ក្រុមជន​ល្មើសធ្វើ​សកម្មភា​ពឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់ដីព្រៃលិ​ចទឹកមាត់​បឹងទន្លេ​សាបធ្វើជាកម្មសិទ្ធ

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ ខេត្តកំពង់ធំ បាន​កត់សម្គាល់ថា  កន្លងមក​ក្រុម​ជនល្មើស ​ដែល​ធ្វើ​សកម្មភាព​ឈូស ឆាយ​ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​មាត់បឹង​ទន្លេសាប  ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ  ខេត្តកំពង់ធំ  ត្រូវបាន​ប្រឈម​នឹង​ការបង្ក្រាប​ជា​បន្តបន្ទាប់ ហើយ​អ្នកខ្លះ​ត្រូវ​ទទួលទោស​តាមច្បាប់​ទៀតផង​។ ប៉ុន្តែ​ករណី​ឈ្មោះ បេ ស្រី​ន ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​មាត់បឹង​ទន្លេសាប​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ រាប់ពាន់​ហិកតា​បែរជា​គ្មាន​មន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ធំ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ ទេនោះ​គឺ​បុគ្គល​ឈ្មោះ បេ ស្រី​ន មិនអាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​នៅ​មាត់បឹង​ទន្លេសាប​ចំណុច​ស្ទឹង​កំបុត យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​ទេ​

 ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​នៅ​មាត់បឹង​ទន្លេសាប ចំណុច​ស្ទឹង​កំបុត ឃុំ​ទ្រៀល រាប់ពាន់​ហិកតា​ត្រូវ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ជីក​ប្រឡាយ​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា មេឃុំ​ទ្រៀល ក៏ដូចជា​អភិបាលស្រុក​បារាយណ៍ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ សូម្បីតែ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ព្រមទាំង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​នៅ​មាត់បឹង​ទន្លេសាប​ចំណុច​ស្ទឹង​កំបុត ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យ៉ាង​កំរោល​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​តំបន់​ស្ទឹង​កំបុត បាន​ឲ្យ​ដឹងថា បុគ្គល​ម្នាក់​ឈ្មោះ បេ ស្រី​ន រស់នៅក្នុង​ភូមិ​រំលង បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ដោយ​ប្រើ​ឈ្មោះ​មន្ត្រី​យោធា​មានអំណាច​ម្នាក់ ក្នុង​អង្គភាព​ង​៧០ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។ ដោយសារ​បុគ្គល​ឈ្មោះ បេ ស្រី​ន ប្រើ​ឈ្មោះ​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​អង្គភាព​ង​៧០ ធ្វើជា​បង្អែក​ទើប​មេឃុំ​ទ្រៀល ក៏ដូចជា​អភិបាលស្រុក​បារាយណ៍ បណ្ដែតបណ្ដោយ​ឲ្យ​ជន​នោះ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា រួច​ជីក​ប្រឡាយ​ហ៊ុមព័ទ្ធ​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ផងដែរ ព្រោះ​បុ​គ្ក​ល​ឈ្មោះ បេ ស្រី​ន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​មាត់បឹង​ទន្លេសាប​រាប់ពាន់​ហិកតា។បឋម

299 60127516_2174491259254476_6224171325808705536_n