មន្ត្រីអគ្គនាយករដ្ឋានពន្ធដា លាតត្រដាងពីភាពមិនប្រក្រតីរបស់ប្រធាននាយកដ្ឋានសវកម្មដែលទើបឡើងថ្មី ឈ្មោះរ័ត្ន មុនី
ភ្នំពេញ៖មន្ត្រី អគ្គនាយករដ្ឋានពន្ធដា ដែលមិនបញ្ចេញអត្តសញ្ញាណ បានផ្ញើលិខិតទៅកាន់ ខុទ្ធកាល័យនាយករដ្ឋមន្ត្រី, ក្រសួងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយ, ប្រតិភូពន្ធដា និងអ្នកសារព័ត៌មាន ដើម្បីលាត ត្រដាងអំពីករណីលោក រ័ត្ន មុនី ដែលជាប្រធាននាកយដ្ឋានសវនកម្មសហគ្រាសទើបឡើងថ្មី ទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួន…
លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់
ខេត្តកំពង់ចាម ៖ ក្នុងតំណែងជាប្រធានប៉ុស្តិ៍បឹងជ្រោង ដែលស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម លោក ធៀម ដែន ហៅតក់ កំពុងបំពេញការងារតាមរបៀបជិះសេះលែងដៃ ដែលក្នុងនោះ មានប្រភពចំណូលជាច្រើនដែលលោក ធៀម ដែន ហៅតក់…
តុលាការសម្រេចឃុំខ្លួន ជនសង្ស័យលួចព្រះបរមសារីរិកធាតុ
កណ្តាលៈ ក្រោយពីបញ្ចប់ការសួរនាំ អស់រយៈពេលពេញមួយថ្ងៃរួចមក នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នំា២០១៤ នេះ ចៅក្រមសាលាដំបូងខេត្តកណ្តាល លោកលឹម សុគន្ថា បានសម្រេចឃុំខ្លួនជនសង្ស័យ កែវ រស្មី ដែលលួចព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដាក់ពន្ធនាគារ…
លោកស្នងការរង តូច យន់ នៅប្រមូលលុយពីអ្នកដឹកជញ្ជូនឈើខុសច្បាប់
សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងភូមិសាស្ត្រស្រុកកែវសីមា និងស្រុកកោះញែក នៅតែមានសកម្មភាពលួចនាំឈើប្រណីតចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង ដឹកជញ្ជូនតាមរថយន្តយីឌុប និងរថយន្តកែច្នៃ ឆ្លងកាត់ព្រំដែនគ្មានការក្រែងញញើតអ្វីនោះទេ ហើយលោក តូច យន់ ជាស្នងការរងទទួលបន្ទុកការងារព្រំដែនមានសិទ្ធិធំធេងក្នុងការបង្ក្រាបឬបិទភ្នែកឲ្យក្រុមឈ្មួញនាំចេញឈើខុសច្បាប់គ្មាននរណាហ៊ាន មាត់ឡើយ ។ ហើយពេលខ្លះទៀតលោក…
អភិបាលខេត្ត និងមេព្រៃខេត្តកំពង់ចាមមិនបង្ក្រាបជំនួញឈើខុសច្បាប់ របស់ឈ្មួញឈើឈ្មោះ ជាម ម៉ាដែន (ហៅ តក់) និងឈ្មោះ ជួប ភារុំ (ហៅ លាភ)
កំពង់ចាមៈ លោកលន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍បណ្ដោយឲ្យឈ្មួញឈើគ្រាក់ៗ ដឹកជញ្ជូនឈើប្រណីតរាល់យប់ថ្ងៃ យកទៅស្ដុកទុកទាំងគំនរៗ នៅខាងក្រោយវត្តក្ដុល ឃុំអន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម…
លោកស្រី ងួន ធារី ប្រធានការិយាល័យគណនេយ្យបក្ខពួកនិយមនិងប្រព្រឹត្តអំពើពុករលួយ
ខេត្តក្រចេះ ៖ មន្ត្រីជាច្រើននាក់ បានលើកឡើងថា នៅក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ តាំងពីអំឡុងឆ្នាំ២០១២ រហូតមកដល់ ពេលបច្ចុប្បន្ននេះ លោកស្រី ងួន ធារី បានឡើងកាន់តំណែងជា ប្រធានការិយាល័យគណនេយ្យ គឺគាត់បានយកបក្ខពួករបស់ខ្លួន…
អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថា រាល់ថ្ងៃពួកគាត់ដឹកទំនិញឬកសិផលចេញទៅលក់នៅស្រុកយួន ក៏ដូចជាទំនិញនាំចូលមកលក់ចែកចាយក្នុងប្រទេសកម្ពុជា ត្រូវជំនាញគយបង្គាប់ឲ្យបង់ពន្ធទៅតាមច្បាប់ដែលបានកំណត់ ក៏ត្រូវតែបង់លុយឲ្យប៉ុស្តិ៍ជជុះរបស់សមត្ថកិច្ចនៅជាប់ព្រំដែន មិនតិចជាង១០កន្លែងនោះទេ ហើយពេលដឹកជញ្ជូនទំនិញចូលមកដល់ក្នុងប្រទេសកម្ពុជា ត្រូវបង់លុយឲ្យនគរបាលសេដ្ឋកិច្ចប្រចាំខេត្តនីមួយៗ ប្រសិនបើឆ្លងកាត់៣ខេត្ត គ្រាន់តែបង់ឲ្យនគរបាលសេដ្ឋកិច្ចខេត្តចំនួន៣កន្លែងបាត់ទៅហើយ នៅសល់នគរបាលសេដ្ឋកិច្ចក្រសួង ក៏មាន៣កន្លែង គឺទី១ នគរបាលសេដ្ឋកិច្ចកាន់ផ្នែកទំនិញ ហើយនគរបាលសេដ្ឋកិច្ចក្រសួង…
លោក អ៊ូ សុធី បើកភ្លើងខៀវអោយ ឧកញ៉ា ថៃ និងឧកញ៉ា ពិសី កាប់បំផ្លាញឈើប្រណីតខុសច្បាប់
ខេត្តរតនគិរី ៖ ប្រភពពី ប្រជាសហគមន៍បានឲ្យដឹងថា ក្នុងពាក្យបណ្តឹងនោះ បានប្តឹងចំឈ្មោះឧកញ៉ាពីរនាក់ គឺឧកញ៉ា ថៃ និងឧកញ៉ា ពិសី ជាមេឈ្មួញរកស៊ី ដឹកឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេ ពីតំបន់នានា ក្នុងដែនជម្រកសត្វព្រៃលំផាត់ យកទៅស្តុកទុក…
លោក ម៉ៅ ចាន់វិជ្ជា មេប៉ូលិសសេដ្ឋកិច្ចទទួលផែនកោះកុង គ្រប់ទឹកពីទំនិញបទល្មើសសេដ្ឋកិច្ច
រថយន្តកំពុងដឹកសាច់មាន់ និងជង្គង់មាន់ពីប្រទេសថៃតាមច្រកកោះកុងត្រូវប្រជាពលរដ្ឋបានរាយការណ៍ថា ជា របស់ឈ្មួញម្នាក់ឈ្មោះ ម៉ែ អាម៉េង ដែលមានខ្នងបង្អែកយ៉ាងក្រាស់ឃ្មឹកនៅពីក្រោយនៃការដឹកជញ្ជូននេះមិនដែលមាន សមត្ថកិច្ចណាចាប់ ឬហ៊ានឃាត់ឡើយ ។ ក្រៅពីនោះក្រុមអាជ្ញាធរក៏បានអះអាងថា ក្រុមប៉ូលិសក្រសួងដែលមានឈ្មោះ ម៉ៅ ចាន់វិជ្ជា ជាមេទទួលផែនបង្ក្រាប…
ប្រជាពលរដ្ឋ រស់នៅក្បែរបុរី ប៉េង ហួត បឹងស្នោ រងការលិចលង់ ខួបប្រាំង ខួបវស្សា
ភ្នំពេញ៖ ប្រជាពលរដ្ឋ បាននិយាយ ថា អ្វីដែលធ្វើឲ្យពួកគាត់ កាន់តែនឹកហួសចិត្តយ៉ាងខ្លាំងនោះគឺ ក្រៅពីអាជ្ញាធរបានបណ្ដោយឲ្យពួកឈ្មួញ បូមខ្សាច់ចាក់លុបបឹងធម្មជាតិ យកទៅធ្វើជាកម្មសិទ្ធិ ធ្វើឲ្យអស់អាងស្តុកទឹកតទៅទៀត និងធ្វើឲ្យលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សារួចហើយ អាជ្ញាធរ សង្កាត់ /…
មេឈ្មួញដ៏ល្បីឈ្មោះដឹកឈើប្រណិតឈ្មោះ អ៊ុក សារុំ និង ពុធ សុភក្រ័ ទៅលក់នៅវៀតណាមសមត្តកិច្ចមិនហ៊ានបង្រ្កាប
ខេត្តកំពង់ចាម:មេឈ្មួញប៉ាងនិង មេឈ្មួញពកការលួចដឹកជញ្ចូនឈើ ប្រណិតគឺបានលួច ដឹកជញ្ជូនចេញពីតំបន់ កន្ទួតជាប់ ព្រំប្រទល់ ខេត្តរតនះគិរីដើម្បីយកមក ឱ្យ មេឈ្មួញអ៊ុកសារុំនិង ដែលពុំក្លាចរអានូវអំណាច របស់ មេឈ្មួញពុធសុភ័ក្រាជរដ្ឋាភិ បាល ទើ្បយ។ ពួកគេបានកំពុងតែរកស៊ីខុសច្បាប់ដោយ…
ការបោះឆ្នោត នៅថៃ ត្រូវបានបញ្ចប់ នៅម៉ោង ១៥៖០០នាទី ថ្ងៃអាទិត្យ នេះ
បាងកក៖ ពលរដ្ឋថៃ បានចេញមកបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ នេះ បើទោះបីជា មណ្ឌលបោះឆ្នោត មួយចំនួន នៅទីក្រុង និងតាមបណ្តាខេត្តភាគខាងត្បូង ភាគច្រើនបំផុត ត្រូវបាន គេបិទដោយសារតែភាព ចលាចល…
លោក ឡេង ប៊ុណ្ណាត អាងខ្នងអភិបាលខេត្ត ប៊ុន លើត បើកដៃឲ្យឈ្មួញថែ នេសាទលើសមុទ្រយកលុយធ្វើមានធ្វើបានខ្លួនឯងនឹងបក្សពួក
ខេត្ដកោះកុង ៖ ក្នុងដែនសមុទ្រខ្មែរខេត្ដកោះកុងបានក្លាយទៅជាតំបន់នេសាទយ៉ាងអានាធិបតេយ្យគ្មានច្បាប់ទម្លាប់ពីអ្នកនេសាទជនជាតិថៃ ក្នុងមួយយប់ៗបានប្រមួលផលនេសាទ រាប់ពាន់តោនពីសមុទ្រខ្មែរ ក្រោមអំណាចអាជ្ញាធរខេត្តកោះកុង មានសេចក្តីរាយការណ៍មកថា ពាក់ព័ន្ធនឹងសកម្មភាពនេសាទខុសច្បាប់ភ្លូកទឹកភ្លូកដីរបស់ជនជាតិថៃរាប់សិបឆ្នាំមកហើយនេះ គឺស្ថិតក្រោមការចាត់ចែងយ៉ាងស្ងាត់ស្ងៀមរបស់ លោក ឡេង ប៊ុណ្ណាត ដែលជាមន្ត្រី ទទួល បន្ទុកការចុះបញ្ជីទូកនេសាទ និងជាប្រធានផ្នែកហេរញ្ញិក…
វន្នី អាងខ្លួនជាមន្រ្តីយោធារួម ទាំងលោក មែន វុទ្ធី ហៅ ធី ឡយ ដឹកឈើក្រញូង ដែលលោក ទា គឹម សុទ្ធ ចាត់តាំងឲ្យដើរប្រមូលលុយ
សៀមរាប ៖ ប្រភពចេញពីមន្ត្រីអង្គការសង្គមស៊ីវិល កាលពីកន្លងទៅធ្លាប់ បានអះអាងថា ប្រជា ពលរដ្ឋខ្មែរ មួយចំនួនបានទទួល រងនូវការ បាញ់ប្រហារជីវិត ពីសំណាក់ ទាហានថៃ នៅខណៈពេល ដែលពួកគាត់បានលួចចូល ទៅកាប់ឈើក្រញូង…
លោក ប៉ុល សៀង ពង្រាយនគរបាល សេដ្ឋកិច្ច ក្រសួងដាក់ប៉ុស្ដិ៍ តាមផ្លូវជាតិនិងផែស្ងួត យកលុយធ្វើមាន ធ្វើបាន ខ្លួនឯង
ប្រពភពីអ្នករត់ការឯកសារបាននិយាយថា សកម្មភាពដាក់មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឱ្យឈរជើងតាមបណ្ដាលខេត្ដ ក្លាយជាទម្លាប់ដ៏អាក្រក់ក្នុងការកៀបសង្កត់ជំរិតឈ្មួញ ក្រុមហ៊ុនទាំងអ្នករកស៊ីស្រប ច្បាប់ និងមិនស្របច្បាប់ឱ្យបង់ប្រាក់ តាមរយៈយក លិខិតបញ្ជាបេសកកម្មរបស់ថ្នាក់លើធ្វើជាការគំរាមកំហែង ខណៈមានតួនាទីចុះ ស៊ើបអង្កេតតាមដានរាល់បទល្មើសគេចពន្ធ ចំណីអាហារមានជាតិពុល បទល្មើស ឈើ រំលោភកម្មសិទ្ធិបញ្ញាជាដើម ។…
អំពើហិង្សាចាប់ផ្តើមផ្ទុះហើយនៅជុំវិញទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ៖ កងកម្លំាងប្រដាប់អាវុធចម្រុះនិងក្រុមបាតុករបានចាប់ផ្តើមផ្ទុះអំពើហិង្សាគប់ដុំថ្មដាក់គ្នាទៅវិញទៅមកហើយនៅម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៦ មរា ២០១៤នៅជុំវិញទីលានប្រជាធិបតេយ្យខាងក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជាស្ថិតក្នុងខណ្ឌដូនពេញ។សេចក្តីរាយការណ៏បានឲ្យដឹងថា នៅពេលនេះមានអ្នករងបួសទំាងសងខាង ប៉ុន្តែមិនទាន់មានតួលេខបឋមនៅឡើយទេ ៕
គប់គ្រាប់បែកចូលរោងការស្លាប់៩នាក់ របួស២៩ប្រុសស្រីនាក់
កំពង់ធំ: មនុស្សចំនួន៩នាក់(ស្រី២នាក់) បានស្លាប់ និង២៩នាក់(ស្រី៥នាក់)រងរបួសធ្ងន់-ស្រាល បន្ទាប់ពីជនមិនស្គាល់មុខ បានគប់គ្រាប់បែក ចូលវង់រាំនៃពិធីការមួយ ។ ទីតាំងកើតហេតុស្ថិតនៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ១០:៣០នាទី យប់ថ្ងៃទី២៥…
សមត្ថកិច្ចចម្រុះបិទផ្លូវទីលានប្រជាធិបតេយ្យ
នៅព្រលឹមស្រាងៗថ្ងៃអាទិត្យនេះ គេសង្កេតឃើញសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ មានប៉ូលិសចរាចរណ៍ ក្រុមបង្ក្រាបបាតុកម្ម និងក្រុមពាក់អាវស៊ីវិល ដែលពាក់មួកខ្មៅ បានឈរត្រៀបត្រា និងក់រនាំងដែកបិទផ្លូវនៅចំណុចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ និងផ្លូវមួយចំនួនទៀត ជុំវិញទីលានប្រជាធិបតេយ្យ ដោយមិនអនុញ្ញាតឲ្យនណាម្នាក់ចូលទៅកាន់ទីនោះទេ។ សមត្ថកិច្ចចម្រុះជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ និងដាក់របាំងបិទផ្លូវជុំវិញទីលានប្រជាធិបតេយ្យ…
លោកកឹមសុខាជួបសកម្មជននៅខេត្តកំពង់ចាមត្រូវបានរារាំង
ខេត្តកំពង់ចាម: នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋជាច្រើន បានឡោមព័ទ្ធសណ្ឋាគារ លាភ វីរក្សា នៅទីរួមខេត្តកំពង់ចាម ដែលលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្នាក់នៅ។ ចំណែកប្រជាពលរដ្ឋមួយក្រុមទៀត បានទៅរារាំងវេទិកាជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តកំពង់ចាម។នេះជាលើកទី២ហើយ…
ជញ្ជីងចល័តនិងសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ត្រូវប៉ាន់
សេចក្តីរាយការណ៍ ពីក្រុមអាជីវករ រកស៊ីដឹកដំឡូង ទៅលក់នៅប្រទេសវៀតណាម ប្រាប់ឲ្យដឹងថារបររស៊ីរបស់ពួកគាត់ សព្វថ្ងៃមិនសូវចំណេញនោះទេ ព្រោះត្រូវចំណាយបង់ លុយជូនក្រុមជញ្ជីងចល័ត របស់មន្ទីរសាធារណៈការខេត្ត ដែលដឹកនាំ ដោយ លោក ខឹម រមណី និងសមត្ថកិច្ច ច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ រួមមាននគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សាខាកាំកុង…
ក្រុ មជនបិទមុខបង្កើតឡើងដើម្បីប្រើអំពើហិង្សាលើប្រជារាស្រ្តស្លូតត្រង់
ការបង្កើតក្រុមមនុស្សបិទមុខដ៏សាហាវព្រៃផ្សៃឱ្យធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ឬយកញត្តិទៅដានៅតាមបណ្តាស្ថានទូតនានា កំពុងតែធ្វើឱ្យ ហ៊ុន សែន និងគណបក្សប្រជាជនកាន់តែបាត់បង់ការគាំទ្រពីពលរដ្ឋ។ ក្រុមជនបិទមុខទាំងនោះគឺជាឃាតកយ៉ាងសាហាវព្រៃផ្សៃ ព្រោះពួកគេបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់យ៉ាងឃោរឃៅ ដោយគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចណាឡើយ។ គេមិនដឹងថាក្រុមជនបិទមុខដ៏សាហាវទាំងនោះទទួលលុយពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងមួយថ្ងៃប៉ុន្មានម៉ឺនរៀលនោះទេ ទើបពួកគេហ៊ានលើកដំបង បំពង់ទីប និងដែកស្បែង វាយបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់យ៉ាងកំរោល។…
អំពើពុករលួយកើតឡើងជាចំហនៅកន្លែងធ្វើស្លាកលេខរថយន្ត របស់ មន្ទីរសាធារណការ រាជធានី
មានម្ចាស់រថយន្ត១០០០នាក់ រអ៊ូរទាំទាំង១០០០នាក់ ហើយបានខ្សឹបខ្សៀឲ្យអ្នកសារព័ត៌ដឹងថា នៅកន្លែងធ្វើស្លាកលេខរថ យន្តរបស់មន្ទីរសាធារណការរាជធានីធ្វើស្អីបន្តិចក៏លុយដែរ។ ម្ចាស់រថយន្តបានខ្សឹបថា លុយទិញ ឯកសារបំពេញបែបបទសំរាប់ធ្វើស្លាកលេខរថយន្តមួយគ្រឿងដំបូងបង់៩០ដុល្លា បន្ទាប់មកបង់លុយថ្លៃកាល់លេខម៉ាស៊ីន១០០០០រៀល។ បន្ទាប់មកទៀតទៅបិទស្លាកលេខបណ្តោះអាសន្នបង់១០០០០រៀលទៀត លុះពេលកឹបស្លាកលេខបង់២ម៉ឺនរៀលទៀត។ និយាយរួមធ្វើស្អីតែបន្តិចក៏ត្រូវបង់លុយដែរ ធ្វើឲ្យអ្នកទៅធ្វើស្លាកលេខ ស្ទើរងងឹងមុខ ព្រោះទារលុយច្រើនកន្លែង…
ឃុន រ៉ាន់ មេក្លោងគយបិទសំណុំរឿងកាកសំណល់ ?
ប្រភពពីខេត្តកំពង់ចាម បានឱ្យដឹងថា ទំនិញគ្រឿងជជុះ ដែលគេសង្ស័យផ្ទុកសារធាតុវិទ្យុសកម្ម ចំនួន ៣ទូ នៅមាត់ ច្រកត្រពាំងផ្លុងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជាឱ្យក្រុមហ៊ុននាំចូលដឹកចេញទៅប្រទេសវៀតណាមវិញ ហើយ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ១៧…
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សៃ
ខេត្តស្ទឹងត្រែង ៖ ជនរងគ្រោះម្នាក់ឈ្មោះ ឆាយ ប៊ុន ភេទប្រុស អាយុ ៥៩ឆ្នាំនៅភូមិ-ឃុំថាឡា ស្រុកថាឡាបរិវាត់ខេត្តស្ទឹងត្រែង បានទទូចហៅអាជ្ញាធរខេត្តឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ដែលកំពុងរងគ្រោះចំនួន៥នាក់ ត្រូវលោក ស័ក្តិប្រាំ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ធ្វើទារុណកម្មវាយដុំយ៉ាងកម្រោលគ្មានកំហុស…
លោក ឆាយ សុខា ហៅកុកពង្រាយមន្ត្រីដាក់ប៉ុស្តិ៍ជជុះ
ប្រជាពលរដ្ឋជាអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថាលោក ឆាយ សុខា ហៅកុក ដែលមានអំណាច បានពង្រាយមន្ត្រីក្រោមឱវាទឲ្យដាក់ប៉ុស្តិ៍ជជុះ ចំនួន៥កន្លែង រួមមានទី១ គល់ស្ពានជ្រាវ ២.ត្រពាំងថ្ម ៣.ឃុំដារ ក្នុងស្រុកមេមត់ ៤.ជិតផ្សារសួង និង៥ នៅលើផ្លូវជាតិលេខ…
លោក សម រង្ស៊ីចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក ជាវិជ្ជា
ភ្នំពេញ៖ ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី នឹងចូលរួមគោរពវិញ្ញាន្ធក្ខ ន្ធ អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។លោក សម រង្ស៊ី…
អ៊ី ឈាន រកមុខមន្ត្រីដែលទម្លាយ រឿងពុករលួយ លោក អ៊ុក វណ្ណច័ន្ទ និង លឹម សម្បត្តិ
រាជធានីភ្នំពេញ ៖ តាមប្រភពមន្ត្រីគយច្រកព្រំម្នាក់ បានអោយដឹងថា លោក អ៊ី ឈាន បានចាត់ចែងអោយស៊ើប រកមុខអ្នកទម្លាយរឿងពុករលួយ អស់រយៈពេល ២សប្តាហ៍មកហើយ ដោយប្រកាសជូនរង្វាន់ ចំពោះអ្នកដែលផ្តល់សាវតាគយ ដែលបានរាយការណ៍ ជូនអ្នកសារព័ត៌មានទៀតផង។…
Recent Comments