ប្រធានរតនាគារខេត្តស្វាយរៀង រងការចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ

លោកកៀក ស៊ាងហេង ប្រធានរតនាគារខេត្តស្វាយរៀង ត្រូវបាន​ថ្នាក់​ដឹក​នាំមន្ទីរអ​ង្គ​ភា​ព ជា​ច្រើន ក្នុងខេត្ត​ស្វាយ រៀ​ងចោទប្រកាន់​ថាៈ បាន​បង្ខំ​ឱ្យពួក​គាត់​ជា​ថ្នាក់​ដឹក​នាំ​មន្ទីរប្រធាន​រតនាគាររូបនេះ ទាមទារប្រាក់​ទឹកតែពីខ្ទង់ ប្រាក់​ជំពូក​ផ្សេងៗ របស់មន្ទីរ​អង្គភាពនានា​នៅ​ក្នុងខេត្តជាថ្នូរ​ និងការស៊ីញ៉េបើកប្រាក់ជូនមន្ទីរអង្គ​ភា​ពទាំងនោះ វិញ។

តាមសេចក្តីរាយ​ការណ៍​បានឱ្យដឹងថាៈនៅខេត្តស្វាយរៀងប្រាក់គ្រប់ជំពូករបស់​​ មន្ទីរអង្គ​ភាព​នានាក្នុងខេត្ត​ស្វាយ​រៀងលើកលែងតែប្រាក់ខែមន្ត្រីរាជការនិងគ្រូ​ បង្រៀនដែលមាន​ក្របខណ្ឌចេញគឺ មុនពេលបានប្រាក់មកចាយវាយ គឺមន្ទីរ អង្គភាពទាំងអស់ នៅក្នុងខេត្ត​ត្រូវចំណាយ​​ប្រាក់​ទឹកតែយ៉ាងតិចក៏៥%ទើប លោកប្រធានរតនាគារ កៀក ស៊ាង ហេង ស៊ីញ៉េស្សែក​បើកឲ្យ​។

ប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាគ្រូជាប់កិច្ចសន្យា ទាំងផ្នែកអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ​របស់​មន្ទីរអប់រំរួម​និង​ប្រាក់​ខែ​គ្រូ​ជាប់កិច្ចសន្យាផ្នែកពុទ្ធកសិក្សា របស់មន្ទីរ ធម្មការ និងសាសនា ក៏ត្រូវលោកប្រធានរតនាគារទាមទារ​ចំណែក​ដែរ​។

តាមប្រភពដដែលបានឱ្យដឹងថាៈ ដោយ សារតែអំពើពុករលួយ របស់ប្រធាន រតនាគារនោះ បាន​ធ្វើ​ឱ្យជម្ងឺ​ពុក​រលួយ​ បានឆ្លងចូល​មន្ទីរ​​អប់រំ ។នៅពេលថ្មីៗ នេះថ្នាក់ដឹកនាំមន្ទីរអប់រំ បានសម្រេចកាត់យកប្រាក់ខែគ្រូ​អក្ខរ​កម្មម្នាក់ មួយ ខែស្មើនិង១៤០០០០រៀល ពីគ្រូអក្ខរ កម្មប្រមាណជាង៥០នាក់ នៅទូទាំង ខេត្តស្វាយរៀង ដើម្បី​យក​ចំណាយលើ ការរត់ការដក​សាច់ប្រាក់ សម្រាប់បើក ជូនគ្រូអក្ខរ​កម្មទាំងនោះ ។ក្រៅពីមន្ទីរ អប់រំ គឺមន្ទីរធម្មការ និង​សាសនាក៏ ជួបបញ្ហាដូចគ្នានេះដែរ ដោយមន្ទីរធម្មការនិងសាសនា បានកាត់ប្រាក់ខែ គ្រូ​កិច្ចសន្យា នៅ​តាម​សា​លា​ពុទ្ធក ​សិក្សា​នានាអស់យ៉ាងច្រើន ពីគ្រូម្នាក់ៗ ដែលជាដើម​ហេតុ​ធ្វើឱ្យព្រះសង្ឃ និងគ្រហស្ថ ដែល​ជា​គ្រូ​បង្រៀន​នោះ​មានការថ្នាំងថ្នាក់ជាមួយ​និងប្រធាន​មន្ទីរ​ធម្មការយ៉ាងខ្លាំង។ លោកកៀក ស៊ាងហេង ប្រធាន​រតនា​គារ​ខេត្ត​ស្វាយ​រៀង មិនអាចសុំការបំភ្លឺបានទេ៕

06.03.8-150x150