ប្រភពដែលស្និទ្ធនឹងលោក គាំ សីហា បានឲ្យដឹងថា ក្នុងតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ គឺលោក គាំ សីហា សប្បាយប្រមូលលុយតាមរបៀបពុករលួយដើម្បីយកធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយមិនចែកចាយដល់កូនចៅក្រោមឱវាទបានរស់ផងនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយខែៗលោក គាំ សីហា ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចូលមករាជធានីភ្នំពេញ និងឆ្លងកាត់រាជធានីភ្នំពេញ តិចបំផុត៥០០០ដុល្លារទៅ១០០០០ម៉ឺនដុល្លារ?ដោយសារអាងមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបឈ្មួញធំៗមួយចំនួនអាចដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មក្នុងរាជធានីភ្នំពេញ យ៉ាងរលូនហើយដឹកជញ្ជូនឈើឆ្លងកាត់រាជធានីភ្នំពេញដោយគ្មានញញើតអ្វីទាំងអស់។
បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា រោងម៉ាស៊ីនអារឈើជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ក៏ដូចជាដេប៉ូលក់ឈើនិងសិប្បកម្មកែច្នៃឈើរាប់រយកន្លែងក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក គាំ សីហា និងប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ បញ្ហានេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក គាំ សីហា មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញខ្លះផង ព្រោះមន្ត្រីរូបនេះមិនដែលចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើម្ដងណាឡើយ ហើយគិតតែពីរឿងប្រមូលលុយយ៉ាងតែម្តង។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីលោក ចាន់ រឹទ្ធី ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ គឺលោក ចាន់ រឹទ្ធី គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ក្នុងនោះលោក ចាន់ រឹទ្ធី ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឃុបឃិតឲ្យលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចូលរាជធានីភ្នំពេញ និងដឹកជញ្ជូនឈើឆ្លងកាត់រាជធានីភ្នំពេញតែម្តង។ មិនតែប៉ុណ្ណោះករណីឈ្មួញនាំចូលជ្រូក នាំចូលត្រី និងមាន់ទា ពីស្រុកយួនមកលក់ចែកចាយតាមទីផ្សារក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ចាន់ រឹទ្ធី ដែលកំពុងល្បីល្បាញខាងពុករលួយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ អាចប្រមូលលុយបានយ៉ាងស្រួលៗក្នុងមួយខែៗយ៉ាងហោច៥០០០ដុល្លារទៅ១០០០០ដុល្លារ?ពីការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ពីបណ្ដាខេត្តនានាចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ហានេះគឺជារឿងដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងនោះទេព្រោះលោក គាំ សីហា មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ មិនដែលបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ហើយគិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដែលដឹកជញ្ជូនឈើពីបណ្ដាខេត្តនានា ចូលមករាជធានីភ្នំពេញ ឬឆ្លងកាត់រាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជាមួយលោក គាំ សីហា ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។បឋម
Recent Comments