ខេត្តកំពង់ចាម: នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋជាច្រើន បានឡោមព័ទ្ធសណ្ឋាគារ លាភ វីរក្សា នៅទីរួមខេត្តកំពង់ចាម ដែលលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្នាក់នៅ។ ចំណែកប្រជាពលរដ្ឋមួយក្រុមទៀត បានទៅរារាំងវេទិកាជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តកំពង់ចាម។នេះជាលើកទី២ហើយ ដែលក្រុមប្រជាពលរដ្ឋ បានទៅរារាំង វេទិកាជួបជុំរបស់គណបក្សសង្គ្រោះជាតិ។ លើកដំបូង កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅស្រុកស្អាង ខេត្តកណ្តាល។
ក្នុងពេលលោកសមរង្ស៊ី កំពុងស្ថិតនៅក្រៅប្រទេស នាពេលនេះ លោកកឹមសុខា ត្រូវចុះខេត្តជួបសកម្មជន។
Recent Comments