Category Archives: ព័ត៌មានសំខាន់
លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត
តាំងពីលោក កាន់ ឆាយ ហុង តែងតាំងជា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ ពេលណាមកគេសង្កេត ឃើញមន្ត្រី តូចតាចជាច្រើនចាប់ផ្តើមទម្លាយរឿងអាស្រូវពុករលួយរបស់លោក កាន់ ឆាយហុង ចេញមកខាងក្រៅ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការគ្មានកំណែទម្រង់ស៊ីជម្រៅទៅធ្វើជាលេសដើម្បីដក…
ផ្កាយ ៣ អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះនៅយួនផង ធ្វើទូកទុកដឹកឈើទៅយួនផង និងដឹកឈើទៅធ្វើផ្ទះនៅកោះធំ បន្ទាប់ពីសង់វីឡាដ៏ស្កឹមស្កៃព្រែកប្រាហើយ !
ថ្មីៗនេះ បែកធ្លាយអនុបញ្ជាការអង្គរក្សរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឋានៈជាផ្កាយ ៣ រងមេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុងតែធ្វើព្យុះធ្វើភ្លៀងដឹកឈើធ្វើអាជីវកម្មពេញផ្ទៃប្រទេស យ៉ាងអនាធិបតេយ្យបំផុត ក្រោមរូប ភាពស្នើសុំ ទៅមេក្រសួងកសិកម្មតែតាមទូរស័ព្ទ…
ប្រធានស្នាក់ការសន្តិសុខលេខ ៧០២ ឈ្មោះ មាន ប៊ុនធឿន ចាប់ក្មេងប្រុសម្នាក់វាយឲសន្លប់
មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ដែលមានទីតាំងស្ថិតនៅស្រុកមេមត់ ខេត្តកំពង់ចាម ចំណុះ ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលគ្រប់គ្រងដោយលោក វ៉ា សារិទ្ធ ថ្មីៗនេះ បានប្រព្រឹត្ត អំពើមិន គប្បី ចាប់អូសដៃក្មេងប្រុសម្នាក់…
លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរត់គេចផ្អើលពេញទីក្រុង
លោក ទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្ត រេពេញផ្លូវដូចពស់វែកវង្វេងព្រៃ ជ្រុលទៅបុកស្រ្តីម្នាក់បណ្តាលឱ្យរងរបួសជាទម្ងន់ រួចបើកឡានទាំងបែកកង់រតគេច(ស្មានថាជនរងគ្រោះស្លាប់) រហូតដល់ស្តុបកោះកេរ្តិ៍ ទៅមុខលែងរួច ទើបប៉ូលីសព័ទ្ធចាប់បាន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរតាមដងផ្លូវស្មានថា ប៉ូលីសដេញចាប់ចោរប្លន់។ រឿងរាវដ៏កម្រហើយសែនរន្ធត់នេះបានកើតឡើងកាលពីវេលា…
មេគយលោក ឆាយ សុធា និងមេគយច្រកទ្វារអូរស្មាច់ ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ
តាមការសង្កេត ពីសកម្មភាពបទល្មើស ទំនិញគេចពន្ធ ស្ទើរគ្រប់ប្រភេទដែលកំពុងតែហូរចូលតាមច្រកទ្វារអូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេតឃើញមេសាខាគយ ឆាយ សុធា និងមេច្រកទ្វារអូរស្មាច់ ហង្ស វណ្ណ ទំនងដូចជា សហការគ្នាយ៉ាងរលូន…
ជុន លឹមហាន មានសំណាងតូយកតំណែងពី ប៉ុន ប៊ុនឈាន កំពុងត្រូវប៉ាន់ពីបទល្មើសសេដ្ឋកិច្ចស្រង់ដើម !
ភ្នំពេញៈ ថ្មីៗនេះ គេដឹងថា លោក ជុន លឹមហាន ដែលគ្មានចេះជំនាញ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សេដ្ឋកិច្ចនោះ ដោយ សារ តែជាប់ខ្សែធំ និងបង្អែកធំនោះត្រឡប់ជាត្រូវបានតែងតាំងជាប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហា ផ្ទៃប្រចាំ…
គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់
មណ្ឌលគិរីៈ ក្រុមគយចល័តខេត្ដមណ្ឌលគិរីបានធ្វើសកម្មភាពផ្ទុយពីអង្គភាពរបស់ខ្លួន ខណៈប្រើប្រាស់រថយន្ដអង្គភាពម៉ាកវីហ្គោ១បាំងកន្លះ ពណ៌ទឹកប្រាក់ ដាក់សឺរ៉ែន សម្រាប់ បង្ក្រាបបទល្មើសរត់ពន្ធ ប៉ុន្ដែពួកគេបានយករថយន្ដទាំងនេះជារូបភាពគំរាមឈ្មួញ ឱ្យបង់លុយស្របច្បាប់ល្បីពេញខេត្ដមណ្ឌលគិរី ។ បងប្អូនអ្នកលក់ដូរទំនិញចាប់ហួយបានលើកឡើងថា កន្លងទៅ សមត្ថកិច្ច ក៏ដូច ជាមន្ដ្រីគយនៅតាមបណ្ដាច្រក…
អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?
ខេត្តប៉ៃលិន ៖ គ្រឿងចក្ររបស់ឧកញ៉ា សេង ឈុនឡេង បានកំពុងបន្ត ធ្វើការឈូសឆាយចម្ការដំឡូង របស់ប្រជាពលរដ្ឋ និងដីព្រៃ ដទៃទៀត ដើម្បីធ្វើការគ្រប់ គ្រងដោយសម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក …
លោក សុខ ឃន អភិបាលរងស្រុកក្រគរ បង្កើតដាក់កុងត្រូលជជុះ ជាមួយមេព្រៃនឹងប៉ូលីស សេដ្ឋកិច្ចក្រសួង
កំពង់ឆ្នាំងៈ ក្រុមប្រជាពលរដ្ឋ រស់នៅក្នុង ឃុំត្រពាំងចាន់ និងឃុំចក ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងក្រុមប្រជាពលរដ្ឋ រកស៊ីដឹក បង្គោល របង និងដឹកអុសបាន ប្រតិកម្ម យ៉ាងខ្លាំង ចំពោះប៉ុស្តិ៍…
ចាប់គ្រឿងញៀនប៉ះកូន ស្នងការរង អ៊ុន សារិន ខេត្តតាកែវបានមួយភ្លែត ដោះលែងបាត់
តាមប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀន ក្នុងខេត្តតាកែវ មិនបានមួយដង្ហើមចង្រិតផង នោះ ប៉ះចំកូនស្នងការ រង ខេត្តតាកែវ ម្នាក់ គឺជាមេក្លោងហើយក៏ដោះលែងទៅវិញបាត់ភ្លាមៗ ។ គួរបញ្ជាក់ថា កូនប្រុសលោក អ៊ុន សារិន ស្នងការរងខេត្ត…
ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកបរសេដ្ឋប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកទំនិញគ្រប់ប្រភេទ
ខេត្តកំពង់ស្ពឺ ៖អ្នករកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់តាមផ្លូវជាតិលេខ៣បានរអ៊ូរទាំពីទីតាំងជញ្ជីងថ្លឹងរថយន្ត មួយកន្លែង ទើបនិងបង្កើតថ្មីៗនៅចំណុច ភូមិព្រែកស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺកំពុងតែរងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ចំពោះសកម្មភាពពុករលួយ ដូចជាការធ្វើស្លាកលេខម៉ូតូ ស្លាកលេខរថយន្ត ដោយនិយមបក្ខពួក ឲ្យមានលក់លេខល្អៗ ដូចជា…
រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួកនិយម
ភ្នំពេញៈ មានមន្រ្តីរាជការបាននាំគ្នាខ្សឹបខ្សៀវចេញពីក្រសួងសាធារណការឲ្យដឹងថា នៅក្រសួងសាធារណការនិងដឹកជញ្ជូន មានការទាក់ទិនភាពមិនប្រក្រតីមួយចំនួននៃការបែងចែកផលប្រយោជន៍ ឬប្រាក់រង្វាន់លើកទឹកចិត្ដ ដែលបានមកពីការផ្ដល់សេវាសាធារណៈ មិនត្រូវបានបែងចែក ឱ្យមានសមភាព ក្នុងចំណោមមន្ត្រីពាក់ព័ន្ធនោះទេ គឺមានតែរដ្ឋមន្ដ្រី កូនប្រសាររដ្ឋមន្ដ្រី និងមន្ត្រីជំនិត ២-៣ នាក់ប៉ុណ្ណោះ ដែលអាចទទួលបានផល…
លោក អ៊ុច អ៊ុំ ភីនីស្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយ?
ប្រភពពត៏មានពីមន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថានៅក្នុងមន្ទីរទេសចរណ៍ ក្រោយពីប្រធានចាស់បានចូលនិវត្តន៍និងប្រធានថ្មីចូលកាន់តំណែងមួយរយៈមកនេះអំពើពុករលួយនិងភាពមិនប្រក្រតីបានកើតមានឡើងជាបន្តបន្ទាប់នៅគ្រប់រូបភាពជាហេតុធ្វើឱ្យមន្ត្រីរាជការជាច្រើនកើតការក្តៅក្រហាយ និងអស់ទឹកចិត្តបំរើការងារ ។ អំពើពុករលួយដែលកើតមានក្នុងមន្ទីរទេសចរណ៍ខេត្តបាតដំបងរួមមានការស៊ីដាច់ស្ទើរទាំងស្រុង នូវប្រាក់ចំនួន ១៦ លាន ៦ សែន រៀល ដែលបានមកពីចំណូលចំនួន ៤៩% ពីវិស័យឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០១៣…
ម៉ៅ រង្សី ប្រមូលលុយ ពីឈ្មួញបទល្មើសទំនិញ គេចពន្ធគ្រប់ ប្រភេទបំបាក់មុខ លោកស ថេត ស្នងការខេត្ត
បាត់ដំបងៈ ក្រុមមន្ត្រីតូចតាចចំណុះស្នងការខេត្តបាត់ដំបងបានលួចបង្ហើបឱ្យដឹងថា លោក ម៉ៅ រង្សី គឺជាអ្នកកាន់កាប់និងទទួលខុស ត្រូវក្នុងការស៊ើប អង្កេតនិងបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបងទាំងមូលពិសេសទំនិញដែលឆ្លងកាត់ ផ្លូវជាតិលេខ៥ពេលខ្លះ លោកម៉ៅ រង្សី បាន អនុវត្ត ហួសពីការកំណត់របស់លោកសថេតជាស្នងការនគរបាលខេត្តបាត់ដំបងបានដាក់ចុះដែលបញ្ហានេះនាំឱ្យមានភាពចម្រូងចម្រាស់ផងដែរ។ នគរបាលសេដ្ឋកិច្ចរបស់លោកម៉ៅ…
លោកសៅ សុខា និងលោករ័ត្ន ស្រ៊ាង ល្មមមើលកូនចៅផង
ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ល្មមចាត់វិធានការទៅលើមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនមួយចំនួនដែលបានដើរបង្កព្យុះភ្លៀងក្នុងរាជធានីភ្នំពេញក្នុងការទៅគាបសង្កត់យកលុយពីអ្នករកស៊ីក្នុងក្រុងភ្នំពេញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការមិនសប្បាយចិត្ត។ លោកទាំងពីរគួរតែត្រួតពិនិត្យមើលកូនចៅនៅក្រោមឱវាទរប់ខ្លួនឡើងវិញ កុំបណ្តែតបណ្តោយឲ្យធ្វើអ្វីស្រេចតែចិត្តដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់កិតិ្តយសកងរាជអាវុធហត្ថទូទាំងប្រទេស ដោយសារតែមន្ត្រីមួយចំនួនតូចដើរគាបសង្កត់យកលុយប្រចាំខែពីអ្នករកស៊ីនោះ។…
បែកធ្លាយរឿងពុករលួយ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ភ្នំពេញៈ ប្រធាន អនុប្រធាន និងប្រធានគណនេយ្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ត្រូវ បាន មន្ត្រី ក្រោមឱវាទបានធ្វើការចោទប្រកាន់ថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកិបកេងថវិកានៅក្នុងមន្ទីរ បំបាត់ចំណូលថវិកាដែលបានមកពីវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងឆ្នាំ២០១៣ រាប់សិបលានរៀល។ប៉ុន្តែប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ចំពោះបញ្ហានេះលោកនឹងធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងទទេសចរណ៍ ទាក់ទងការចោទប្រកាន់នេះ។ ក្រុមមន្ត្រីបម្រើការនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង…
ប្រធានរតនាគារខេត្តស្វាយរៀង រងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ
លោកកៀក ស៊ាងហេង ប្រធានរតនាគារខេត្តស្វាយរៀង ត្រូវបានថ្នាក់ដឹកនាំមន្ទីរអង្គភាព ជាច្រើន ក្នុងខេត្តស្វាយ រៀងចោទប្រកាន់ថាៈ បានបង្ខំឱ្យពួកគាត់ជាថ្នាក់ដឹកនាំមន្ទីរប្រធានរតនាគាររូបនេះ ទាមទារប្រាក់ទឹកតែពីខ្ទង់ ប្រាក់ជំពូកផ្សេងៗ របស់មន្ទីរអង្គភាពនានានៅក្នុងខេត្តជាថ្នូរ និងការស៊ីញ៉េបើកប្រាក់ជូនមន្ទីរអង្គភាពទាំងនោះ វិញ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាៈនៅខេត្តស្វាយរៀងប្រាក់គ្រប់ជំពូករបស់ មន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងលើកលែងតែប្រាក់ខែមន្ត្រីរាជការនិងគ្រូ បង្រៀនដែលមានក្របខណ្ឌចេញគឺ មុនពេលបានប្រាក់មកចាយវាយ គឺមន្ទីរ អង្គភាពទាំងអស់ នៅក្នុងខេត្តត្រូវចំណាយប្រាក់ទឹកតែយ៉ាងតិចក៏៥%ទើប លោកប្រធានរតនាគារ កៀក ស៊ាង ហេង…
ត្រកូលប្រាក់ចាប់ផ្តើមធ្វើព្យុះធ្វើភ្លៀងក្នុងខេត្តព្រះសីហនុអាងខ្នង លោក ស៊ុយ សែម
នៅពេលដែលពីរាជរដ្ឋាភិបាលពុះបំបែកក្រសួងឧស្សាហកម្មរ៉ែនិង ថាមពល ជាពីរផ្សេងគ្នា គឺ ក្រសួង ឧស្សាហកម្ម និង សិប្បកម្មនិងក្រសួងរ៉ែនិងថាមពលរួចមក នៅខេត្តព្រះសីហនុ ក៏មានការពុះ បំបែកមន្ទីរនោះជាពីរ តាមក្រសួងដែរ ។ ហើយពេលនេះត្រូវប៉ាន់ លោក…
លោក នុត លីឆូយឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់តាមច្រកផែ កែវផុស
ខេត្តព្រះសីហនុ ៖ លោក នុត លីឆូយជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំការនៅទីនោះ នៅតែមានសកម្មភាព នាំចូលទំនិញប្រភេទ គ្រឿងសំណង់ សម្បកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងមានការនាំចូល ទូរស័ព្ទទំនើបៗ យ៉ាងគគ្រឹកគគ្រេងហើយការ…
លោក លឹម សំបូរ និងលោក ខូយ ឃុនហួរ ប្រមូលលុយពីជញ្ជីងថ្លឹងឡានរបស់លោក ពេជ្រ រដ្ឋា
ខេត្តកំពត ៖ សេចក្តីរាយការណ៍ពីខេត្តកំពត បានឲ្យដឹងថា ជញ្ជីងថ្លឹងរថយន្តចំនួន ២កន្លែង នៅខេត្តកំពតទី១ មានទីតាំងស្ថិតនៅឃុំតានី ស្រុកអង្គរជ័យ ទី២ មានទីតាំងស្ថិតនៅ ឃុំកោះតូច ស្រុកទឹកឈូ ដោយក្រុមជញ្ជីង ថ្លឹងរថយន្តទាំង…
លោក អ៊ូ សុធី បើកភ្លើងខៀវអោយ ឧកញ៉ា ថៃ និងឧកញ៉ា ពិសី កាប់បំផ្លាញឈើប្រណីតខុសច្បាប់
ខេត្តរតនគិរី ៖ ប្រភពពី ប្រជាសហគមន៍បានឲ្យដឹងថា ក្នុងពាក្យបណ្តឹងនោះ បានប្តឹងចំឈ្មោះឧកញ៉ាពីរនាក់ គឺឧកញ៉ា ថៃ និងឧកញ៉ា ពិសី ជាមេឈ្មួញរកស៊ី ដឹកឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេ ពីតំបន់នានា ក្នុងដែនជម្រកសត្វព្រៃលំផាត់ យកទៅស្តុកទុក…
លោក ពុធ សុខា ចាត់តាំងកម្លាំងគយចល័តដាក់ប៉ុស្តិ៍ជជុះគៀបជំរិតយកលុយផ្គើនអនុសាសន៏សមេ្តចនាយករដ្ឋមន្រ្តី
ខេត្តកំពង់ចាម៖ សព្វថ្ងៃនេះជំនាញគយចល័តរបស់លោកពុធ សុខា កំពុងតែដាក់ប៉ុស្តិ៍ជជុះយ៉ាងគគ្រឹកគគ្រេងនៅចំណុចថ្នល់ទទឹងក្នុងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមមិនឆ្ងាយប៉ុន្មានពីទីតាំងនៃប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលប្រចាំការ តាមផ្លូវជាតិលេខ៧ បានធ្វើសកម្មភាព រាប់ក្បាលឡានដឹកទំនិញ ឬឡានដឹកឈើ យកលុយតាមតែអំពើចិត្ត មិនខ្វល់ពីការកែទម្រង់អ្វីនោះទេ។ ហើយគេមិនដឹងថា តើប្រាក់ដែលបានមក ពីការរាប់ក្បាលឡានយកលុយ ត្រូវលោក ពុធ…
ប្រធានច្រកអន្តរជាតិបន្ទាយចក្រី ឃុបឃិតឲ្យក្រុមឈ្មួញ នាំចូលទំនិញគេច ពន្ធមិនខ្វល់ពីច្បាប់ទំលាប់
ខេត្តព្រៃវែង៖ នៅពេលមានផ្លូវល្អស្អាតតភ្ជាប់ពីច្រកព្រំដែនបន្ទាយចក្រីមកផ្លូវជាតិលេខ១ស្ថិតក្នុងទឹកដីស្រុកព្រះស្តេច ខេត្តព្រៃវែងភាគខាងកើតទន្លេមេគង្គ គេសង្កេតឃើញក្រុមឈ្មួញ ទាំងតូចទាំងធំ បានរកស៊ីដឹក ជញ្ជូនទំនិញ គ្រប់ប្រភេទមកពីវៀតណាមនិងមានការនាំចេញកសិផលយ៉ាងគគ្រឹកគគ្រេងផងដែរហើយលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងជាប្រធានច្រកបន្ទាយចក្រីរួមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលចុះទៅឈរជើងនៅតំបន់នោះកំពុងសុខស្រួលក្នុងការប្រមូលលុយពីក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់មកពីវៀតណាមជាពិសេសការនាំចេញកសិផលរបស់ឈ្មួញតូចតាច ក៏រងនូវការគាបជំរិត ដោយគ្មានការយោគយល់អ្វីឡើយ។ ក្រុមឈ្មួញមួយចំនួន បានអះអាងថា សព្វថ្ងៃនេះនៅច្រកបន្ទាយចក្រី មាននាំចេញនូវទំនិញច្រើនប្រភេទចុះទៅវៀតណាម ដូចជាស្រូវ…
ប្រធានការិយាល័យ ប្រឆាំងការជួញមនុស្ស ប៉េអឹមក្រុងរងការចោទប្រកាន់ ថា គាបសង្កត់ហាងម៉ាស្សា កោស ជប់យកលុយ
ភ្នំពេញៈ លោកសេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួញមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ពីសំណាក់ក្រុមអ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ក្នុងរាជធានីភ្នំពេញ ថាបានគាបសង្កត់ពួកគាត់ឲ្យបង់លុយប្រចាំខែ។ ក្រុមអ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ បានត្អូញត្អែរថា ពួកគាត់រកស៊ីគឺបានត្រឹមតែម៉ារស់សម្រាប់ចិញ្ចឹមកូនចៅ ហើយរកស៊ីសម្រាប់តែចិញ្ចឹមសមត្ថកិច្ចតែប៉ុណ្ណោះ ហើយបើពួកគាត់មិនបង់លុយឲ្យទេ គឺគេរករឿងមិនបានរកស៊ីទេ។…
ទីខ្មូតនិងទីប៉េអឹមកមកលោកនាយករដ្ឋមន្ត្រីព្រមានពីរឿងម៉ៅការ រត់ការក្លែងឯកសារនាំទំនិញក្រុមហ៊ុនធំៗបំបាត់ពន្ធរដ្អជាមួយគយជាច្រើនឆ្នាំ
ប្រភពពី ក្រុមហ៊ុនស្របច្បាប់ បានលួយបង្ហើប ប្រាប់ថាៈក្រុមហ៊ុន“ទីខ្មូត និងទីប៉េអឹម” គឺល្បីខ្លាំង ណាស់ខាងរត់ការ ឯកសារលួចពន្ធរដ្ឋ នរណាៗចង់នាំស្អីចូលក៏ដោយ និងចង់ មិនបាច់បង់ពន្ធគ្រប់ចំនួនត្រូវរត់ទៅរកទីខ្មូត ។ ប្រភពបន្តទៀតថាៈក្រុមហ៊ុន នេះ គឺអាចនាំទំនិញគេចពន្ធលោតឆ័ត្រមិនបង់ពន្ធរដ្ឋ…
មេប៉េអឹមក្រុងប៉ោយប៉ែត លោក ហម ម៉ុត ប្រមូលលុយពីទំនិញនិងបនល្បែងគ្រប់ប្រភេទ
ប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើនបានរាយការណ៍ថា លោក ហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតបាននឹងកំពុងរកស៊ីមុខជំនាញគ្រប់ជំពូកតែម្តង ក្រៅពីការពារសន្តិសុខជូនប្រជាពលរដ្ឋ បង្ក្រាបបទល្មើស គាត់ឆ្លៀតរកបទល្មើសសេដ្ឋកិច្ចខ្លួនឯង គាបសង្កត់ជំរិតពួកឈ្មួញរកស៊ីគ្រប់ប្រភេទ និង ពង្រាយមន្ត្រីជិតសិ្នទ្ធគ្រប់ច្រកល្ហក ដើម្បីប្រមូលលុយយកមកអភិវឌ្ឍនមុខដំណែងរបស់ខ្លួន។ ប្រភពខាងលើបានលើកឡើងថា នៅពេលលោក ហម…
Recent Comments