លោក​ ប៊ុន សុធី​ មេរដ្ឋបា​លព្រៃឈើ​ខេត្តកំព​ង់ធំបណ្តោយឲ្យ​បទល្មើស​ព្រៃឈើ

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុង ឃុំទំរីង បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើដឹកអុស បន្តិចបន្តួចត្រូវមន្ត្រី រដ្ឋបាល ព្រៃ ឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបដោយគ្មានយោគ យល់ឡើយ។ ប៉ុន្តែនៅពេលដែលឈ្មួញ ប្រើ ប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាងគគ្រឹកគគ្រេងមិនឃើញម ន្ត្រីរដ្ឋបាលព្រៃ ឈើ ស្រុក សណ្តាន់ ដែលជាបក្ខពួកលោក  ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ  ចាត់វិធានការបង្រ្កាបទាល់តែ សោះ។ ទន្ទឹមនឹ ងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណ ត់របស់មន្រ្តីរដ្ឋបាលព្រៃ ឈើ ក្រោម ការគ្រប់គ្រងរបស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏ដូចជាសមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀ តទើ  បអ្វីៗអាចប្រ ព្រឹត្តទៅយ៉ាងរលូន។

ប្រភពពីប្រជាពលរដ្ឋនៅឃុំទំរីង  ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើន នាក់នៅតែ ធ្វើស កម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងមូលដ្ឋានពួកគាត់ដោ យគ្មានមន្ត្រី ជំនាញឬស មត្ថកិច្ចពាក់ ព័ន្ធណាចា ត់វិធានការ បង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញ ពីចំណុចភូមិស្រែប្ញ ស្សី ឃុំទំរីង ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានយ៉ាងរលូនគ្មានញញើតអ្វីឡើយ។ តាមការអះអាង ពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំទំរីង ស្រុកសណ្តាន់ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុ បឃិតបើកដៃពីមន្ត្រីរ ដ្ឋបាលព្រៃឈើនៅស្រុកសណ្តាន់ ទេនោះ គឺគ្មានឈ្មួញណាអាច ដឹកជញ្ជូនឈើ ចេញពី ស្រុកស ណ្តាន់បានទេ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិ ងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់តំណែងជាមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជំនួសលោក តឹប ញាតា រួចមកគឺប ទល្មើសដឹក ជញ្ជូនឈើចេញពីតំ បន់ព្រៃឡង់នៅតែ កើតឡើងយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីបរិស្ថាន ប្រចាំតំបន់ព្រៃ ឡង់ដែលស្ថិត ក្រោមការ គ្រប់គ្រងរប ស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏ជាអ្នកឃុបឃិតឲ្យ ឈ្មួញកាប់ឈើនិងដឹក ជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងមហន្តរាយផងដែរ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ លើសនេះទៅទៀត គឺលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះឈ្មួញធំៗសុទ្ធតែយកលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ធ្វើជាបង្អែក។បឋម

82198820_879709239152731_2022012500639219712_n81855288_528769927728527_4700835645273145344_n