សមត្ថកិច្ច​និងមន្ត្រីអា​ជ្ញាធរខេត្ត​ត្បូងឃ្មុំមិនហ៊ា​នបង្រ្កាប​ល្បែងស៊ីស​ងខុសច្បា​ប់កើត​ឡើ​ង​យ៉ាងពេញ​បន្ទុក

ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិទួលខ្សាច់ ឃុំទន្លេបិទ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  បានឲ្យដឹងថា  នៅចំណុចទួលខ្មោច ភូមិទួល ខ្សាច់  មានបុគ្គលម្នាក់ឈ្មោះ ហាន  បើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង ទ្រង់ទ្រាយធំក្នុងព្រៃ ប្ញស្សីយ៉ាងរលូន ព្រោះគ្មា នមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណា ចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋក្នុងភូមិខ្នា  ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក៏បាន ឲ្យ ដឹងដែលថា ក្នុងមូលដ្ឋានពួកគាត់ឈ្មោះ ហាន បើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង យ៉ាងសុខស្រួល ដោយសារមានកា រឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។ ចំណែកលោក បែន រ័ត្ន ស្នងការនគរ បាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំ ងអស់ចំពោះបទប ញ្ជារបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ក្នុងការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គម។

ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នតាមបណ្តាឃុំមួយចំនួនក្នុងស្រុកត្បូងឃ្មុំ មានបើកលេងល្បែងបញ្ជល់មាន់​និងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់​ដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ។ ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកត្បូងឃ្មុំ ជាបន្ទាន់។

តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ និងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា​ ចាប់តាំងពីឈ្មោះ ហាន​ បើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង ក្នុងមូលដ្ឋានពួកគាត់គឺបទ ល្មើសផ្សេងៗជាពិសេសអំ ពើចោរកម្មនិងបទល្មើស គ្រឿងញៀនមានការកើនឡើងគួរឲ្យភ័យខ្លាច។ ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បា ប់រាលដាលកាន់តែ ខ្លាំងបន្ទាប់ពីលោក​ បែន រ័ត្ន ទទួលបានតំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ហើយលោក ជាម ច័ន្ទសោភ័ណ ទទួលបានតំណែងជាអភិបាលខេត្តត្បូងឃ្មុំ រួចមក។ ជាក់ស្តែងបច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅក្នុងស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការបង្ក្រាបនៅឡើយទេ។មានត

80039005_486863455283497_4391900065011073024_n 81789136_2731507690298116_3225304874887413760_n