ក្រុមហ៊ុន​មេឈ្មួញ​ តាំង ​អៀងនិងមេឈ្មួ​ញ ទ្រី ភាព​កំពុងបំផ្លាញ​ព្រៃឈើ​អភិបាលខេ​ត្តរក្សា​ភាព​ស្ងៀម​ស្ងាត់​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ត្រូវគេ​ប្រមូល​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង ហើយ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​យ៉ាង​រលូន​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ដើមឈើ​ធំៗ​ប្រភេទ​ឈើទាល បេង សុ​ក្រំ និង​ផ្ចឹក ជាដើម​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ជា​ឈើ​ដែល​កំពុង​ត្រូវប៉ាន់​ក្នុង​ទីផ្សារ​ប្រទេស​យួន​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​តាំង​អៀង កំពុង​បង្កើន​សកម្មភាព​អារច្រៀក​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកំពត យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង បាន​បញ្ជាក់ថា សម្រាប់​ឈើ​១​គោយន្ត​ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​៨​ម៉ឺន​រៀល បង់​ឲ្យ​នគរបាល​៥​ម៉ឺន​រៀល បង់​ឲ្យ​យោធា​៣​ម៉ឺន​រៀល និង​បង់​ឲ្យ​មន្ត្រី​អាវុធហត្ថ​៣​ម៉ឺន​រៀល ទើប​អាច​ដឹកជញ្ជូន​ទៅដល់​គោលដៅ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់

​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​២​កំពុងបើក​ទីតាំង​អាជិ​វក​ម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ទាំង​២​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គឺ​ក្រុមហ៊ុន​តាំង​អៀង របស់​មេ​ឈ្មួញ តាំង អៀង និង​ក្រុមហ៊ុន​ទ្រី​ភាព របស់​មេ​ឈ្មួញ ទ្រី ភាព បើទោះបី​កន្លងមក​ឧកញ៉ា ទ្រី ភាព ប្រកាស​ផ្អាក​ធ្វើ​អាជីវកម្ម​ឈើ​ក៏ដោយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ចន្លោះ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ចូលទៅ​ទីតាំង​អាជីវកម្ម​អារឈើ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​តាំង​អៀង និង​ក្រុមហ៊ុន​ទ្រី​ភាព យ៉ាង​សុខ​ស្រួល​។

សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​វា​លវែង បាន​ឲ្យ​ដឹងថា ដើមឈើ​ធំៗ​ដែលមាន​មុខកាត់​ចាប់ពី​០,៥០​ម៉ែត្រ​ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ខាងលើ​តាម​រថយន្ត​បង្កុង និង​គោយន្ត​កន្ត្រៃ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​កម្មករ​រាប់រយ​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បាន​ចូលទៅ​អារ​រំលំ​ឈើមូល​ធំៗ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​។ ឈើ​ទាំងនោះ​ត្រូវគេ​ដឹក​ចូលទៅ​ការដ្ឋាន​ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង រួច​អារច្រៀក​ជា​ឈើ​ជ្រុង​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ខេត្តកំពត យ៉ាង​រលូន​។បឋម

59486886_2211459222273875_7593298237100916736_n59685819_431463201001665_8327462934313697280_n60071201_526946781167736_1320589683448610816_n58847433_3100218343325248_2877312330914332672_nIMG_20190211_125223_629