ចាប់តាំងពីលោក ជាម ច័ន្ទសោភ័ណ ទទួលបានតំណែងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡា រួចមកគឺបទ ល្មើសដឹកជញ្ជូនឈើឆ្លង កាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួន នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។ ជាក់ស្ដែងឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ជាមន្ត្រីអាវុធ ហត្ថខេត្តត្បូងឃ្មុំ និងឈ្មួញច្រើននាក់ទៀត នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម ច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញា ក្រែ ក ដោយគ្មានញញើតអ្វីទាំងអស់។ រាល់សកម្មភាពរបស់ឈ្មួញធំៗក្នុងការដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួន គឺលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទន្ទឹមនឹងនេះប្រភពជាច្រើនបានឲ្យដឹងថា ដោយសារអាងមានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាបង្អែករឹងមាំទើបឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះ។
ប្រភពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលអាងមានខ្នងបង្អែករឹងមាំកំពុងបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកទាំងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ ហើយបណ្ដោយឲ្យឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ចំណែកលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ព្រោះដឹងថាឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំចាំជួយការពារនិងជួយដោះស្រាយគ្រប់ពេលវេលា។
តាមការបង្ហើបពីមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថាឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ជាមន្រ្តី អាវុធហត្ថពាក់ស័ក្ដិ៤ ហើយជាជំនួយការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ផងដែរ។ ដោយសារអាងមានបង្អែករឹងមាំបែបនេះហើយទើបឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ស្រេចតែអំពើចិត្តរបស់ខ្លួន ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឈ្មួញជាមន្ត្រីអាវុធហត្ថម្នាក់នេះទាល់តែសោះ។ ផ្ទុយទៅវិញប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏ដូចជាលោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មានតែជួយសម្របសម្រួលឲ្យឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។(មានត)
Recent Comments