អង្គភាព​ប្រឆាំងអំ​ពើពុករលួយ​គួរបើកការសើ​អង្កេតឲស៊ី​ជម្រៅលោកលឹម​ សម្បត្តិមេគ​យ​ច្រកអាកាស​យានដ្ឋាន​អន្តរជា​តិភ្នំពេញនិងបក្ខពួកប្រព្រឹត្តអំពើ​ពុករលួយ​តាម​អំពើ​ចិត្ត

ប្រភពពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ  មួយចំនួន​បាន​ឲ្យ​ដឹង ថា ចាប់ តាំង ពី​លោក លឹម សម្បត្តិ  ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំ ពេញ រួចមក​គឺ​លោក លឹម សម្បត្តិ អនុវត្តន៍​តាម​ជំនាញ​របស់លោក លាង ហៃ អតីត​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក លាង ហៃ បាន​ផ្ទេរ​ទៅធ្វើជា​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បទពិសោធន៍​នៃ​អំពើពុករលួយ​របស់លោក លាង ហៃ កំពុង​ត្រូវបាន​លោក លឹម សម្បត្តិ យកមក​អនុវត្តន៍​យ៉ាង​ប៉ិនប្រសប់​។ លើស​នេះ​ទៅទៀត​លោក លឹម សម្បត្តិ តែងតែ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​លើកឡើងថា បន្ទាប់ពី​លោក លឹម សម្បត្តិ ចូលមក​កាន់តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ពួកគេ​សង្ឃឹមថា​លោក លឹម សម្បត្តិ មិន​យក​គំរូ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក លាង ហៃ ដែល​ត្រូវ​ផ្ទេរចេញ​នោះទេ​។ ប៉ុន្តែ​ជាក់ស្ដែង​ពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិនបាន​ប៉ុន្មាន​ខែ​ផង គឺ​លោក លឹម សម្បត្តិ យក​មេរៀន​នៃ​អំពើពុករលួយ​របស់លោក លាង ហៃ មក​អនុវត្តន៍​យ៉ាង​ពេញបន្ទុក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​ទុក​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ។

ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ​បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​បង្ហើប​ឲ្យ​ដឹងថា​លោក លឹម សម្បត្តិ ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ចំណែក​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ទោះបី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក លឹម សម្បត្តិ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ គឺ​លោក លឹម សម្បត្តិ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​ឲ្យ​ដឹងថា ដោយសារ​លោក លឹម សម្បត្តិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​នោះ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ជាពិសេស​ពាក់ព័ន្ធ​ឯកសារ​ក្រុមហ៊ុននាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​និង​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់លោក លឹម សម្បត្តិ មេ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខ្លះ​ផង​។បឋម

unnamed-file-4-300x23859787253_2685842631488985_2165057511713931264_n