ក្រុម​ហ៊ុ​នល​ក់សំបុ​ត្រអង្គ​ររបស់​លោ​ក​ សុខ​គង់ ​កំពុងរឹ​តត្បិ​តសេ​រីភាព​អ្នក​រតតា​ក់​ស៊ី

អ្នក​រត​រឺម៉ក​ រត​ឡាន ដឹក​ភ្លៀវ​ទេស​ចរណ៍ នៅ​ខេត្ត​សៀម​រាប បាន​ត្អូញ​ត្អែថា ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អោយ​ភ្ញៀវ​ទេស​ចរណ៍​ បាន​រឹត​ត្បិត​តម្រូវ​អោយ​ពួកគាត់​បើក​បរ​ទៅ​តាម​ផ្លូវ​ដែល​គេ​កំណត់​អោយ ដែល​ធ្វើ​អោត​ប៉ះ​ពាល់​ដល់​ពេល​វេលា ថវិការ​ចំ​ណាយ ជា​ពិសេស​គឺ​​បុគ្គ​លិក​ក្រុម​ហ៊ុននេះ ហាក់​កំ​ពុង​ប្រើ​យុទ្ធសាស្រ្ត​៣ឆ្នាំ៨ខែ​ម្ភៃថ្ងៃទៅ​លើ​ពួកគាត់។

កាល​ពី​ថ្ងៃទី​២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក​ ផ្លុង-រ៉េត អ្នក​រតតាក់​ស៊ី​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​រត​តាក់​ស៊ី​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា  នៅ​ម៉ោង​៨និង​៣០​នាទីព្រឹក​ថ្ងៃ​ខែ​ខាង​លើ​ លោក​បាន​នាំ​ភ្ញៀវ​បរ​ទេស​ជន​ជាតិ​ ជប៉ុន ចំ​នួន​៣នាក់​ទៅ​កម្សាន្តឯ​ប្រា​សាទ​ព្រះ​វិហ៊ារ ឯខេត្ត​ព្រះវិហ៊ារ​ដោយ​ឆ្លង​កាត់​តាម​ ផ្លូវ​លេខ​៦០​ម៉ែត្រ ខេត្ត​សៀម​រាប លុះ​ដល់​កន្លែង​ឆែក​សំ​បុត្រ​កែង​ផ្លូវ​៦០ម៉ែត្រ លោក​បាន​ឈប់​រថ​យន្ត​ជំ​រាប់​អ្នក​ឆែក​សំ​បុត្រ​ថា លោក​នាំ​ភ្ញៀវ​ទៅ​ប្រាសាទ​ព្រះវិហារ។ អ្នក​លក់​សំ​បុត្រ​ក៏​ឆ្លើយថា ពូអញ្ជើញចុះ។

លុះ​លោក​បន្ត​ដំ​ណើរ​ដល់​ចំ​ណុច​ប្រាសាទ បន្ទាយ​សំ​រ៉ែ ក្នុង​ឃុំ​ព្រះ​ដាក់​ ស្រុក​អង្គរ​ធំ ស្រាប់​តែ​ឃើញ​អ្នក​ឆែក​សំ​បុត្រ​ម្នាក់​ចេញ​មក​ឃាត់​រថ​យន្ត​របស់​លោក ហើយ​សួរថា ហេតុអ្វី​លោក​បើ​ក​បរ​ផ្លូវ​នេះទៅវិញ? លោក​រ៉េត​ឆ្លើយ​ថា លោក​នាំ​ភ្លៀវ​ទៅ​ប្រាសាទព្រះវិហារ។ អ្នក​ឆែក​សំ​បុត្រ​រូប​នោះ​តប​វិញ​ថា គេ​មិន​អោយ​លោក​បើក​បរ​តាម​ផ្លូវ​នេះ​ទេ ព្រោះ​នៅ​លើ​ខ្នង​ភ្នំ​បូក​មាន​ប្រាសាទ​ គេ​ខ្លាច​លោក​នាំ​ភ្លៀវ​ទៅ​មើល​ ដោយ​មិន​បាន​ទិញ​សំ​បុត្រ។ បុរស់​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ រូប​នោះ​បន្ថែមថា ថ្នាក់លើ​​អោយ​លោក​ឯង​បក​ឡាន​ថយ​ក្រោយ បើក​តាម​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​វិញ ជា​ស​វាង​មាន​រឿង​វែង​ឆ្ងាយ លោក​ត្រូវ​តែ​បក​ក្រោយ​ជា​ដាច់ខាត។ លោក​ ផ្លុង-រ៉េត បក​ស្រាយ​ប្រាប់​អ្នក​ឆែក​សំ​បុត្រ​នោះ​ថា មូល​ហេតុ​ដែល​លោកបើក​បរ​តាម​ផ្លូវ​ជើង​ភ្នំ​បូក​នេះព្រោះ ទី១-វា​ស្ងាត់​ពុំ​សូវ​មាន​រថ​យន្ត​បើក​បរ ទី២-វា​ជា​ផ្លូវ​កាត់​សំ​ដៅ​ទៅ​ផ្លូវ​លេខ​៦៧​ ឬផ្លូវ​ហៃវ៉េ ទី៣-ផ្លូវ​កាត់​វា​អាច​ចំ​នេញ​ពេល​វេលា និង​ចំ​ណេញ​សាំងឡានខ្លះៗដែរ ទី៤-តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ពេល​ព្រឹក​ មាន​រថ​យន្ត​ច្រើន​បន្ត​គ្នាដាច់​កន្ទុយ​ភ្នែក ដែល​អាច​យឺ​យាវ​ខក​ខាន​ពេល​វេលា​ភ្លៀវ​របស់​លោក។​ លោក​រ៉េ​ត​បាន​សន្យា​ជា​មួយ​អ្នក​ឆែក​សំ​បុត្រ​នោះថា បើ​លោក​លួច​នាំ​ភ្ញៀវ​មើល​ប្រាសាទលើ​ខ្នង​ភ្នំ​បូក​ លោក​សុខ​ចិត្ត​អោយ​គេ​ចាប់​ឡាន​លោក​យក​ទៅ​ដុត​ចោល​ក៏បាន​។

តែ​ទោះ​ជា​មាន​ការ​អង្វ​រ​ ឬសន្យា​យ៉ាង​ណាក៏​អ្នក​ឆែក​សំ​បុត្រ​រូប​នោះនៅ​ប្រើ​ពាក្យ​ដដែលគឺ បកក្រោយ​ទៅ​ជាស​វាង​មាន​បញ្ហាកាន់​តែវែង​ឆ្ងាយ ព្រោះ​នេះ ជា​បញ្ជា​របស់​ថ្នាក់លើ។

លោក​រ៉េត​បាន​អោយ​ដឹង​ទៀត​ថា ភ្លៀវ​ដែល​ជិះ​ក្នុង​រថ​យន្ត​របស់​លោក​ទាំង​៣នាក់​ហាក់​មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំ​ហើយ​សួរ​លោកថា តើ​លោក​រ៉េត​ឯង​មាន​កំ​ហុស​អីឬ? រថ​លោក​បុកគេ​ ឬ​លួច​ប្លន់​ទ្រព្យ​សម្បត្តិគេ បាន​ជា​គេ​ឃាត់​រថ​យន្ត​លោក​មិន​អោយ​ទៅ​មុខ​ដូច្នេះ? លោក​ប្រាប់​ភ្លៀវ​ថា ទេគេ​មិន​អោយ​យើង​បើបរ​ផ្លូវ​កាត់។

លោក​រ៉េត​បាន​ហៅ​ការ​ឃាត់​រថ​យន្ត​លោក អោយ​បើក​បរ​តាម​តែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ​នេះថា ជា​ចរិត​ប៉ុល​ពត​កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ ឆ្នាំ​១៩៧៩ ដែល​តែ​ង​តែ​ប្រើ​ភាសា​បង្គាប់ បញ្ជា រឹត​ត្បឹត​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​របស់​អ្នក​ដទៃ។ ហើយ​លោក​បាន​បន្តថា នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​តំ​បន់​ប្រាសាទ​បុរាណ សុទ្ធ​តែ​មាន​កន្លែង​ឆែក​សំ​បុត្រ គ្រប់​ច្រក​ចេញ​ចូ​ល​នៃ​ខ្លោង​ទ្វារ​ប្រាសាទ សុទ្ធ​តែ​មាន​អ្នក​យាម​ចាំ​ឆែក​សំ​បុត្រ ចុះ​ម្តេច​មិន​ចាំ ចាប់​អ្នក​ដែល​នាំ​ភ្ញៀវ​អត់​សំ​បុត្រ​ដាក់​គុគទៅ តើ​អ្នក​ទាំ​ងនោះ​ឈរ​ដូច​ទីង​មោង​ ឬយ៉ាង​ណា?

លោក​ ផ្លុង-រ៉េត និង​អ្នក​រត​ រឺម៉ក រត​ឡាន​នៅ​ខេត្ត​សៀម​រាប​សូម​អំ​ពាវ​នាវ​ទៅ​លោក  សុខ-គង់​ ដែល​ជា​ថៅកែ​គ្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ មេត្តា​នែនាំ​កូន​ចៅ​ក្រោម​ឱវាត​ របស់​លោក កុំ​អោយ​ប្រើ​ចរិត​ពលពតត​ទៅ​ទៀត ព្រោះ​នេះ ជា​សម័យ លទ្ធិប្រ​ជា​ធិប្បតេយពហុបក្ស មិន​សម័យ​ខ្មែរ​ក្រហម ឬគុម្មនីស្តនោះទេ។

បើ​តាម​ប្រ​ភព​ពី​អ្នក​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍នៅ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​ទៀត​ក៏និយាយ​ដូច​ៗ​គ្នា ថាអ្នក​ឆែក​សំ​បុត្រ​គ្មាន​សិទ្ធិហាម​ឃាត់​ ឬ​បង្ខិត​បង្ខំ​អោយ​គេ​បើ​ក​បរ​តាម​ ផ្លូវ​នេះ​ ផ្លូវ​នោះ​ស្រេច​តែ​ចិត្ត​ឯង​នោះទេ។ ពួកគាត់​បន្ត​ថា អ្នក​ឆែក​សំ​បុត្រ​មាន​សិទ្ធិក្នុង​ការ​ឃ្លាំ​មើល រថ​យន្ត​ខាង​លើ បើ​គេ​នាំ ភ្លៀវ​មើ​ល​ប្រាសាទ​ដោយ​លួច​លាក់ គ្មាន​សំ​បុត្រ​នោះ​ក្រុម​ហ៊ុន​អាច​ចាត់​វិធាន​ការ​ផាក​ពិន័យតាម​ច្បាប់​បាន​កំ​ណត់ មិន​មែន​បញ្ជា​ ឬរឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បើក​បរ​របស់​គេទេ។ ម្យ៉ាង​វិញ​ទៀតកន្លង​ទៅ​ក៏​មិន​បាន​ប្រកាស​ថា អ្នក​នាំ​ភ្លៀត​ទៅ​ប្រាសាទ​ព្រះ​វិហ៊ារ​ គ្មាន​សំ បុត្រ​អង្គរ​ ត្រូវ​តែ​បើក​ផ្លូវ​នេះ  មិន​ត្រូវ​បើក​ផ្លូវ​នោះ នោះ​ដែរ នេះ​មក​ពី​ក្រុម​ហ៊ុន​នេះ​វា​អសមត្ថ​ភាពក្នុង​ការ​គ្រប់​គ្រង ណា​មួយ​ពី​មុន​ធ្លាប់​មាន​អំ ពើ​ពុក​រលួយ​ក្នុង​ការិ​យា​ល័យ​លក់​សំ​បុត្រ តែ​វា​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រត​តាក់ស៊ី​នោះទេ។ បញ្ហាខាងលើ​នេះ លោក​ សុខ-គង់ ជា​ថៅ​កែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ គួរ​ពិចារណាឡើង​វិញ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺពី​លោក សុខ-គង់ និងអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរបាន​ទេនៅ​រសៀថ្ងៃទី២២នេះ៕

sok khung_fb7e1959004b332668ac1500f546b382