លោក​ ជុំ​ សំនិត​ប្រធានសា​ខាព​ន្ធដារ​ខេត្តឧ​ត្ដរមាន​ជ័យប្រ​ព្រឹត្តអំពើពុ​ករលួយកា​ន់តែខ្លាំ​ង

ប្រភពពី​មន្ត្រី​ពន្ធដារ​ក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ជុំ សំ​និ​ត បាន​ឲ្យ​ដឹងថា អំពើពុករលួយ​ខ្លាំងក្លា​របស់លោក ជុំ សំ​និ​ត គឺ​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​យាម​ប្រជាពលរដ្ឋ​តាមរយៈ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ឬ​បង់ពន្ធ​ផ្សេងៗ​ដោយ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់​តាម​ការសម្រេច​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ព្រោះ​ពេលខ្លះ​លោក ជុំ សំ​និ​ត តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ដល់​ទៅ​៥០០០​ដុល្លារ ប៉ុន្តែ​នៅក្នុង​បង្កាន់ដៃ​ដាក់​ត្រឹម​១០​លាន​រៀល​ប៉ុណ្ណោះ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ផងដែរ​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត អាង​មាន​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ​លោក ជុំ សំ​និ​ត នៅតែ​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត តែង​ចំអក​ឲ្យ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន ហើយ​ទន្ទេញ​ឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គង់ វិបុល ជាប់មាត់​តែម្ដង​ដើម្បី​បង្ហាញថា ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កំពុង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង។បឋម

72607027_2592306817530037_1468192200285224960_n 035F5974-FC49-49CF-A3F2-F0F69ECF1EA9