ល្បែង​ស៊ី​សងកើត​ឡើងយ៉ា​ងរាលដា​លនៅ​ក្រុង​ប៉ោយ​ប៉ែត

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ល្ហុង សង្កាត់​និមិត្ត បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ខាងក្រោយ​សាលាបឋមសិក្សា​សុខសាន្ត មាន​គេ​បើក​ល្បែងស៊ីសង​ខុសច្បាប់ហើយ​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​មាន​៤​នាក់ ទី​១-​ឈ្មោះ ម៉េង ជា​អតីតមន្ត្រី​អាវុធហត្ថ​, ទី​២-​ឈ្មោះ ជាង ហៅ​គុជ​, ទី​៣-​ឈ្មោះ ភារ​ម្យ និង​ទី​៤-​ម្ចាស់ផ្ទះ​ឈ្មោះ ញ៉​ក់ ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ល្ហុង បាន​ឲ្យ​ដឹងថា ល្បែង​អាប៉ោង​និង​បៀរ​ត្រូវបាន​គេ​បើក​លេង​យ៉ាង​រលូន ហើយ​ក្នុង​មួយ​ក្ដារៗ​មាន​អ្នកចាញ់​អស់​រាប់លាន​រាល ឬ​រាប់រយ​រាប់ពាន់​ដុល្លារ​។ តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​និមិត្ត ឬ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ចុះទៅ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុងភូមិ​អូរ​ល្ហុង នោះឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​សង្កាត់​និមិត្ត ក៏ដូចជា​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុងភូមិ​អូរ​ល្ហុង សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នោះឡើយ​។ ផ្ទុយទៅវិញ​ទំនងជា​មេ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ទទួលបាន​ផលប្រយោជន៍​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ឃុំ​អូរ​ល្ហុង ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​អនាធិបតេយ្យ​។​

​ តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​និមិត្ត បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ល្បែង​អាប៉ោង​និង​បៀរ​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុងភូមិ​អូរ​ល្ហុង រួចមក​គឺ​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សម្ងំ​ស្ងាត់ឈឹង​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ដល់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​សង្កាត់​និមិត្ត ហើយ​គួរ​ចាត់វិធានការ​លើ​សមត្ថ​កិច្ច​និង​មន្ត្រី​អាជ្ញាធរ​ដែល​អសកម្ម​ផងដែរ​។ ដោយហេតុថា ការដែល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក គឺជា​ការបំពាន​ទៅលើ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​យ៉ាង​ងងើល ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ។(មានត)

72559673_476299839623597_9015136066541191168_n 73014515_714374699076108_8241762385249959936_n