ខេត្តព្រះសីហនុ ៖ ប្រភពរាយការណ៍ដោយប្រជាពលរដ្ឋ បានឲ្យដឹងថា ខណនេះមានឧត្តម សេនីយនិងមានងារ៍ជា ឧកញ៉ាម្នាក់ ឈ្មោះ ថន វីរៈ កំពុងប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីទន្ទ្រានកាន់ កាប់ដីព្រៃរាប់រយហិកតា នៅឃុំរាម ស្រុកព្រៃ នប់ ក្នុងដែនឧទ្យានជាតិព្រះសីហនុ « រាម » ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យ៉ាងអាណា ធិ ប តេ យ្យដោយយកគ្រឿងចក្រ ឈូសឆាយ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ដោយគ្មានរំខានពីអាជ្ញាធរមូល ដ្ឋាននិងសម ត្ថកិច្ច ជំនាញម្តងណាឡើយ។
តាមប្រជាពលរដ្ឋរាយការណ៍ថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ ពីលោកឧត្តម សេនីយ៍ឬឧក ញ៉ា ថន វីរៈ បាន ធ្វើ សកម្មភាពហាមប្រាម ប្រជាពលរដ្ឋមិនឱ្យចូលទៅទីនោះទេ ទោះបីជាប្រជាពលរដ្ឋខ្លះមានដី កម្មសិទ្ធិក្នុងតំបន់នោះក៏ ដោយ ។ ប៉ុន្តែ ថន វីរៈ បានបញ្ជាឲ្យក្រុម ខ្លួនលបទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញ ធនធានធម្មជាតិក្នុងក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” អស់រយៈពេលជាច្រើនឆ្នាំ ហើយបានគ្រប់គ្រងដីរាប់រយហិកតាឯណោះ ។
ប៉ុន្តែប្រជាពលរដ្ឋថា លោកឧត្តមសេនីយ៍ និងមានងារ៍ជា ឧកញ៉ា ថន វីរៈ កំពុងប្រើល្បិចកលឆ្ពិន ភ្នែកតាមរយះធ្វើរបាយការណ៍ភូតកុហកថ្នាក់លើក្នុងបរិបទ “កន្ទេលធំបន្លំដេក” ចង់កេងចំណេញ និងចង់បន្លំដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ថា ឧទ្យានជាតិព្រះសីហនុ “រាម” ជាដី សាធារណៈរបស់រដ្ឋ គ្មានជនណាម្នាក់មានសិទ្ធិរុករានទន្ទ្រានកាន់កាប់ និងទិញ-លក់ដីរដ្ឋឡើយ ទោះបីជាមានការបញ្ជាក់ពីមេឃុំ ឬចៅហ្វាយស្រុកក៏ដោយ ព្រោះទាំងនោះ គ្រាន់តែជា ថ្នូរនិងអំពើពុករលួយ។
ការលើកឡើងដូច្នេះ ក្រោយពីមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុស ច្បាប់ពីសំណាក់ក្រុមជនខិលខូចនៅតែបន្តកើតមានដូចករណីឧត្តមសេនីយ៍ឧកញ៉ា ថន វីរៈ នេះ ទោះបីជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំ ប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបយ៉ាងណាក្តី។
លោក លិន សារិន មេឃុំរាម បានឱ្យអ្នកសារព័ត៌មានឲ្យដឹងថា ចំពោះករណីខាងលើនេះលោកពុំមានជាប់ពាក់ព័ន្ធនោះទេ ហើយក៏មិនហ៊ានជាមួយ លោក ថន វីរៈ ដែរ ហើយបើអ្នកសារព័ត៌មានចង់ដឹងរឿងនេះច្បាស់ គឺមានតែលោកអភិបាលស្រុកព្រៃនប់ ឬក៏អភិបាលខេត្តព្រះសីហនុ។
ទាក់ទិនការចោទប្រកាន់ខាងលើនេះភ្នំពេញថ្មីមិនទាន់អាចសុំការបំភ្លឺណាមួយពីលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ នៅឡើយទេ ខណដែលលោកអភិបាលស្រុកព្រៃនប់ក៏មិន មិនទាន់បានសុំការបញ្ជាក់ផងដែរ ។
ឧទ្យានជាតិព្រះសីហនុ “រាម” ស្ថិតនៅក្នុងស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ មានទីតាំងខាងជើងជាប់នឹងផ្លូវជាតិលេខ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ។ ចំណែកខាងកើតជាប់ឃុំបត់ត្រង់ ភូមិអុង ក្នុងឃុំរាម និងឈូងសមុទ្រថៃ។ ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។
ឧទ្យានជាតិព្រះសីហនុ “រាម” មានផ្ទៃដី ២១.០០០ហិកតានេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំ ដោយប្រជុំភ្នំនៅតំបន់ទាំងនោះស្ថិតនៅរាយប៉ាយពេញតំបន់ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ម៉ែត្រ ដល់ ២៨៤ម៉ែត្រ ដោយមានភ្នំតូច ធំ និងកោះចំនួន ២ គឺកោះថ្មី និងកោះសេះ។
ឧទ្យានជាតិព្រះសីហនុ “រាម” បានបើកសម្ពោធ ទទួលស្គាល់ ដោយព្រះរាជ្យក្រិត្យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានទំហំផ្ទៃដីសរុប ២១.០០០ហិកតា ដែលក្នុងនោះ ១៥.០០០ហិកតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦.០០០ហិកតាជាផ្ទៃទឹកសមុទ្រ។
ប៉ុន្តែប្រជាពលរដ្ឋអះអាងថា លោកឧត្តមសេនីយ៍ឧកញ៉ា ថន វីរៈ កំពុងវាតទីនិងទន្ទ្រានកាន់កាប់ ដីនៅតំបន់ខាងលើនេះយ៉ាងស្ងៀមស្ងាត់បំផុត ហើយក៏បានចែករម្លែកដីមួយចំនួនឲ្យមន្ត្រីពាក់ព័ន្ធ រួមទាំងអ្នកកាសែតថែមទៀត ដើម្បីបិទបាំងភាពមិនប្រក្រតីនៃការកាន់កាប់ដីតំបន់ឧទ្យានជាតិ ព្រះសីហនុ « រាម » នោះ ។
ប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងបរិស្ថានចាត់ការស៊ើបអង្កេត ដោយតម្លាភាពលើសកម្មភាពរបស់ឧត្តមសេនីយ៍ឧកញ៉ា ថន វីរៈ នេះជាបន្ទាន់ ព្រោះថា សកម្មភាពរំលោភកាន់កាប់ដីរាប់រយហិកតានៅតំបន់គ្រប់គ្រងដោយរដ្ឋនេះវានឹងក្លាយជាសកម្មភាពអាណាធិបតេយ្យជៈឥទ្ធិពលមិនល្អដល់កិត្តិយសមុខមាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។បឋម
Recent Comments