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ឆ្លងកាត់​តាម​ចំការកៅស៊ូ​ទំរីង ផ្លូវ​មី​លាង​ហេង ក្នុងភូមិ​លែង ឃុំ​ទំរីង យកទៅលក់​នៅតាម​ដេប៉ូ​តំបន់​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា មុនពេល​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​មាន​រិ​ទ្ធ ចូល​ឃុំ​ទំរីង គឺ​ត្រូវ​បង់លុយ​ឲ្យ​លោក សឹង សៀង​ឡាយ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង តាម​ការកំណត់​រួចហើយ​មិនអាច​គេចវេះ​បានទេ​។ ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលទៅ​បង់លុយ​ឲ្យ​លោក សឹង សៀង​ឡាយ ដល់​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ដោយ​ក្នុង​មួយ​គោយន្ត​កន្ត្រៃ​ត្រូវ​បង់​ពី​៤​ម៉ឺន​រៀល​ដល់​៦​ម៉ឺន​រៀល​តាម​ជាក់ស្ដែង​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នៃ​ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ទំរីង យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​ការកំណត់​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គេច​ផុតពី​ការបង្ក្រាប​។ ក្នុងនោះ​លោក សឹង សៀង​ឡាយ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​អះអាងថា គាប​យកលុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ ប្រសិនបើ​អ្នក​ដឹកជញ្ជូន​ឈើ​មិន​បង់លុយ​តាម​ការកំណត់​របស់លោក សឹង សៀង​ឡាយ ទេនោះ​គឺ​ចៀស​មិន​ផុតពី​ការបង្ក្រាប​ឡើយ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ទំរីង បាន​កត់សម្គាល់ថា ទាំង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទំរីង និង​លោក សឹង សៀង​ឡាយ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទំរីង មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នោះទេ​។ ជាក់ស្ដែង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង លោក ហូ គឹម​ឆេង មិន​ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដោយ​ខ្លួនឯង​ឡើយ គឺ​ទុក​ឲ្យ​លោក សឹង សៀង​ឡាយ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ជា​អ្នក​ចេញមុខ​ជំនួស​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដែល​ល្បីល្បាញ​ខាង​ប្រមូល​លុយ​ស្រង់ដើម​ផងដែរ​។បឋម

64697990_2237666599879646_8554666180286087168_n 65010176_1327854617380599_3308081491820412928_n maxresdefault-1