បាត់ដំបង៖បច្ចុប្បន្ននេះមានទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ក៏ ដូចនាំទំនិញ ផ្សេង ប្រកាស ពន្ធផ្សឹងបន្លំ ពន្ធក្លាយជា ទម្លាប់ ហែកចែកគ្នា ស៊ីពីចំណូលពន្ធរ បស់រដ្ឋពុករលួយជាលក្ខណៈ ប្រព័ន្ធ តាមរយៈការឃុបឃិតគ្នារវាង ឈ្មួញក្រុមហ៊ុនដឹក ជញ្ជូន ។ច្រកអន្តរជាតិនិងច្រករបៀង ជាច្រើននៅខេត្តបាត់ ដំបង ត្រូវបានលំហូរចូលនូវ ទំនិញគេចពន្ធ មានលក្ខណៈទ្រង់ ទ្រាយធំ ជាង ពេលមុនៗ មានទាំងចំណី អាហារអាចមានជាតិពុលប៉ះពាល់ សុខភាព ,ទំនិញ ផុតកំណត់កាល បរិច្ឆេទ ,រហូតដល់ មាន គេ និយាយ លេងប្រឡំមែនថាគយភាគ ច្រើនប្រាប់របៀបនិងជម្រុញឲ្យ ឈ្មួញកុំឲ្យបង់ពន្ធគ្រប់ចំនួនអី បើបង់ ពន្ធគ្រប់ ពួក គាត់ បានអីចាយ,មានអីទទួល ទានទៅ..?ជាទូទៅប្រេងគេចពន្ធ ច្រើនឆ្លងពីថៃចូលទឹកដីខ្មែរ ចាប់ពីម៉ោង៨ទៅម៉ោង៩ យប់ ទាំង ផ្ទុយពីការងាររដ្ឋបាលបើក-បិទច្រក ។ ដោយឡែកច្រក(អូរអន្លក់ )វិញ មិនត្រឹមតែ ទំនិញបង់ពន្ធមិនគ្រប់ បានឆ្លងកាត់ប៉ុ ណ្ណោះទេ។ សូម្បីតែកាកសំណល់(អេតចាយ ) នាំចូលទៅថៃក្នុង១ថ្ងៃចាប់ពី៣០ឡាន ទៅ៤០ឡាន ផ្ទុកយ៉ាងតិច១ ឡាន ចាប់ ពី២៧ តោន ដល់ជិត៤០តោន ដោយប្រភេទអេតចាយនេះប្រមូលក្នុង ស្រុកច្រើនបំផុតត្រឹម៥% ។ក្រៅពីនោះគឺ នាំពីប្រទេស វៀត ណាមសុទ្ធ សាធជាប្រភេទ សំបកកំប៉ុងគ្រីប កាកសំណល់ដែលរាជរ ដ្ឋាភិបាលហាម ឃាត់ហើយ ខាងអគ្គនាយក ដ្ឋាន គយ និងរដ្ឋាករកម្ពុជា ក៏បានចេញសេចក្តី ប្រកាសបញ្ជាឲ្យ អស់លោក លោកស្រីជាប្រធានសាខាគយ និងរដ្ឋាករ រាជធានី-ខេត្ត, ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិ ទាំងអស់ ត្រូវទប់ស្កាត់ បង្ក្រាប ។ផ្ទុយទៅវិញកាកសំណល់ទាំងនេះ មានតែច្រក(អូរអន្លក់) ស្ថិតនៅ ស្រុកកំរៀង មួយគត់ដែលពេញ និយមត្រូវបានគយ បើកទូលាយឲ្យមាន ការចរាចរណ៍កាកសំ ណល់នេះ ឆ្លងទៅថៃ ខណៈទីផ្សារកាកសំណល់នេះ នៅប្រទេសថៃត្រូវការដើម្បីTransit ឆ្លងកាត់ ត្រង់តាមការបញ្ជា ទិញ នៃប្រទេសឌូប៉ៃ ។ ដូច្នេះគ្រាន់តែកាកសំណល់ឆ្លងកាត់ ច្រក(អូរអន្លក់) ១ថ្ងៃមានចាប់ពី៣០ឡាន ទៅ៤០ឡាន ហើយ១ ឡានបង់ឲ្យគយ៣០០ដុល្លារ ក៏ប្រភពសេដ្ឋកិច្ចនៃ អំពើពុករលួយ របស់ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត បាត់ ដំបង បានដោយរបៀបនេះយ៉ាងស្រួលក្នុង១ ខែៗ ខណៈថ្នាក់លើក៏ដឹងបញ្ហានេះច្បាស់ បំផុត ។ប៉ុន្តែ ទម្លាប់ (កន្ទេល ធំបន្លំដេក ) ។ពិសេសខាង មន្ទីរបរិស្ថានខេត្តបាត់ ដំបងក៏ទទួលកញ្ចប់ នេះ ថ្នូរនិងការមិនទប់ ស្កាត់ឬបង្ក្រាប និងទទួល ព័ត៌មានច្បាស់ ជាកាកសំណល់នាំ មកពីប្រទេសវៀតណាមដោយខុសច្បាប់។ ប៉ុន្តែអាចខ្លាចអំណាចលោក ឌី គីដែន ប្រធាន នាយករដ្ឋាន គ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន ដោយគាត់(ឌី គីដែន )ស៊ីជម្រៅក្នុង រឿងនេះ ខណៈអ្នកនាំ កាកសំណល់ ពីប្រទេសវៀតណាមចូល ចៀសមិនផុតពីបង់លុយ ឲ្យគាត់។ទោះការងារនេះលោករ ដ្ឋមន្ត្រីក្រសួង បរិស្ថានមិន ចេញច្បាប់ ឲ្យនាំចេញក៏ ដោយ ក៏គេបន្លំប្រើរូបភាពពីកាកសំណល់នាំពីប្រទេសវៀតណាម មកជាអេតចាយប្រមូល ទិញក្នុងស្រុក ដើម្បីជាឯ កសារស្របច្បាប់ពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឲ្យនាំចេញ តាមច្រកអូរអន្លក់ ។ពាក់ព័ន្ធបញ្ហានេះ អង្គភាពយើងមិនអាចទាក់ទងបានទេពីលោក ឌី គីដែន ប្រធាននាយករដ្ឋាន គ្រប់គ្រងសំណល់រឹង នៃក្រសួ ងបរិ ស្ថានខាងពូកែលោតឆ័ត្រឆក់ យកប្រយោជន៍ពីឈ្មួញដឹកកាកសំណល់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ដោយ ទូរ ស័ព្ទ ត្រូវបានបិទឬក្រៅតំ បន់គ្មានសេវា ។ ដោយឡែកលោក យូ ហេងប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង ក៏មិនអា ចទទួល បានការបកស្រាយ ។ ប៉ុន្តែកន្លងទៅសារពត៌មាន ក្នុងស្រុកបានធើ្វបទសម្ភាស ជាមួយនឹងលោកតាមទូរស័ព្ទ លោកមិ ន ប្រើភាសាក្នុងនាមជាមន្ត្រីរាជការ មុខងារសាធារណៈ ឬជាមន្ត្រីអនុវត្តច្បាប់ នោះឡើយគឺបញ្ចេញ នូវសម្លេងក្រេវក្រោធ អាចហត់ នឿយនិងការងារឬប៉ះទង្គិចផ្លូវចិត្តក្នុង កាលៈទេសៈណាមួយជាមួយអ្នកសារព័ត៍ មាន ទើប លោកធ្លាប់ មាន ប្រសា សន៍ថា (អាអ្នកកាសែតពូកែរំខានមាន១ថ្ងៃមិនតិច ជាង២០នាក់ខលមករក តែលុយ រួចលោកក៏បិទទូរស័ព្ទ ទាំងស ម្លេងបែប ក្តៅឆួ ល ច្រមុះបន្សល់ទុកចំហាយខឹង) ។បើច្រករបៀងបឹង ឆ្នាំង ទោះគ្មានខាងសមត្ថកិច្ច គយឈជើងប្រចាំ នៅទីនោះក៏ ដោយ ។ ក៏គយលោក យូ ហេង ឲ្យកូន ចៅប្រមូលសេដ្ឋកិច្ចយ៉ាង ណែនពេញ ដៃពីការដឹកសាច់មាន់ ប្រើសារធាតុគីមី ,ការ នាំចូលកូន មាន់ ដោយមានចែ(ផល្លា) ជាមេឈ្មួញដឹកជញ្ជូនទំនិញប្រភេទនេះធំ ជាងគេតាមច្រករបៀងឆ្នាំង ។ប្រជាជនបានត្អូញត្អែរ ផងដែរចំពោះច្រករបៀង បឹងឆ្នាំងបន្ទាប់ពី ខាងទាហាន និងនគរបាលនៅទីនោះ ឲ្យពួកគាត់បង់លុយ ដឹកពូជដំឡូងពីថៃយកមកដាំដុស ក្នុង១ឡាន១០ម៉ឺន ឬ១៣ម៉ឺនរៀលជាន់ កប្រជាជនហួសហេតុ ។ចំពោះច្រក(Km13) ច្រកអន្តរជាតិភ្នំដី ក្នុង ស្រុកសំពៅលូន គឺទំនិញប្រភេទភេសជ្ជៈទឹ កក្រូច ស្រាបៀរ គ្រឿងសំណង់ ទំនិញចាប់ហួយជាដើម ។ការបង់ពន្ធនៅ មានកម្រិត ច្រើនបំផុតបង់ពន្ធស្របច្បាប់ត្រឹមពី ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ បើនៅច្រកអន្តរជាតិ (អូររំដួល ) ស្ថិតក្នុងស្រុក ភ្នំព្រឹក ក្រៅពីការហូរចូលទំ និញគេចពន្ធគ្រប់ ប្រភេទ ក៏មានការអនុញ្ញាតឲ្យនាំ ចូលប្រហិតដែល ផលិតពីសត្វ មាន់ សាច់ជ្រូកខូចគុណភាព ។ ប៉ុន្តែគេប្រើរូបភាពវេចខ្ចប់ ជាប្រភេទប្រហិតស្តង់ដារគុណភាព ហាក់មានការឆ្លងកាត់ពីជំនាញ ពិនិត្យគុណភាព ដោយមិនបង់ពន្ធ ឬបង់ពន្ធក្រៅ ពីប្រហិត ដោយសារគ្មានលិខិតអនុញ្ញាតពី ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង នេសាទ ឲ្យនាំចូលផលិតផលដែល មានដើមកំណើតពីសត្វ ហើយខាងគយ ក៏គ្មានសិទ្ធឲ្យបងពន្ធដែរនោះ ។
កន្លងទៅខាងអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបចាប់ជាក់ស្តែង នៅក្នុងទី រួមខេត្តកំពង់ឆ្នាំងបាន៣ឡានយីឌុបប្រភេទឃ្លុប ទូរក្លេស្សេដែលគ្មានស្តង់ការការពារ គុណភាពចំណីអាហារទាំង នេះ ដោយបទល្មើសជាក់ស្តែង ។នៅក្នុងកំណត់ហេតុស្តាប់ចម្លើយដោយមន្ត្រីនគរបាលយុត្តិធម៌ ទាំងអ្នកបើកករ មេការ និងតំណាងក្រុមហ៊ុន បានបញ្ជាក់ថាខ្លួនបានដឹកមកថៃឆ្លងតាមច្រកអូររំដួល ពិតប្រាកដមែន និងយកទៅចែកចាយផ្សារទំនើប មានដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ទៀតផង ។គួររំលឹកថាករណីច្រក៤០០ ស្រុកសំឡូត ពីមុនមាន ហូរចូល ប្រភេទ រថយន្តចង្កូតស្តាំប្រេងគេចពន្ធ ។ប៉ុន្តែបច្ចុប្បន្នត្រូវ បានទប់ស្កាត់ តែនៅលួចនាំចូលប្រភេទ ឈើប្រណិត ពីថៃ មក វិញ ក្នុងនោះមានឈើក្រញូងជាដើម ។កើតមានជារឿយៗ អាចបែកការពេលឡាន ក្រឡាប់ ជួបគ្រោះ ថ្នាក់ ចរាចរ ណ៍ ចរចាតម្លៃមិនត្រូវ ដឹក លោតឆ័ត្រនេះជាដើម ។
លោក យូ ហេង ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលលក្ខណៈប្រយោជន៍បុគ្គល នេះច្រើន។ បន្ទាប់ ពីរកចំណូលពន្ធបំពេញតាមតម្រូវការផែនការ ប្រចាំខែ ប្រចាំត្រីមាស,ឆមាស និងប្រចាំឆ្នាំ ដោយ សារខ្លួន គិតបែង បែកថ្នាក់លើផង ការពារតំណែងផ ង ឬក៏អាចស្រង់ដើមពីការទិញប៉ុស្តិ៍ មេគយខេត្តក៏អាចថាបាន ។ ក្នុង១ ខែៗ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង គាត់បានពីការិយាល័យ គយ និង រដ្ឋាក រច្រក អន្ត រជាតិ បំពេញតម្រូវការ បានពីក្បាល ឡានក្រុមឈ្មួញ ក្រុមហ៊ុនដឹក ជញ្ជូនឆ្លងកាត់ បានពីក្រុម គយចល័ត ដាក់ប៉ុស្តិ៍នៅ លើកំណាត់ផ្លូវជាតិលេខ៥ អូរតាគី អតីតជិតកន្លែង រោងម៉ាស៊ីនកិនស្រូវហុង ឡុង និងគយចល័យ លើកំណាត់ផ្លូវជាតិលេខ១០ជិតភ្នំសំពៅ ដោយមានអំពើឃុបឃិតហែកប្រយោជន៍ចែកគ្នាយកមកទទួលទាន ធ្វើមានសឹងសេដ្ឋីក្នុង តំណែង ជាក្រុមគយចល័តរបស់នាយកដ្ឋាន បង្ក្រារបង្ក្រាបបទល្មើសរត់ពន្ធ ដែលមាន លោក ហង្ស សាវុធ ជាប្រធានតំបន់ ។លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង នឹងត្រូវ ឈ្មួញក្រុម ហ៊ុនដឹក ជញ្ជូនទំនិញ មួយចំនួនបញ្ចេញតួលេខចំនួនទឹកប្រាក់ ដែល គាត់បង្ខំឲ្យគេបង់លុយ ជាក្បាលឡាន ជាប្រចាំខែ ហើយពួកគាត់ខ្លះគ្មានលទ្ធភាពធ្វើដូចក្រុមហ៊ុន គាធី នាំចូលទំនិញគោ ប្រកាសពន្ធក្របីនោះ។សូម បញ្ជាក់ថាកន្លងមកសម្តេច នាយករដ្ឋមន្ត្រីតេជោហ៊ុនសែន បានចេញបទបញ្ជាលេខ០១ប .បចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០១៦កន្លង មកនេះ ដោយចុះហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ទាល់ដើម្បីបញ្ចៀសការប៉ះពាល់ ដល់ចំណូល ពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែល ជាតម្លាភាពលើការប្រមូលពន្ធរបស់រដ្ឋបែរជាកំពុងកើតមាននៅភាពអសកម្ម យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តបាត់ដំបងនិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរ។បើយោងតាមលិខិត បទបញ្ជាលេខ០១ប.ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានចេញបញ្ជា ដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួម ប្រតិបត្តិការបង្ក្រាបបទល្មើសឲ្យខ្នាំងជាទីបំផុតក្នុងការ បើកប្រតិបត្តិការបង្ក្រាបដែលនឹងចែកចេញជាពីរប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ ខេត្ត។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងសមាសភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយនិងរដ្ឋការ ជាអនុប្រធានអចិន្ត្រៃយ៍ហើយ ប្រធានសាខាគយ នៅតាមខេត្ត ក៏មានតួនាទីជា អនុប្រធានអចិន្ត្រៃយ៍ នៅតាមមូលដ្ឋាននីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធជូនរដ្ឋ។ប៉ុន្តែក្រុមអ្នកតាមដាន កំណែទម្រង់គយ បានលើកឡើងថា វិធានការនេះ មិនសូវមានប្រសិទ្ធភាពនោះទេ? ប្រសិនបើគ្មាន ការផ្លាស់ប្តូរតំណែង មន្ត្រីគយមួយចំនួន ទៀតនៅក្នុងប្រទេស ដែលគ្មានឆន្ទៈ ក្នុងការអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ នាពេលកន្លងមកនោះ?។ជាងនេះ ទៅទៀតនោះក្នុងឱកាសបាយសាមគ្គី ជាមួយអ្នកកាសែតសម្តេច ហ៊ុន សែន ទទួលស្គាល់ថា បញ្ហាអំពើពុករ លួយ នៅតែបន្តកើតមាន ។ជាពិសេសអំពើពុករលួយប្រព្រឹត្តដោយមន្ត្រី នៅច្រកទ្វាព្រំដែន អ៊ីចឹងទេ! ឥឡូវនេះ ត្រូវមានការប្រជុំ ហើយធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ច ផ្ទៃក្នុង ឲ្យកាន់ តែលឿន។សុំផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ អ្នក ធ្វើធុរកិច្ចទាំងឡាយ នៅពេលខាងមុខ នឹងមានការដាក់ចេញនូវវិធានការកាត់បន្ថយ ការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង ក្នុងការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច»។សម្តេច ហ៊ុន សែន អះអាងថា កំណែទម្រង់នេះ គឺផ្ដើមពី ច្រកទ្វាព្រំដែនមកមុន ដោយត្រូវដកមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ទុកតែមន្ត្រីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ។ ដោយសម្តេចអះអាងថា ដើម្បីឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញនៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យមានស្ថាប័នណាក្រៅពី អន្តោប្រវេសន៍ និងគយ តែពីហ្នឹង!ទេ ក្រៅពីហ្នឹង!ដកចេញទាំងអស់ ទាំងអាកាំកុងត្រូលអីហ្នឹង! ដកចេញឲ្យអស់។ ស្ថាប័នទាំងនេះ ជាឧបសគ្គ ដល់ការធ្វើពាណិជ្ជកម្ម៕(ចលនាសង្គម)
Recent Comments