ឈ្មួញ​ខ្មែរសម្រុក​កាប់ឈើដុត​ធ្យូងលក់​ឲ្យសៀមតាម​ច្រកចូលតាមតំ​បន់បឹងត្រកួន​មេព្រៃ​និង​សមត្តច្រកកិ​ច្ចជាអ្នក​ឃុប​​ឃិតជាប្រ​ពន្ធ័

ខេត្តបន្ទាយមានជ័យ ៖  ព្រៃឈើ​ក្នុង​ខេត្ត​ព្រះ​វិ​ហ៊ា​រ​និង​ឧ​ត្ត​រ​មានជ័ យ​បន្ទាយមានជ័យ​បាននិងកំពុង​រង ​ការកាប់បំផ្លាញ  មិន​ឈ ប់ ឈរ​ជា​រៀងរាល់ ដោយ ក្រុម បំផ្លាញ​ជាតិ​មួយ  ក្តាប់​តូច យក​ដុត​ចេញ​ជា​ធ្យួ​ង  រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ  ដឹក​យកទៅលក់​ឲ្យ សៀម​តាម​ច្រក  ច្រក​តំបន់​បឹង​ត្រកួន  .​និង​ច្រក​តំបន់​៥,​ក្នុងស្រុក​ថ្មពួក  ខេត្តបន្ទាយមានជ័យ ។​

​អ្នក​យើ​ញ​ហេតុការណ៍​នេះ  បានត្រឹមតែ​នាំគ្នា​ធ្វើការ  សោកស្តាយ​តែប៉ុណ្ណោះ​ព្រោះ​បើ​គ្មាន​ការទប់ ស្កាត់​តែ​នៅ​ថ្ងៃមុខ  ព្រៃឈើ ប្រាកដ ជា រលាយ​គ្មាន​សល់​ហើយ​គ្រោះធម្មជាតិ​នឹង​ គម្រាមកំហែង​ក្មេងជំនាន់ក្រោយ ។​

​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀតថា​៖  រហូតមកដល់​សព្វថ្ងៃ​នេះ​អ្នករកស៊ី  ដុត​ធ្យូង​លក់​មិន​ប្រែប្រួល​ទេ  ពោលគឺ ធ្យូង​ខ្មែរ  នៅតែ​ត្រូវ បាន ​ឈ្មួញ​ថៃ ចូលមក​ទិញ​ដឹក​ចេញ​តាម​ ច្រក​តំបន់​បឹង​ត្រកួន​កាត់មុខ​ស្ថាប័ន  និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្មែរ  ពិសេស​គយ​និង​រដ្ឋាករ ​ច្រក​តំបន់ យ៉ាង​រលូន មិន​ខ្វល់​ឲ្យ​តែ​បាន  លុយ​ចូល​ក្នង​ហោរ​ប៉ៅ ជាការ​ស្រេច  ។​

បើតាមសេចក្តីរា យការណ៍មកថា  ក្នុងឡានដឹកទំនិញ១គ្រឿងប្រភេទហុកឡ  ត្រូវបង់ឲ្យខាងទំនាក់ទំនងព្រំដែន ៥មឺនរៀល ប៉ូលិ សព្រំដែន៨០៧  លោកឡុងសំ ណាង ៥មនរៀល ប៉េអិមលោ កចេក  សោម ៥មឺនរៀលគណៈកម្មការច្រក ៥មឺនរៀល។

ចំណែកប្រភេទរថយន្តដឹកទំនិញ  ចេញចូលតាមច្រកនេះក្នុង១ថ្ងៃៗ  មានជាច្រើនគ្រឿង ដូចជាឡានដឹកជី  ដំឡូង ម៉ូតូ។ល។ ទោះជា ទំនិញនោះមានច្បាប់ឬអត់ច្បាប់ នៅតែ ពួកគែប្រឹងច្របាច់ករ ក្រុមអាជីវករយក លុយដ៏ដែល។ក្រៅពីទំនិញ ខាងលើ គឺឃើញមាន ឡានធ្យូង ដឹកយកទៅលក់នៅស្រុកថៃក្នុង១ថ្ងៃៗរាប់មុឺន ការុង ទោះជាចេញនៅតាមច្រ កតូច ឬច្រកធំ ក៍ នៅនៅតែបង់ លុយជូនពួកគាត់ដែរ  សូម្បីតែធ្យូងចេញនៅតាមច្រកតូច  ប្រាសាទតាបែងនៅតែគយទៅ តាមឲ្យបង់លុយ ក្នុង១ឡាន២០០០បាត។

​គួរ​បញ្ជាក់ថា​៖ សព្វថ្ងៃនេះ​មាន​ត្រាក់ទ័រ​ថៃ  បាន​ចូលមក​ដឹក​ធ្យូង លើ​ទឹកដី​ខ្មែរ​ជា​ហូ​ហែរ  បើទោះជា​ឈ្មួញកណ្តាល  ជា​ខ្មែរ អះអាងថា​ពេលនេះ  តម្លៃ​ធ្យូង​ចុះថោក ជាង​មុន​បន្តិច​ក្តី គឺ​ឈ្មួញ​ថៃ  ចូលមក​ទិញ​យ៉ាង​គគ្រឹក គគ្រេង​ដដែល ​ឲ្យ​តែ​ខ្មែរ​មាន ធ្យូង​ លក់​ដដែល ។​​ចំណែក​ខ្មែរ​វិញ កាប់​ឈើ​គ្មាន​សល់​ទេ  ដែល​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​សម័យ​ លង្វែក​ត្រូវ​ហិនហោច​ដោយ សារ​ប្រាក់​ឌួង​សត្រូវ​សៀម​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា  ៖ ការនាំ​ធ្យូង​ចេញទៅ​ថៃ​កន្លងមក​មាន  ៣​ក្រុមហ៊ុន ខ្លះ​បាន​ផ្អាក​ពី​ការ នាំចេញ​តាម ច្រក​តំបន់​បឹង​ត្រកួន  ងាក​ទៅ​ដឹក​ចេញ​តាម​ច្រករបៀង​ប្រាសាទ​ត្បែង​,  ក្នុង​ឃុំ​បន្ទាយឆ្មា រ​ជិត​ជើងភ្នំ  ដងរែក​វិញ  តាម​តម្រូវការ​ឈ្មួញ ព្រោះ​ ចំណាយលុយ​ឲ្យ​មន្ត្រី​ច្រក​និង​មេព្រៃ​ដូចគ្នា ។បឋម

a chak coal1 a chak coal a chak coal3