ប្រភពដែលស្និទ្ធនឹងមេឈ្មួញឈ្មោះ ទេព សារិទ្ធ បានបង្ហើបឲ្យដឹងថា ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ជាមន្ត្រីជា ន់ខ្ពស់ ក្នុង ខេត្តព្រៃវែង ទើបអាចបង្កើតចំណតរថយន្តនៅច្រកបន្ទាយចក្រី ហើយគាបយកលុយ ពីក្រុមឈ្មួញនិងក្រុម អាជីវករ ដឹក ជញ្ជូន ស្រូវទៅលក់ឲ្យឈ្មួញយួន មិនខុសពីកុងត្រូលជជុះនោះទេ។ ប្រភពខ្លះបានលើកឡើងថា លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ទំនងទទួលបានផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ទេព សារិទ្ធ មួយផ្នែកណានោះផងដែរ ទើបបណ្តោយឲ្យឈ្មួញរូបនេះ គាបយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនយ៉ាងកំរោល។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលពិនិត្យ ឡើង វិញជាបន្ទាន់ ព្រោះមន្ត្រីអាជ្ញាធរខេត្តព្រៃវែងកំពុងឃុបឃិតឲ្យឈ្មួញខិលខូច ហុតឈាមអ ង្កៀមឆ្អឹងប្រ ជាពលរដ្ឋយ៉ា ងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់។
ករណីម្ចាស់ចំណតរថយន្តនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះសេ្តច ខេត្តព្រៃវែង ក្នុងមួយរថយន្តពី១០០០០រៀល ទៅ ២០០០០រៀល គឺជារឿងកើតឡើងយូរមកហើយ ប៉ុន្តែលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធក្នុងខេត្តព្រៃវែ ង មិនចាត់វិធានការទប់ស្កាត់អំពើអាក្រក់របស់មេឈ្មួញ ទេព សារិទ្ធ នោះទេ។ បើតាមប្រភពខ្លះបាន ឲ្យដឹងថាមេឈ្មួញ ទេព សារិទ្ធ ម្ចាស់ចំណតរថយន្តនៅច្រកបន្ទាយចក្រី អាងមានខ្នងបង្អែកជាមន្ត្រី ធំៗនៅក្នុងខេត្តព្រៃវែងទើ បហ៊ានគៀបយកលុយពីក្រុមឈ្មួញក្រុមអាជីវករដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនតាមច្រកបន្ទាយកចក្រី ស្រេចតែអំពើចិត្ត។
កាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយសារអត់ទ្រាំនឹងទង្វើរបស់មេឈ្មួញឈ្មោះ ទេព សារិទ្ធ ត៏ទៅទៀតលែ ងបានទើបក្រុ ម ឈ្មួញនិងអាជីវករ ធ្វើបាតុកម្មនៅចំណតរថយន្តរបស់ឈ្មួញម្នាក់នេះដោយដាក់រថយន្តបិទផ្លូវ និងប្រមូលសម្ពារៈផ្សេងៗពីក្នុងស្នាក់ការចំណតរថយន្តមកដុតឆេះសន្ធោសន្ធៅ។ ក្រុមឈ្មួញនិងក្រុមអាជីវករបានទា មទារឲ្យមេឈ្មួញឈ្មោះ ទេព សារិទ្ធ ដកចំណតរថយន្ត ចេញពីទីនេះហើ យឈប់គៀបយ កលុយពីពួកគេ យ៉ាងកំរោលតទៅ ទៀត ព្រោះមុខរបររ បស់ពួកគេនៅសល់ផលចំណេញតិចតូចបំផុត។ បើតាមក្រុមឈ្មួញនិង ក្រុមអាជីវករបានបញ្ជា ក់ថាកាលពីឆ្នាំមុនៗពួកគេដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនយ៉ាងរលូន ទើបតែនៅឆ្នាំ២០១៩ ស្រាប់តែមេឈ្មួញឈ្មោះ ទេព សារិទ្ធ មកបង្កើតចំ ណតរថយន្តចាប់ផ្លូវកៅស៊ូ ចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីច្រកព្រំដែនហើយគាប យកលុយពីពួ កគេស្រេចតែអំពើចិត្ត។
Recent Comments