លោក​ ជា ​ភាជបើកកា​ស៊ីណូហេរ៉ូ777របស់លោក​ ជា ភា​ជក្បែរច្រក​បន្ទាយចក្រីគ្មាន​អាជ្ញាប័ណ្ណលោក​ ជា សុមេធី​ និងស្នងកា​រនគរបាលខេត្ត​ព្រៃវែង លោ​ក​ ព្រុំ សន្ធរ កំពុ​ងរក្សាភាព​ស្ងប់​ស្ងា​ត់?

ប្រភព​ដែល​ស្និទ្ធ​នឹង​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ ​777 បាន​ឲ្យ​ដឹងថា ម្ចាស់​កាស៊ីណូ​នេះ​ អាង​មាន​ខ្នងបង្អែក​ រឹងមាំ​ទើប​ ហ៊ាន​ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន  ជាពិសេស​បើក​ល្បែង​បញ្ជល់មាន់  ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូ ល​លេង​យ៉ាង​គគ្រឹ កគ គ្រេង​ចាប់តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​។  ប្រសិនបើ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​ 777 គ្មាន​ខ្នង បង្អែក​រឹងមាំ​ទេនោះ គឺ​គេ​មិន​ហ៊ាន​បើក​លេងល្បែង​ស៊ីសងដោយ​មិនទាន់មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាក់ព័ន្ធ​បែបនេះ​ឡើយ ហើយ​អភិបាល​ខេត្តព្រៃវែង លោក ជា សុ​មេធី និង​ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក ព្រុំ សន្ធរ កំពុង​រក្សា​ភាពស្ងប់ស្ងាត់​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​លើកឡើងថា ចាប់តាំងពី​កាស៊ីណូ​ហេ​រ៉ូ​777 បើក​ដំណើរការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ គឺ​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើចោរកម្ម ហេតុនេះ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​

 ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 របស់លោក ជា ភា​ជ ក្បែរ​ច្រក​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បើទោះបី​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​កាស៊ីណូ​ហេ​រ៉ូ​777 ស្ថិតនៅក្នុង​ភូមិក​គោ ភូមិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បាន​បើក​លេង​ល្បែងស៊ីសង​ជាង​៥​ខែ​មកហើយ ទោះបី​មិនទាន់មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង ពិនិត្យឡើងវិញ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ជា ភា​ជ ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បន្តទៀត​។

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុងស្រុក​ព្រះស្ដេច បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា ភា​ជ មាន​ត្រឹម ស​.​ជ​.​ណ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់​សាងសង់​ម​ជ្ឈ​មណ្ណ​ល​កម្សាន្ត​ភោជនីយដ្ឋាន​សណ្ឋាគារ ក្លឹប​ម៉ាស្សា និង​កន្លែង​ភ្នាល់​ល្បែង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 មាន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុងដំណើរការ​យ៉ាងរ​លូន បើទោះបី​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ​។ លើស​នេះ​ទៅទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 មាន​ល្បែង​បញ្ជល់មាន់​យ៉ាង​ពេញបន្ទុក ហើយ​ម្ចាស់​កាស៊ីណូ​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ស្រេច​តែ​អំពើ​ចិត្ត ដូច្នេះ​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។បឋម

57438125_348886485746396_1122399487021547520_n 58376625_326443174741628_2357367794833555456_n 57473045_352067105422713_3472230911330746368_n IMG_9468-678x381