បទ​ល្មើសឈើ​ឆ្លងដែនទៅ​ប្រទេសវៀត​ណាមតាមច្រ​កឡាប៉ាខេគ​យចល័តទទួល​កញ្ចប់​ច្រើន​១គុណ​និង​៤

ខេត្តមណ្ឌលគិរី៖ បើទោះជាអាជ្ញាធរ ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង  និងសមត្ថកិច្ច ជំនាញជាច្រើន ស្ថាប័ន ក្នុង ខេត្ត នេះ រួមគំនិតគ្នាបិទភ្នែកអនុញ្ញាតអោយ បទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ ដើម្បីហែកលាភ ចែកគ្នា ក្នុងអំពើល្មើសច្បាប់  ក៏ដោយ ក៏ឥទ្ធិពលនៃការចូលរួម ទាញយកប្រយោជន៍ពីបទ ល្មើសឈើឆ្លងដែនទៅប្រទេស វៀតណាម តាមច្រកឡាប៉ាខេ គឺខាងគយចល័ត នាយកដ្ឋានបង្ការ  និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ  កម្ពុជា កំណត់តំលៃអោយអ្នករត់ការបង់ប្រាក់ ច្រើនជាងស្ថាប័ន ដទៃ យ៉ាងតិចតំលៃ១ គុណនិង៣  ឬ១គុណនិង៤ លើស អាជ្ញាធរ សមត្ថកិច្ច ជំនាញ ក្នុងខេត្តមណ្ឌលគិរី  ដោយសំអាងថាពួកគេ ជាគយថ្នាក់ជាតិ  និងមានឈ្មោះ( រ៉ា)ជាអ្ន កប្រមូល កញ្ចប់ កំណត់តម្លៃ ជាមួយនិងការគម្រាមផងដែរថា៖  (បើរត់មិនរួច ធ្វើបានមិនបាន) ស្រេចលើអ្នកឯង។
បើទោះជា លោក ហ៊ន គាសេង មេប៉ុស្តិនគរបាលច្រកឡាប៉ាខេ បដិសេធថាគ្មានបទ ល្មើសឈើឆ្លងដែន ទៅប្រទេសវៀត ណាមតាមច្រកឡាប៉ាខេ នោះក៏ដោយ  ក៏ឈ្មួញឈ្មោះ ប៉ោ ហៀង  ម្ចាស់KTVប្រចាំ ស្រុកកែវសីមា ធ្លាប់បាន អះអាងថាតាម ទូរស័ព្ទថា៖  លោកជាអ្នករៀបចំរកស៊ីតិចតួចតាមច្រក ឡាប៉ាខេ នេះ ហើយបើការ ចុះផ្សាយដា  ក់ចំៗបែបនេះ ខាងខេត្ត និង ខាង ច្រកពិតជាមិនអោយលោករកស៊ីទេ។  លោក ប៉ោ ហៀង  បន្តថា៖ ចេញមិនច្រើនទេមេត្តា ទុកឱកាសអោយគាត់ បានដំណើរការផង។
លោក ទៀង សៅរ័ត្នន៍  ស្នងការរង ទទួលផែនព្រំដែន គ្រប់គ្រងច្រកទ្វេភាគី  តែងអះអាងថា៖  លោកតែងហាមឃាត់ និងមិន អោយមានបទល្មើសឈើឆ្លងដែន ពិសេសហៅ មេប៉ុស្តិច្រកមកសួរ ប្រសិនលេចរឿងមិនប្រក្រតី។
បុរស ម្នាក់អះអាងថាខ្លួនឈ្មោះ(រ៉ា)ជាគយចល័ត  ប្រចាំការិយាល័យស្រាវជ្រាវ និងបង្ក្រាប អំពើរត់ពន្ធតំបន់៦ សាប ព្រុសនូវ អំពើពុក រលួយ យកលុយពីបទល្មើសឈើឆ្លងដែន  ទៅប្រទេសវៀតណាម  លក្ខណះចំហរ  និងកំណត់  អោយប ង់លុយ លើសគេ ១គុណនិង៣ ឬ១ គុណនិង៤ លើសពេលមុនៗ និងច្រើនជាង អាជ្ញាធរ សមត្ថកិច្ច ជំនាញ ជាច្រើន ស្ថាប័ន ក្នុង ខេត្តមណ្ឌលគិរី ក្លាយជាជនល្បី ដល់ឈ្មួញនៅខេត្តមណ្ឌលគិរី និងឈ្មួញនៅ ទឹកដីវៀតណាម។ បើឈ្មោះ (រ៉ា)មិនយកលុយ គឺគ្មានអ្នកណាហ៊ានបើកច្រកឡើយ។
ករណីបង្ក្រាបបទ ល្មើសព្រៃឈើនៅខេត្តមណ្ឌលមិនអាចដំណើរការនីតិវិធីទៅរួច ខណៈអំពើពុករលួ យកើតឡើងជា លក្ខ ណះប្រព័ន្ធ ទៅហើយ?។បឋម

0B325757-5830-4E0D-9C16-4DF8BCBCA5E1-300x161 2E90A462-1505-4266-93F4-3912741F0A73-300x153 E0D4A2CE-576B-49A4-B19B-4F00845DA7DD-300x216