លោក គាំ​ សីហាមេ​រដ្ឋបាលព្រៃ​ឈើរាជធានីភ្នំពេ​ញស្ទាត់ជំនា​ញខាងប្រមូល​លុយតា​មរបៀបពុករលួយ​មិនញញើត​អង្គភា​ពប្រឆាំងអំពើពុ​ករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គាំ សីហា បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ គឺ​លោក គាំ សីហា សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដើម្បី​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មិន​ចែកចាយ​ដល់​កូនចៅ​ក្រោម​ឱវាទ​បាន​រស់​ផង​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយខែៗ​លោក គាំ សីហា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចូលមក​រាជធានី​ភ្នំពេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ តិច​បំផុត​៥០០០​ដុល្លារ​ទៅ​១០០០០​ម៉ឺន​ដុល្លារ​?ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ធំៗ​មួយចំនួន​អាច​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​និង​តាម​រោង​សិប្បកម្ម​ក្នុង​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ហើយ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ អាច​ប្រមូល​លុយ​បាន​យ៉ាង​ស្រួលៗ​ក្នុង​មួយខែៗ​យ៉ាងហោច​៥០០០​ដុល្លារ​ទៅ​១០០០០​ដុល្លារ​?ពី​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​បណ្ដា​ខេត្ត​នានា​ចូលមក​ចែកចាយ​តាម​ដេប៉ូ​និង​តាម​រោង​សិប្បកម្ម​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​នោះទេ​ព្រោះ​លោក គាំ សីហា មេ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ មិនដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាល់តែសោះ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ពី​បណ្ដា​ខេត្ត​នានា ចូលមក​រាជធានី​ភ្នំពេញ ឬ​ឆ្លងកាត់​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​លោក គាំ សីហា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការដែល​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រោង​ម៉ាស៊ីន​អារឈើ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ដេប៉ូ​លក់​ឈើ​និង​សិប្បកម្ម​កែច្នៃ​ឈើ​រាប់រយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក គាំ សីហា និង​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក គាំ សីហា មេ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ខ្លះ​ផង។បឋម

CA3953DA-C109-44A3-9D7C-919593C8F4BE-486x405 1110