ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថា មេគយធំៗក្នុងខេត្តកណ្ដាល គឺជាបង្អែករឹងមាំរបស់មេឈ្មួញ សុខ ថៃ ទើបឈ្មួញរូបនេះអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ មកស្តុកទុកនៅទីតាំងផ្ទះលេខ០៤៨ ផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយគ្មានការរំខាន។ ទីតាំងស្តុកទំនិញទី២របស់មេឈ្មួញ សុខ ថៃ នៅតាមផ្លូលេខ២១បេ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយមិនដែលមានមន្ត្រីគយឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅក្បែរទីតាំងស្តុកទំនិញរបស់មេឈ្មួញ សុខ ថៃ នោះឡើយ។ ដូច្នេះហើយទើបមានការរិះគន់ថា មេគយធំៗក្នុងខេត្តកណ្ដាល ក៏ដូចជាមន្ត្រីគយចល័តខេត្តកណ្ដាល បានចាត់ទុកមេឈ្មួញ សុខ ថៃ ព្រមទាំងបក្ខពួកជាប្រភពចំណូលរបស់ពួកគេ ទើបឃុបឃិតឲ្យមេឈ្មួញ សុខ ថៃ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ មកស្តុកទុកក្នុងឃ្លាំង២កន្លែងនៃក្រុងតាខ្មៅ យ៉ាងសុខស្រួល។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ សុខ ថៃ (ឧកញ៉ា សុខ ថៃ) នៅតែបន្តៃសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមច្រកព្រំដែនខេត្តតាកែវ និងខេត្តកណ្ដាល ចូលមកស្តុកទុកក្នុងឃ្លាំងជាច្រើនកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីគយតាមច្រកព្រំដែន និងគយចល័តតាមដងផ្លូវក្នុងខេត្តតាកែវ និងខេត្តកណ្ដាល ទេនោះគឺមេឈ្មួញ សុខ ថៃ មិនអាចដឹកទំនិញមកដល់គោលដៅបានឡើយ។ ប្រការនេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ព្រោះសកម្មភាពរបស់មេឈ្មួញ សុខ ថៃ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីឈ្មួញមួយចំនួនដែលស្និទ្ធនឹងមេឈ្មួញ សុខ ថៃ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ សុខ ថៃ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ចូលមកស្តុកទុកក្នុងឃ្លាំងច្រើនកន្លែងនៅក្រុងតាខ្មៅ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ក្រុមមន្ត្រីគយពុករលួយនៅខេត្តតាកែវ និងខេត្តកណ្ដាល។ ទន្ទឹមនឹងនេះមេឈ្មួញ សុខ ថៃ ក៏នាំទំនិញចូលតាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល រួចដឹកជញ្ជូនមកស្តុកទុកក្នុងឃ្លាំងនៅក្រុងតាខ្មៅ យ៉ាងសុខស្រួលមុនពេលទៅតាមទីផ្សារក្នុងខេត្តកណ្ដាល ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។ ប្រភពស្និទ្ធនឹងមេឈ្មួញ សុខ ថៃ បានឲ្យដឹងថា ឈ្មួញរូបនេះឃុបឃិតបង់លុយលើតុ ក្រោមតុ ឲ្យមន្ត្រីគយតាមច្រកព្រំដែន ក៏ដូចជាមន្ត្រីគយចល័តនៅខេត្តតាកែវ និងខេត្តកណ្ដាល ទើបជំនួញរបស់គេក្នុងការនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់អាចប្រព្រឹត្តទៅដោយរលូន។មានត
Recent Comments