លោក ម៉ា​ សំអាតប្រធានសា​ខាពន្ធដារ​ខេត្តពោធិ៍សា​ត់ប្រព្រឹត្តអំពើពុ​ករលួយយ៉ា​ងពេញប​ន្ទុក

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ា សំអាត ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹងនេះ​អំពើពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។ ឥឡូវនេះ​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ និង​បក្ខពួក​២​នាក់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ចាប់ខ្លួន​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​លោក ម៉ា សំអាត បែរជា​អាច​គេច​ផុតពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​។

ទោះបី​បណ្ដាញ​ព័​ត៌​មា​នានា​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ម៉ា សំអាត កាន់តែ​បានចិត្ត ហើយ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ជាពិសេស​ទាក់ទង​ទៅនឹង​ការបង់ពន្ធ​ដីធ្លី អចលនទ្រព្យ យ៉ាង​ងងើល​តែម្តង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទ​ប​ស្កាត់​អំពើពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ ជាបន្ទាន់ ព្រោះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ា សំអាត ជា​រឿង​មិនអាច​បិទបាំង​បាន​នោះទេ​។

​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​លោក ម៉ា សំអាត និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក តាមរយៈ​ការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​បង់ពន្ធ​ដីធ្លី​អចលនទ្រព្យ ឬ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​ជាដើម​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ម៉ា សំអាត មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​លោក លៀម ប៊ុន​រឿន ដែលជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ផងដែរ ព្រោះ​មន្ត្រី​រូបនេះ​ល្បីល្បាញ​ខាង​ពុករលួយ​ប្រមាណ​ជិត​២​ឆ្នាំ​មកហើយ​។ មន្ត្រី​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា ចាប់តាំងពី​លោក ម៉ា សំអាត ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ គឺ​លោក ម៉ា សំអាត ពង្រឹង​បណ្ដាញ​ពុករលួយ​យ៉ាង​ពេញបន្ទុក។(មានត)

67967850_2421540431462746_7650396039140081664_n 67806448_908562636162070_3281659149368164352_n-1